បើនិយាយពីប្រភេទឡានខ្ពស់ SUV ខ្នាតធំរបស់ Mitsubishi គេតែងនឹកដល់រថយន្ដម៉ូឌែល Pajero ដែលឃើញមានប្រើនៅស្រុកខ្មែរខ្ទង់ឆ្នាំ ៩០ជាងមកម្លេស រហូតមកទល់នឹងបច្ចុប្បន្ន ក៏ឃើញវត្តមានស៊េរីឆ្នាំក្រោយៗចេញលក់ជាហូហែផងដែរ។
តែបើនិយាយពីពពួកស្លាកលេខស៊េរីឆ្នាំចុងក្រោយនេះវិញឃើញទីផ្សារដាក់លក់ច្រើនគួរសមដែរម៉ូឌែលឆ្នាំ ២០២១នឹង២០២២ ខណៈឆ្នាំលើសពីនឹងមិនទាន់ឃើញមានឡើយសម្រាប់ស្លាកលេខ។
SUV Full Size មួយនេះកាលចេញថ្មីខ្លាញ់គោតម្លៃខ្ពស់គួរសមដែរខ្ទង់ ៦ម៉ឺនដុល្លារជាងឯណោះ ខណៈបច្ចុប្បន្នប្រភេទស្លាកលេខ នៅខ្ទង់ ៣ម៉ឺនដុល្លារក្រាស់ ទៅ ៤ម៉ឺនដុល្លារបន្ដិច សម្រាប់បងប្អូនដែលចាប់អារម្មណ៌ឡាន ជប៉ុនមួយនេះ អាចរកមើលបាន។
សម្រាប់ Pajero Sport ជាប្រភេទឡានកៅអី ៣ជួរ ជាមួយភិនភាគប្រវែង ៤៨២៥ម.ម ទទឹង ១៨១៥ម.ម កម្ពស់ ១៨៣៥ម.ម ពីដីមកបាតឡាន ២២០ម.ម ជាមួយតម្ងន់សរុប ២តោនឯណោះ។ ដែលរូបរាងពពួកជំនាន់ថ្មីចុងក្រោយនេះ មើលទៅបែបស្ព័រ នឹងហាប់ណែន ជាងស៊េរីឆ្នាំមុនៗផងដែរ។
ចំពោះផ្នែកខាងក្នុងវិញ ទូលាយស្រឡាស់ល្អណាស់ ជាប្រភេទឡាន SUV ៧កៅអី អាចជិះបាន ៨នាក់ និងសល់ឃ្លុបក្រោយដាក់អីវ៉ាន់បានគួរសមផងដែរ។ ផ្ទៃខាងក្នុងកៅអី និងផ្នែកជាច្រើនបំពាក់ស្បែក អមដោយក្រូម មើលទៅប្រណិត ជាមួយកុងទ័រឌីជិថល អេក្រង់ថាច់ ៨អ៉ីងភ្ជាប់ Apple Carplay & Android Auto។
ក្រៅពីនឹងក៏មានកាម៉េរា ៣៦០ឌឺក្រេ DVD សម្រាប់អ្នកដំណើរ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់ ទ្វាគូទក្រោយបិតបើកអូតូបាន ៦បៀប ហ្វ្រាំងដៃអេឡិចត្រនិច Auto Hold ជាមួយនឹងប៉ូតុងសំខាន់ៗមួយចំនួនទៀត។
ផ្នែកប្លុកម៉ាស៊ីនវិញ ឃើញប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៤លីត្រ អាចផលិតកម្លាំងបាន ១៨១សេះ កម្លាំងរមួល ៤៣០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៨វគ្គអូតូមានបន្ថែម Paddle Shift បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Super Select មានដូចជា៖ 2H-4H-2HLc-4LLc អាចរត់ក្នុងល្បឿនលឿនបំផុតបាន ១៨០គីឡូម៉ែត្រម៉ោង/ ជាមួយកម្រិតស៊ីប្រេងជាធម្យម ៧លីត្រ ទៅ ៨លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mitsubishi Pajero ស៊េរីឆ្នាំ ២០២១នឹង២០២២ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ