រឿងចង់ជិះឡានថ្មីអ្វីដែលត្រូវគិតនោះគឺ តម្លៃខ្ពស់ ពិសេសសម្រាប់ថវិកាជិត២ម៉ឺនដុល្លារអាចនិយាយបានថាជារឿងកម្រមានបំផុតមួយសម្រាប់បងប្អូនដែលជិះចង់ឡានថ្មីខ្លាញ់គោទិញលុយសុទ្ធ។ តែក៏មិនជាបញ្ហាឡើយ Advan Auto និងលើកយកនៅឡានមួយទឹកឆ្នាំខ្ពស់ប្រ៊េនល្បីៗគុណភាពមិនចាញ់ឡានថ្មី ៤ម៉ូឌែលជូនបងប្អូនពិចារណាបាន សម្រាប់អ្នកមានលុយខ្ទង់១ម៉ឺនដុល្លាជាង។
១. Kia Picanto ឆ្នាំ២០១៨
សម្រាប់ស៊េរីឆ្នាំ២០១៨ ដែលជាជំនាន់ទី៣នេះឡើងទៅ Kia បានធ្វើកំណែទម្រង់ថ្មីទាំងផ្នែកខាងក្នុង និងក្រៅជាមួយបច្ចេកវិទ្យា និងរូបរាងថ្មីទាន់សម័យទាក់ទាញ ដែលមានតម្លៃចន្លោះពី ១០០០០ដុល្លារជាង ទៅ ១៦០០០០ដុល្លារជាង អាស្រ័យលើប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ ពណ៌ Option និងភិនភាគជាក់ស្ដែងជាដើម។
ភាគច្រើនស្រុកខ្មែរ Picanto ប្រើម៉ាស៊ីន២ប្រភេទគឺ ម៉ាស៊ីនទំហំ ៣ស៊ីឡាំង មុខកាត់ ១.០លីត្រ ផលិតកម្លាំងបាន ៦៧សេះ ចំណែកមួយប្រភេទទៀតបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.២លីត្រ ផលិតកម្លាំងបាន ៨៦សេះ កម្លាំងរមួល៨៨ផោនហ្វីត រត់ដោយប្រអប់លេខ៤វគ្គអូតូ បង្វិកកង់ដោយប៉ុងមុខ (FWD)។ បំពាក់យ៉ាន់កង់១៥អុីញ ហ្វ្រាំងឌីសគៀបមុខ ជំនួយដោយប្រព័ន្ធ ABS និងអាចរត់លឿនបំផុតបាន ១៦០គីឡូម៉ែត្រ/ម៉ោង។
ម៉ាស៊ីនទាំងពីរជម្រើសនេះស៊ីសាំងខ្ទង់ ៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
២. Ford Fiesta ឆ្នាំ២០១៤-២០១៨
កូនឡានរបស់ Ford មួយម៉ូឌែលនេះ នៅស្រុកខ្មែរឃើញចររាចណ៍លើដងផ្លូវភាគច្រើនជាប្រភេទឡានស្លាកលេខដែលមានតម្លៃចន្លោះពី ១ម៉ឺនដុល្លារស្ដើង ទៅ១ម៉ឺនដុល្លារក្រាស់តិចតួច តម្លៃអាចប្រែប្រួលអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃរថយន្ដ។
Fiesta ប្រើម៉ាស៊ីនច្រើនជម្រើស តែស្រុកខ្មែរភាគច្រើនឃើញនាំចូលមកប្រើតែម៉ាស៊ីន Ecoboost ទំហំ ៣ស៊ីឡាំង ចំណុះ ១.០លីត្រ តែអាចផលិតកម្លាំង ១២៥សេះ កម្លាំងរមួល ១៤៧ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុងមុខ (FWD) រត់ដោយប្រអប់លេខ ៦វគ្គអូតូ អាចរត់បានល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ។ ចំណែកយាន់កង់វិញទំហំ ១៦អីញស្ដង់ដា បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយប្រើជាហ្វ្រាំងត្រលោកជំនួនដោយប្រព័ន្ធ ABS និងប្រព័ន្ធជំនួយជួយទប់លំណឺងឡានមិនអោយរអិលថយក្រោយ Hill Launch Assis ជាដើម។
ចំពោះកម្រិតស៊ីសាំងវិញសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចន្លោះពី ៥លីត្រជាង ទៅ៧លីត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើការបើកបរជាក់ស្ដែង។
៣. Toyota Vios ឆ្នាំ២០១៤-២០១៦
Toyota Vios ជារថយន្ដនិយមប្រើនៅអាស៊ី ដូចជានៅថៃជាដើម ហើយក៏ជាប្រទេសដែលតម្លើង និងនាំចេញនៅ Vios នេះដែរ។ ចំពោះស្រុកខ្មែរឃើញមានប្រើតិចតួចដែរ សម្រាប់សេរ៊ីឆ្នាំ២០១៤ ដល់ ២០១៦ តែចាប់ពីឆ្នាំ០១៧ឡើង Toyota បានផ្លាស់ប្ដូររូបរាងខាងក្រៅ ម៉ាស៊ីន និងខាងក្នុងបន្ថែមទៀត ទៅលើ Vios ហើយតម្លៃក៏រាងខ្ពស់ទៅតាមហ្នឹងដែរ។
និយាយពីតម្លៃវិញឆ្នាំ០១៤ និង ០១៦ នៅស្រុកខ្មែរស្លាកលេខ បងប្អូនអាចរកទិញបានចន្លោះពី ១៧០០០ដុល្លារជាង ទៅជិត២០០០០ដុល្លារ អាស្រ័យលើកឆ្នាំផលិត Option ពណ៌ និងភិនភាគជាក់ស្ដែងជាងដើម។
Vios ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១០៨សេះ កម្លាំងរមួល ១៤០ញ៉ូតុន័មែត្រ រត់ដោយប្រអប់លេខ ៤វគ្កអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើពេល ១២វិនាទី។
ចំណែកយាន់កង់វិញទំហំ ១៥អីញ ប្រើហ្វ្រាំងឌីសគៀប នៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោយប្រព័ន្ធ ABS និង BA ផងដែរ។ វាស៊ីសាំងជាមធ្យម ៦លីត្រ ទៅ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ។
៤. Mazda 2 ឆ្នាំ២០១៥ -២០១៨
Mazda 2 ជាប្រភេទឡានមួយម៉ូឌែលរបស់ក្រុមហ៊ុន Mazda នៅឆ្នាំ២០១៥ រហ័សមាន M2 ធ្វើការកែប្រែរូបរាងទាំងស្រុងនៅទាំងផ្នែកខាងក្នុង និងខាងក្រៅដែលមើលទៅទាក់ភ្នែកខ្លាំងក្នុងចំណោមយុវវ័យ និងមានពីជម្រើសគឺប្រភេទ Hatchback និង Sedan។
ចំពោះតម្លៃវិញស៊េរី ២០១៥ ដល់២០១៨ បងប្អូនអាចរកទិញបានស្លាក់លេខចន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅជិត ២ម៉ីនស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែងផងដែរ។
M2 ប្រើប្រភេទម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ បំពាក់ប្រពន្ធ័ជំនួយ Skyactiv (បង្កើនសន្ទុះ សន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយជាតិពុលក្នុបរិយាកាស)ផលិតកម្លាំងបាន ១១៥សេះ កម្លាំងរមួល ១០៩ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ មាឌតូចតែអាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ៨.៧វិនាទី និងអាចរត់ល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង។
បំពាក់យាន់កង់ទំហំ ១៥អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោប្រព័ន្ធ ABS ជាមួយនឹង EBD, BA ផងដែរ។
ចំពោះកម្រិតស៊ីសាំងចន្លោះពី ៥លីត្រ ទៅ៧លីត្រ ក្នុងមួយ១០០គីឡូម៉ែត្រ។
សរុបមកទាំងនេះគ្រាន់តែជាការត្រួសៗទាក់ទងនឹង កម្លាំងម៉ាស៊ីន ឆ្នាំផលិត និងព័ត៍មានអំពីតម្លៃប៉ុណ្ណោះ ចំពោះលក្ខណៈទូទៅលម្អិតរបស់ឡាននីមួយៗនោះ បងប្អូនអាចចូលទៅមើលក្នុងកម្មវិធីបទបង្ហាញរថយន្តមួយទឹករបស់ Advan Auto បន្ថែមបាន។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរទៅលើមួយទឹកឆ្នាំខ្ពស់ទាំង ៤ម៉ូឌែលនេះ? បើមានលុយ១ម៉ឺនដុល្ល្លារជាងគួមើលមួយណា? បងប្អូនអាចចូលរួមមតិយោបល និងចែករំលែកបទពិសោធន៍ចំពោះឡានទាំង ៤ប្រភេទនេះបាន៕
ដោយ៖ Bunsak
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត