Carmy បានឡែន ជាប្រភេទឡាន Sedan ដ៏ពេញនិយមខ្លាំងនៅស្រុកខ្មែរ ហើយភាពពេញនិយមនេះហើយដែលធ្វើឲ្យ Camry មួយនេះមានតម្លៃនឹងល្អ ចំណែកទីផ្សារវិញក៏សម្បូរ ស្រួលលក់ចេញទិញចូល ដូចពពួក Prius បច្ចុប្បន្ននេះដែរ។
ប៉ុន្ដែបច្ចុប្បន្ន បាឡែន ហាក់ធូរថ្លៃច្រើន ដែលទីផ្សាដាក់លក់ចេញខ្ទង់ ៧,០០០ដុល្លារជាង ទៅ ១២,០០០ដុល្លារជាងប៉ុណ្ណោះ ឬអាចលើសនេះតិចតួចសម្រាប់ឡានដែលគែហៅថាលំដាប់មេឡានជាដើម។ ដែលតម្លៃនេះអាចប្រែប្រួលទៅតាម ពណ៌ ឆ្នាំផលិត Trim/Option នឹងភិនភាគឡានជាក់ស្ដែងជាដើម។
បាឡែននៅទីផ្សារស្រុកខ្មែរបែបចែកចេញជាពីរ ដោយគេរាប់ចាប់ពីឆ្នាំ២០០២ ដល់២០០៣ នឹងស៊េរីពីឆ្នាំ២០០៤ ដល់ ២០០៦ ត្រូវបានគេចាត់ថាមានការផ្លាស់ប្ដូរផ្នែកខ្លះតិចតួច ជាមួយជម្រើស Trim/Option ចំនួនពីរ LE នឹង XLE ។
Toyota Camry បានឡែន ជំនាន់ទី៥ នេះ បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៧ សេះ កម្លាំងរមួល ១៦២ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ រត់ដោយប៉ុងមុខ (FWD) ជាមួយកម្រិតស៊ីសាំងជាក់ស្ដែង បច្ចុប្បន្នខ្តង់ ៩លីត្រជាង ទៅ ១១លីត្រ ក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពបើកបរជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry បាឡែនមួយនេះ? តម្លៃប៉ុណ្ណឹងគិតថាល្មមសមរមក្នុងការពិចារណា ឬអត់សម្រាប់បងប្អូនដែលមានបំណងចង់ទិញប្រើ? ចំពោះបងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ