BT50 ជាប្រភេទឡាន Pick Up ដ៏ពេញនិយមរបស់ Mazda ខណៈជំនាន់ទី៣ ស៊េរីឆ្នាំ ២០២២ ដែលប្ដូររូបរាងថ្មីមួយជុំប្រភេទខ្លាញ់គោលក់អស់ស្ទើគ្មានសល់ឡើយ បើទោះបីជាមិនមានវត្តមានស៊េរីឆ្នាំ ២០២៣ នឹង ២០២៤ ក្នុងទីផ្សារស្រុកខ្មែរក៏ដោយ។
ប៉ុន្ដែ Mazda បានត្រៀមខ្លួនរួចរាល់ជាស្រេចសម្រាប់ម៉ូឌែលឆ្នាំ ២០២៥ ជាមួយការផ្លាស់ប្ដូរថ្មីច្រើនដែល Mazda នៅទីផ្សារបរទេសទើបតែចេញក្ដៅៗ ហើយស្រុកខ្មែរក៏ត្រៀមស្វាគមន៍ផងដែរចំពោះ New BT-50 2025 មួយនេះ។
បើក្រឡេកមើលកាលចេញដំបូង BT-50 2022 ថ្មីគាស់កេសតម្លៃ ៣៨,៩០០ដុល្លារ ចំណែកប្រភេទស្លាកលេខដែលអតិថិជនប្រើហើយឃើញដាក់លក់នៅលើទីផ្សារបច្ចុប្បន្នចន្លោះពី ៣០,០០០ដុល្លារ ទៅ ៣៣,០០០ដុល្លារ អាស្រ័យលើ ពណ៌ (Option មាន BSM) និងភិនភាគជាក់ស្ដែងជាដើម។
BT50 2022 ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកងដោយប៉ុង២ 4WD ជំនួយដោយកាប់ពីតាស់ និងប្រព័ន្ធ Lock ប៉ុង ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៨លីត្រ ទៅ ៩លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះទំហំវិញ មានប្រវែងសរុប ៥២៨០ម.ម ទទឹង ១៨៧០ម.ម កម្ពស់ ១៧៩០ម.ម ពីដីមកបាត ២២០ម.ម ជាមួយទម្ងន់ក្បែរ ២តោន ហើយមានសមត្ថភាពដឹកបានជាង ១តោន និងអាចអូសសណ្ដោងបានដល់ទៅ ៣.៥តោន។
ប្លុកខាងក្នុង បំពាក់កៅអីស្បែក ២ជួរអាចជិះគ្នា ៥នាក់ទូលាយគួរសម ជាមួយផ្នែកជាច្រើនទៀតស្រោបដោយស្បែក និងក្រូមផងដែរ។
ក្រៅពីនឹងក៏ឃើញបំពាក់ Smart Key ប៉ូតុង Power អេក្រង់កម្សាន្ដ ៩អ៉ីង អាចភ្ជាប់ជាមួយ Apple CarPlay & Android Auto និងកាម៉េរាក្រោយជំនួយដោយសេនស័រចូលចត មុខងារបញ្ជាឆេះពីចម្ងាយ ក្ដោបកញ្ចក់អូតូ (មុខងារ Blind Sport Monitor ខ្លះមានខ្លះអត់) រន្ធម៉ាស៊ីនត្រជាក់ក្រោយ Speaker ៨គ្រាប់ (២គ្រាប់នៅដំបូល) ប្រភេទ Surround Sound ពោងសុវត្ថិភាព ៦គ្រាប់ ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda BT-50 2022 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នៃការប្រើប្រាស់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ