បន្ទាប់ពីដំណើរការអស់រយៈពេលជិត ៥ ទសវត្ស (៤៧ឆ្នាំ) មក រថយន្ដដែលធ្លាប់តែមានការពេញនិយមប្រើប្រាស់ច្រើននៅអ៊ឺរ៉ុប ព្រមទាំងមានប្រើនៅកម្ពុជាផងដែរនោះ Ford Fiesta ត្រូវបានក្រុមហ៊ុន Ford សម្រេចចិត្តប្រកាសថា នឹងបិទទំព័រ ការផលិតរបស់វាជាផ្លូវការនៅ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ក្នុងនោះក៏នឹងមានម៉ូដែល ២ ផ្សេងទៀតនៅទីផ្សារអ៊ឺរ៉ុបនៅខែ មេសាផងដែរ។
តាមការប្រកាសរបស់ Ford បានឲ្យដឹងថា ការបញ្ចប់ការផលិតរថយន្ដនេះ គឺដើម្បីត្រៀមខ្លួនក្នុងការចាប់ផ្ដើម ផ្លាស់ប្ដូរការផលិតឡានប្រើម៉ាស៊ីនសាំង ទៅជាការផលិតឡានអគ្គិសនីសុទ្ធ ចាប់ផ្ដើមពីទីផ្សារអ៊ឺរ៉ុបដំបូងគេ គិតពីឆ្នាំ ២០៣០ ទៅ ដែលក្នុងនោះម៉ូដែលដំបូងដែល Ford លើកដៃលា នៅឆ្នាំក្រោយនេះ គឺរថយន្ដ hatchback ខ្នាតតូច Ford Fiesta នៅខែ មិថុនា ឆ្នាំ ២០២៣ និង២ ម៉ូដែលទៀតរួមមាន Ford S Max និង Ford Galaxy នៅខែ មេសាឆ្នាំ ២០២៣។
Ford ក៏បានបន្ថែមទៀតថា ស្របពេលនៃការបញ្ចប់ការផលិតរថយន្ដប៉ុន្មានម៉ូដែលខាងលើនេះ Ford នឹងជំនួសមកវិញ ណែនាំរថយន្ដថ្មីប្រើអគ្គិសនីសុទ្ធ ប្រភេទ passanger ៣ ម៉ូដែល និង commercial ៤ ម៉ូដែល ក្នុងទីផ្សារអ៊ឺរ៉ុបនៅឆ្នាំ ២០២៤ ហើយលក់ឲ្យបាន ៦០០ ០០០ គ្រឿងត្រឹមឆ្នាំ ២០២៦។
តាមសម្ដីរបស់លោក Stuart Rowley អគ្គនាយកក្រុមហ៊ុន Ford ប្រចាំអឺរ៉ុបបានមានប្រសាសន៍ថា ៖
ក្រុមហ៊ុនធានាថា ការផ្លាស់ប្ដូរនេះ គឺមិនប៉ះពាល់ដល់គុណភាព រថយន្ដរបស់យើងនោះទេ យើងនៅតែផ្ដល់ជូនអតិថិជន នូវអ្វីៗ ដែលជាអត្តសញ្ញាណ Ford ដដែល ទាំងរូបរាង, ទាំងប្រព័ន្ធដំណើរការបើកបរ, ទាំងសមត្ថភាព និងបទពិសោធន៍កាន់តែល្អជាងមុនសម្រាប់អតិថិជន របស់យើង។
គួរបព្ជាក់ផងដែរថា តាមការឲ្យដឹងពី Motor1 ថាការបញ្ចប់ការផលិត Ford Fiesta នេះ ក៏នឹងមានន័យថា ជាបិទទំព័រ រោងចក្រផលិតម៉ាស៊ីនចំហេះក្នុងធំ មួយរបស់ Ford នៅក្រុង Cologne ប្រទេស អាល្លឺម៉ង់ ដោយប្រែមុខមាត់ថ្មី ទៅផ្ដោតលើការផលិតប្រព័ន្ធថាមពលឡាន អគ្គិសនីវិញ (Cologne Electrification Centre) ។
អត្ថបទ៖ Andra
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!