កាលពីមុនឲ្យតែរដូវបុណ្យទានម្ដងៗ តម្លៃរថយន្ដមួយទឹកនៅលើទីផ្សារហក់ឡើងខ្លាំងខុសធម្មតា តែឆ្នាំនេះហាក់នៅដដែល។ ប្រកដណាស់ដល់ខែភ្ជុំបិណ្ឌគឺជារដូវកាលធ្លាក់ភ្លៀង ដូចនេះសម្រាប់បងប្អូនដែលចង់រកទិញឡានគ្រាន់នឹងជ្រកភ្លៀង បាំងថ្ងៃបាំងខ្យល់ សមរម្យល្មមប្រើ ធ្វើដំណើរទៅទីជិតទីឆ្ងាយ ហើយមានថវិកាក្រោម ១ម៉ឺនដុល្លារ ឬអាចថាចាប់ពី ៦០០០ដុល្លារជាងឡើងទៅ។
Advan Auto សូមលើកយករថយន្ដ ៤ម៉ូឌែល ដែលពេញនិយម ធន់សន្សៃសំចៃ ទីផ្សារក៏ល្អគួរសម មកចែកជូនបងប្អូនគ្រាន់ពិចារណាលេងៗបាន។
១/ Toyota Rav4 ឆ្នាំ២០០១ ដល់ ២០០២
RAV4 បំពាក់នៅម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ កម្លាំងរមួល ១៤២ផោនហ្វីត ភ្ជាប់ជាមួយប្រអប់លេខ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុង១ និងប៉ុង២ ប្រើយាន់កង់ទំហំ ១៦អ៉ីង ជាមួយកម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ ចំណាយលើពន្ធផ្លូវ ១០ម៉ឺនរៀងក្នុង១ឆ្នាំ។
Toyota Rav4 ជាប្រភេទឡាន Compact SUV ទ្វា៥ជាមួយប្រវែងតួរខ្លួនសរុប ៤២៣០ម.ម ទទឹង ១៧៣៥ម.ម កម្ពស់ ១៦៨០ម.ម ជាមួយទម្ងន់ ១៤៤៥គីឡូក្រាម។
ផ្នែកខាងក្នុងទូលាយគួរសម បំពាក់កៅធម្មតា ២ជួរខ្លះក៏ស្បែកជាមួយដំបូលបើក អាចជិះគ្នា៥នាក់មិនទាន់ចង្អៀតឡើយ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើនគួរសមទៀត។
សម្រាប់តម្លៃវិញបងប្អូនអាចរកទិញបាននៅលើទីផ្សារចាប់ពី ៧០០០ដុល្លារក្រាស់ឡើងទៅ អាស្រ័យទៅតាមឆ្នាំផលិត ពណ៌ ប្រភេទ Option ប៉ុង១ ប៉ុង២ និងភិនភាគជាក់ស្ដែងជាដើម។
២/ Toyota Corolla ឆ្នាំ២០០៣
Corolla បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ១.៨ លីត្រ ផលិតកម្លាំង ១៣០សេះ កម្លាំងរមួល ១២៥ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ បំពាក់យាន់ទំហំ ១៥អ៉ីង ជាមួយកម្រិតស៊ីសាំង ៧លីត្រ ទៅ ៨លីត្រជាងក្នុង ១០០គីឡូម៉ែត្រ និងចំណាយលើពន្ធផ្លូវប្រចាំឆ្នាំត្រឹម ១០ម៉ឺនរៀងប៉ុណ្ណោះ។
Corolla 03 ជាប្រភេទឡាន Sedan ទ្វា៤ ប្រវែងតួរខ្លួនសរុប ៤៥២៨ម.ម ទទឹង ១៦៩៩ម.ម កម្ពស់ ១៤៦០ម.ម ជាមួយតម្ងន់ ១១៣៤គីឡូក្រាម។
ផ្នែកខាងក្នុងទំហំទទឹងតូចជា ១៧៥០ម.មបែបនេះ មិនជាទូលាយប៉ុន្មានឡើយ តែក៏មិនចង្អៀតពេកដែរ បំពាក់កៅអី ធម្មតា ២ជួរអាចជិះបាន ៥នាក់គួរសម និងសល់ឃ្លុបក្រោយដាច់ដោយឡែកអាចដាក់អីវ៉ានមួយចំនួនធំផងដែរ។
ចំពោះតម្លៃនៅលើទីផ្សារចាប់ពី ៧០០០ដុល្លារជាងឡើយទៅ អាស្រ័យលើពណ៌ Trim/Option និងភិនភាគជាក់ស្ដែង។
៣/ Toyota Scion ឆ្នាំ២០០៤ ដល់ ២០០៥
Scion បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំង ១០៨សេះ កម្លាំងរមួល ១០៥ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ បំពាក់យ៉ាន់កង់ទំហំ ១៥ អីញ បង្វិលកង់ដោយប៉ុងមុខ ជាមួយកម្រិតស៊ីសាំង ៧លីត្រ ទៅ ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ និងការចំណាយព័ន្ធផ្លូវត្រឹម ៨ម៉ឺនរៀលប៉ុណ្ណោះក្នុង ១ឆ្នាំ។
Scion ជាប្រភេទឡាន Hatchback ដែលមានទំហំប្រវែង ៣៩១៤ ម.ម ទទឹង ១៦៩៤ម.ម កម្ពស់ ១៥២៩ម.ម ពីដីមកបាត ១៤៤ម.ម និងទម្ងន់ ១០៦១គីឡូក្រាម។
រូបរាងតូចល្មម ចូលទៅខាងក្នុងមិនជាចង្អៀតពេកទៀត បំពាក់កៅអី ២ជួរអាចជិះបាន ៥នាក់ និងសល់គូទក្រោយដាក់អ៉វ៉ានបានគួរសម។
ចំពោះតម្លៃវិញអាចថារាងធូរគួរសមដែរ បងប្អូនអាចរកទិញបានចាប់ពី ៧០០០ដុល្លារ ដល់ ៨០០០ដុល្លារ ហើយឡានខ្លះអាចធូរជាងនឹងទៀតអាស្រ័យលើ ពណ៌ និងភិនភាគជាក់ស្ដែង។
៤/ Kia Morning ឆ្នាំ២០០៩ ដល់២០១១
Morning បំពាក់ម៉ាស៊ីន ៤ស៊ីឡាំងដដែល ចំណុះ ១.០លីត្រ បង្កើតកម្លាំងបាន ៦៥សេះ ប្រើប្រអប់លេខ៤ វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ បំពាក់យាន់កង់ទំហំ ១៥អ៉ីង ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រជាង ទៅ ៦លីត្រជាងក្នុង១០០គីឡូម៉ែត្រ និងចំណាយលើពន្ធផ្លូវត្រឹម ៨ម៉ឺនរៀលប៉ុណ្ណោះ។
សម្រាប់ Morning ជាប្រភេទឡាន Hatchback ដ៏ពេញនិយមមួយដែរខ្លីតូចល្មមងាយស្រួលប្រើប្រាស់ក្នុងទីក្រុង ចំណែករត់ល្បឿនផ្លូវខេត្តវិញ ក៏មិនណយដែរ។
វាមានប្រវែង ៣៥៣៥ម.ម ទទឹង ១៥៩៥ម.ម កម្ពស់ ១៤៨០ម.ម ជាមួយទម្ងន់ ៩៤៥គីឡូក្រាម។
ផ្នែកខាងក្នុងមិនជាប្លែកឡើយ ធម្មតាសាមញ្ញ មានបំពាក់កៅអី ២ជួរ អាចជិះបានគ្នា ៥នាក់ល្មម ចំណែកឃ្លុបក្រោយអាចដាក់អីវ៉ានបានតិចតួចប៉ុណ្ណោះ។
ចំពោះតម្លៃចន្លោះពី ៦០០០ដុល្លារជាង ទៅ ៨០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ស្លាក់លេខ ឬក្រដាស់ពន្ធ និងភិនភាគជាក់ស្ដែង។
ក្រៅពី ៤ម៉ូឌែលនេះក៏មានប្រភេទឡានផ្សេងៗទៀតដែរដែលមានតម្លៃប្រហាក់ប្រហែលគ្នា សន្សំសំចៃស៊ីសាំងតិច ប៉ុន្ដែទីផ្សារហាងឆេងហាក់មិនសូវល្អដូចស៊េរី Toyota ខាងលើនេះឡើយ។
សរុបមក Corolla, Rav4 និង Scion, Morning អាចនិយាយបានថាជាឡានដែលស្រុកខ្មែរទទួលស្គាល់ និងពេញនិយមជាយូឆ្នាំមកហើយ។ ធន់សន្សំសំចៃ គ្រឿងបន្លាស់សម្បូរ ស៊ីសាំងតិច ពិសេសជាឡានដែលទិញស្រួល លក់ស្រួល នៅទីផ្សារកម្ពុជាយើងផងដែរ។ គ្រាន់តែភាពទំនើបប្លែក ឬគ្រឿងបរិក្ខារដែលបំពាក់មក មិនជាលើសខ្វះគ្នាឡើយ ហើយក៏ជាឡានដែលចាស់ឆ្នាំមិនមានអ្វីដែលទំនើប ពិសេសប្លែកដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងដែរដែរចំពោះ ត្រកូល Toyota ទាំង ៣ម៉ូឌែលខាងលើនេះ? សម្រាប់បងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
រថយន្តជប៉ុន ម៉ូដែលថ្មី Isuzu Mu-X 2025 មានតម្លៃត្រឹមតែ $5x,xxx ឡើង???
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
CR-V ជំនាន់ទី1 មើលទៅធម្មតាតែជើងក្រោម នឹងម៉ាស៊ីនហាក់មិនធម្មតាដូចគិតឡើយ សំខាន់កាន់តែ 3ពាន់ទិញជិះបាន
ស្រុកខ្មែរយូៗមានមួយ Toyota Matrix XR, XRS កម្លាំងក្បែរ 200សេះប្រភេទ AWD សាមញ្ញៗតែបើចង់ដេញអាចសាកបាន