City ជាប្រភេទឡាន Sedan មួយរបស់ Honda ដែលមានឈ្មោះបោះសម្លេងខ្លាំងគួរសមសម្រាប់ស្រុកខ្មែរ បើទោះបីជាមិនមានភាពទំនើបសម្បូរបែបដូចសិស្សច្បង Civic តែក៏មិនគួរមើលរំលងផងដែរ ពិសេសតម្លៃវិញគឺថា អាចទទួលយកបាន។
កាលចេញដំបូងពពួក ឆ្នាំ២០២១ នឹង ២០២២ តម្លៃក្បែរ ៣ម៉ឺនដុល្លារ ខណៈពេលនេះឃើញពពួកមួយទឹកស្លាកលេខ ដាក់លក់ខ្ទង់ ២ម៉ឺនដុល្លារស្ដើងប៉ុណ្ណោះ ជាមួយភិនភាគឡានហាក់មិនទាន់ជាបាត់ខ្លិនខ្លាញ់គោនៅឡើយទេ។
Honda City បំពាក់ម៉ាស៊ីនសាំងជំនាន់ថ្មី I-VET ទំហំ ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងបាន ១១៩សេះ កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ រត់ដោយអប់លេខ CVT និង ៧វគ្គលេខដៃបញ្ជាដោយ Paddle Shift បង្វិលកង់ដោយប៉ុងមុខ FWD គួមផ្សំជាមួយយាន់កង់ទំហំ ១៦អ៉ីងអាល្យូម បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS។
អមជាមួយប្រព័ន្ធបែងចែកសម្ពាធហ្វ្រាំង EBD, ប្រព័ន្ធទប់លំនឹង VSA, ប្រព័ន្ធជំនួយពេលឡើងចំណោតជាដើម ដែលធ្វើឲ្យការជាន់ហ្វ្រាំង ក្នុងពេលបើកបរកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្រៅពីនឹងក៏ឃើញមានជំនួយដោយ Drive Mode៖ Econ, Normal និង Sport Mode ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ ដែលគេតែងនិយាយសរសើថាសាំង ១លីត្រអាចរត់បានក្បែរ ២០គីឡូឯណោះ ឬអាចប្រែប្រួលលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ជាប្រភេទឡាន Sedan ទ្វា៤ ជាមួយប្រវែងភិនភាគ ៤៥៥៣ម.ម ទទឹង ១៧៤៨ម.ម កម្ពស់ ១៤៦៧ម.ម ពីដីមកបាត ១៣៤ម.ម ទម្ងន់ ១,១តោន ដឹងអាចដឹងបន្ថែមបាន ៥០០គីឡូជាងឯណោះ។
បើក្រឡេកមើលពី Option ក៏ដូចជាភាពទំនើបដែលភ្ជាប់មកជាមួយវិញ Honda City ក្រៅតែពីបំពាក់ប្រព័ន្ធ Smart Key គឺមានមុខងារមួយទៀតអាចបញ្ជាឆេះពីចម្ងាយបាន។
ខាងក្នុងទូលាយគួរសម បំពាក់កៅអីស្បែកលាយកាំម្ងី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយ ដាក់អីវ៉ានបានច្រើនគួរសមទៀត។ ក្រៅពីនឹងក៏ឃើញមានភ្ជាប់មកជាមួយ កុងទ័រឌីជីថល ៧អ៉ីង អេក្រង់ LCD ទំហំ ៨អ៉ីងមានមុខងារ Apple Carplay & Android Auto, កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត Speaker ៨គ្រាប់ ជាមួយពោងសុវត្ថិភាពជុំវិញផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Honda City ស៊េរីឆ្នាំ២០២១ នឹង ២០២២ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កាន់ខ្ទង់ 2ពាន់ដុល្លារជាងចង់ជិះ Corolla "Specs អាមេរិក" ឆ្នាំទាបតែធន់សន្សំសំចៃ អាចមើលស៊េរីឆ្នាំនេះបាន
Suzuki ផលិត Jimny Mata ត្រឹម 150គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអ៉ីតាលី ជាមួយលក្ខណៈពិសេសប្លែកពី Jimny ធម្មតា
Camry ហើម! គឺជារថយន្ដពេញនិយមខ្លាំងនៅស្រុកខ្មែរ ដែលប្រើជាលក្ខណៈគ្រួសារ នឹងតាក់ស៊ី បើប៉ះឡានស្អាត បច្ចុប្បន្នថ្លៃគួរសម
កាន់ខ្ទង់ ១ម៉ឺនដុល្លារជាង គួរពិចារណា Ford Ecosport 2022 អត់? មុននឹងទិញជិះ គួរដឹងត្រួសៗពីលក្ខណៈមួយចំនួននេះសិន
កាន់ខ្ទង់ 2ពាន់ដុល្លារជាងចង់ជិះ Corolla "Specs អាមេរិក" ឆ្នាំទាបតែធន់សន្សំសំចៃ អាចមើលស៊េរីឆ្នាំនេះបាន
Camry ហើម! គឺជារថយន្ដពេញនិយមខ្លាំងនៅស្រុកខ្មែរ ដែលប្រើជាលក្ខណៈគ្រួសារ នឹងតាក់ស៊ី បើប៉ះឡានស្អាត បច្ចុប្បន្នថ្លៃគួរសម
កាន់ខ្ទង់ ១ម៉ឺនដុល្លារជាង គួរពិចារណា Ford Ecosport 2022 អត់? មុននឹងទិញជិះ គួរដឹងត្រួសៗពីលក្ខណៈមួយចំនួននេះសិន
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ