Toyota Yaris Cross 2024 មួយទឹកខ្ទង់ 3ម៉ឺនដុល្លារជាងគួរពិចារណាអត់? ខណៈ Option ដំបូលខ្មៅថ្លៃជាងធម្មតា 400ដុល្លារឯណោះ

អ្នកទស្សនា
151
0/ AKlasseAuto Promotion
Untitled-45-Recovered-7777.jpg

Yaris Cross ជាប្រភេទ Crossover SUV មួយរបស់ Toyota ដែលឃើញវត្តមានរូបរាងថ្មីដំបូងនៅឆ្នាំ ២០២៣ ជាមួយភាពទំនើបដ៏សម្បូរបែប នឹងសន្សំសំចៃខ្ពស់ផងដែរ។

ប្រភេទដំបូងធម្មតា
ប្រភេទដំបូងធម្មតា

កាលចេញដំបូងស៊េរីឆ្នាំ ២០២៤ ថ្មីខ្លាញ់គោឃើញដាក់លក់ ៣៧,៥០០ដុល្លារ នឹងថែម ៤០០ដុល្លារទៀតសម្រាប់ Option ដំបូលពណ៌ខ្មៅ។ ខណៈបច្ចុប្បន្ននេះឃើញមានពពួកមួយទឹកស្លាកលេខដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារស្ដើងបន្ដិច អាស្រ័យលើ ពណ៌ ជម្រើសដំបូងខ្មៅនឹងធម្មតា​ ជាមួយភិនភាគឡានជាក់ស្ដែងជាដើម។

ប្រភេទដំបូងខ្មៅ
ប្រភេទដំបូងខ្មៅ

Yaris Cross ជាប្រភេទឡាន ទ្វា៥ កៅអី ២ជួរ ដែលមានប្រវែងសរុប ៤៣១០ ម.ម ទទឹង ១៧៧០ ម.ម កម្ពស់ ១៦១៥ ម.ម កម្ពស់ពីដីមកបាត​ ២៦០ ម.ម។

2024-yaris-cross-mpd-web-02227-1691113260.jpg

ផ្នែកប្លុកម៉ាស៊ីនវិញ ប្រើម៉ាស៊ីនសាំង ៤ស៊ីឡាំង ១.៥លីត្រ ផ្តល់កម្លាំងបាន ១០៦សេះ កម្លាំងរមួល ១៣៨ញូតុនម៉ែត្រ រតដោយប្រអប់លេខ CVT និងលេខដៃ ៥វគ្គ បង្វិលកង់ដោយប៉ុងមុខ ជាមួយកម្រិតស៊ីសាំងខ្ទង់ ៥លីត្រជាងក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។

372986583_321580893866959_3196147305122228565_n.jpg

ផ្នែកខាងក្នុងទូលាយស្រឡះល្អគួរសម បំពាក់កៅអីស្បែក ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើនគ្រាន់បើ។

434408595_935334808593970_2765712167926266429_n.jpg

មិនសាមញ្ញប៉ុន្មានទេមើលទៅ Luxury គួរសមដោយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែកពណ៌ខ្មៅ រំលិចដោយថ្នេ ប្លុកតាប់ឡូខាងមុខ បំពាក់អេក្រង់ថាច់ទំហំ ១០.១អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay / Android Auto Wireless ម៉ាស៊ីនត្រជាក់ក្រោយ ប្រព័ន្ធសាកថ្មឥតខ្សែរ ភ្លឺ Ambient light ទ្វាក្រោយបិតបើកអូតូ ជាមួយមុខងារក្រវាសជើង នឹងមុខងារដ៏សម្បូរបែបជាច្រើនទៀត។

2024-yaris-cross-mpd-leandre-web-6967-1691112472.jpg

ក្រៅពីនោះសេនស័រមួយជុំរថយន្ដ ដែលធ្វើការទៅលើប្រព័ន្ធជំនួយសុវត្ថិភាពពេលបើកបរដ៏ទំនើបរបស់ Toyota ផងដែរគឺ Toyota Safety Sence មួយឈុតតែម្ដង។

2024-yaris-cross-mpd-leandre-web-6964-1691112472.jpg

សរុបមក សម្រាប់ទីផ្សារបច្ចុប្បន្ន រថយន្ដ Crossover SUV ដែលមានភាពទំនើប នៅថ្មីដូចខ្លាញ់គោប្រភេទមួយទឹកមានការប្រើប្រាស់បានតិច ធន់សន្សំសំចៃ នឹងសុវត្ថិភាពខ្ពស់ រូបរាងស្អាតសមរម ដែលមានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារបន្ដិច Toyota Yaris Cross អាចថាស្ថិតក្នុងចំណោមឡានផ្សេងៗទៀត ដែលបងប្អូនគួរតែពិចារណាផងដែរ។

358627712_809305084016663_3378684965165209069_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Yaris Cross មួយនេះ? បងប្អូនដែលមតិយោបល់ បទពិសោធន៌ជាមួយការប្រើប្រាស់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More