ឡានកូរ៉េបែប City Car ដែលនាំចូលស្រុកខ្មែរមានច្រើនគួរសម តែក្នុងនោះឃើញម៉ូឌែល Atos ហាក់មានតម្លៃធូរជាងគេ ឬប្រហាក់ប្រហែល Visto និង Daewoo Matiz ដែរ។ សម្រាប់ Atos ផលិតដំបូងនៅឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៣ ទោះបីជាចាស់ឆ្នាំ រូបរាងមិនសូវជាទាក់ទាញបើធៀបជាមួយឡានដែលមានតម្លៃប្រហាក់ប្រហែលគ្នាក្ដី តែវាក៏ស្ថិតក្នុងប្រភេទជាឡានដែលមានតម្លៃធូរមួយម៉ូឌែលនៅស្រុកខ្មែរក្នុងឆ្នាំ២០២៣នេះ។
Atos ជាអម្បូរពពួក Visto និង Daewoo ដែរដោយប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំងចំណុះ ០.៨លីត្រ ផលិតកម្លាំងបាន ៥៥សេះ កម្លាំងរមួល ៦០ផោនហ្វីត តែចូលដល់ឆ្នាំ២០០១ Atos មានជម្រើសម៉ាស៊ីន១ប្រភេទទៀតដែលខ្មែរហៅថា ម៉ាស៊ីនធំ ជំនួយដោយ Turbo អាចបង្កើនកម្លាំងបាន ៧០សេះឯណោះ បង្វិលកង់ដោយប៉ុងមុខ រត់ដោយប្រអប់លេខ ៤វគ្គអូតូ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ៧លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់ការឌីស្សាររូបរាងខាងក្រៅស្រដៀងទៅនឹង Visto ដែរតែ Atos រាងវែងធំខ្ពស់ជាងបន្ដិច ដោយវាមានប្រវែង ៣៤៩៥ម.ម ទទឹង ១៤៩៥ម.ម កម្ពស់ ១៦១៥ ពីដីមកបាត ១៦០ម.ម ជាមួយទម្ងន់ ៨៥០គីឡូក្រាម បើនិយាយពីសម្រស់ខាងក្រៅវិញ បងប្អូនអាចនឹងត្រូវចិត្ត Visto ច្រើនជាង ចំណែកតម្លៃក៏ខ្ពស់ទៅតាមនឹងដែរ។
ខាងក្នុងមិនមានអ្វីត្រូវនិយាយច្រើនឡើយ ព្រោះឡាន City Car ដែលចាស់ឆ្នាំ និងតម្លៃធូរបែបនេះគឺសាមញ្ញធម្មតា បើនិយាយពីលក្ខណៈមួយចំនួនមានដូចជា៖ បំពាក់កៅអី កាំម្ញី២ជួរ អាចជិះគ្នា៥នាក់, រន្ធម៉ាស៊ីនត្រជាក់ ខ្លះមានដំបូលបើក ទ្វាក្រោយ២បញ្ជាកញ្ចក់ដោយរវ៉ៃ, ឧបករណ៍ចាក់ចម្រៀង វិទ្យុ គ្រាន់កំដរអារម្មណ៍ជាដើម។
ចំពោះតម្លៃវិញចន្លោះពី ១៥០០ដុល្លារ ទៅ ២០០០ដុល្លារ អាស្រ័យលើពណ៍ និងភិនភាគជាក់ស្ដែង។
សរុបមកពពួកឡានកូរ៉េដូច Atos នេះប្រសិនបើចាប់អារម្មណ៍ចង់ទិញប្រើត្រូវពិនិត្យមើលសាច់ដែកឲ្យបានល្អិតល្អន់បន្ដិច វៀសវាងមានច្រែះ ម្យ៉ាងទៀតភាគច្រើនតែងស្ទើរប្រអប់លេខ តែបើប៉ះឡានស្អាត ម៉ាស៊ីនប្រអប់លេខ និងសាច់ដែកនៅអេម Atos នេះប្រើធន់សន្សំសំចៃគួរសម។ តែបើមិនប្រយ័ត្នប៉ះឡានស្ទើរៗ ក៏ធ្វើទុករករឿងមិនសូវខានដែរ។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Atos មួយម៉ូឌែលនេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់ អាចចែករំលែកទាក់ទងនឹង គុណសម្បិត្ត និងគុណវិបត្តិ របស់វាបាន៕អរគុណ!
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់