កូនក្ដាមកូរ៉េ! Hyundai Atoz យូរៗឃើញមួយតម្លៃទីផ្សារខ្ទង់ 1ពាន់ដុល្លារជាងជាអម្បូរពពួក Visto និង Daewoo ដែរ

អ្នកទស្សនា
26
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered8.jpg

ក្នុងចំណោមឡានប្រភេទ City Car ឬ Sub Compact ដែលមានវ័យចំណាស់ៗអាយុកាលច្រើន ប៉ុន្ដែនៅមានអ្នកប្រើ នឹងទីផ្សារលក់ចេញទិញចូល ឃើញភាគច្រើនពពួកកូនឡានកូរ៉េ។ ចំណែកម៉ូឌែល Atoz ក៏ជាខ្សែរស្រឡាយជាមួយ Visto នឹង Daewoo ផងដែរ។

R.jpg

បើនិយាយពី Atoz វិញបច្ចុប្បន្នដែលឃើញមានប្រើ នឹងដាក់លក់នៅស្រុកខ្មែរភាគច្រើនជាស៊េរីឆ្នាំ ១៩៩៧ ដល់ ២០០២ ជាមួយតម្លៃខ្ទង់ ១,០០០ដុល្លារជាង ទៅក្បែរ ២,០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត នឹងភិនភាគឡានជាក់ស្ដែង។

HYUNDAI-Atos-Multi-3236_10.jpg

Hyundai Atoz រាងវែងធំខ្ពស់ជាងបន្ដិច ដោយវាមានប្រវែង ៣៤៩៥ម.ម ទទឹង ១៤៩៥ម.ម កម្ពស់ ១៦១៥ ពីដីមកបាត ១៦០ម.ម ជាមួយទម្ងន់ ៨៥០គីឡូក្រាម ។

8539763797_0c00058e41_b.jpg

ជាប្រភេទឡានសាំង ប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ០.៨លីត្រ ផលិតកម្លាំងបាន ៥៥សេះ កម្លាំងរមួល ៦០ផោនហ្វីត តែចូលដល់ឆ្នាំ២០០១ Atoz មានជម្រើសម៉ាស៊ីន១ប្រភេទទៀតដែលខ្មែរហៅថា ម៉ាស៊ីនធំ ជំនួយដោយ Turbo អាចបង្កើនកម្លាំងបាន ៧០សេះឯណោះ បង្វិលកង់ដោយប៉ុងមុខ រត់ដោយប្រអប់លេខ ៤វគ្គអូតូ។

53521647057_09e3e6159a_b_1ea4849378.jpg

ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ៧លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។ 

HYUNDAI_Atos_Multi_3236_7_433b0a2e61.jpg

ជាប្រភេទឡានស៊េរីឆ្នាំចាស់ នឹងសាមញ្ញដូចនេះផ្នែកផ្ទៃខាងក្នុងមិនមានអ្វីពិសេសប្លែកឡើយសម្រាប់បច្ចប្បន្ននេះ ឃើញមានបំពាក់កៅអីធម្មតា ពីរជួរអាចជិះបាន ៥នាក់ដែរ និយាយរួមគ្រប់យ៉ាងគឺសាមញ្ញតែម្ដង។

474619493_1157934453004580_8091058705288972609_n_97d315a3d2.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Atoz មួយនេះ? បងប្អូនណាខ្លះដែលធ្លាប់មានបទពិសោធន៍ ជាមួយកូនក្ដាមកូរ៉េមួយនេះ អាចចែករំលែកបានបន្ថែម៕

475378929_1157934436337915_8705561253839172636_n.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ! 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More