Fortuner ជាប្រភេទឡាន SUV ខ្នាតមធ្យមមួយដ៏ពេញនិយមរបស់ Toyota ហើយក៏ជាប្រភេទឡានថ្មីខ្លាញ់គោប្រើនៅស្រុកខ្មែរយើងផ្ទាល់ផងដែរ។
Fortuner ផលិតដំបូងនៅឆ្នាំ ២០០៥ ដល់ ២០១៥ ចាប់ជាជំនាន់ទី១ ហើយការផ្លាស់ប្ដូរថ្មីបំផុតចុងក្រោយក្នុងជំនាន់ទី១ នឹងគឺចាប់ពីឆ្នាំ ០១២ដល់០១៥ ជាមួយរូបរាងតាន់ ហើយស្លីម នឹងទំនើបប្លែកជាងមុនផងដែរ។
សម្រាប់ប្រភេទឆ្នាំ ២០១២ដល់២០១៥ Toyota ធ្វើការផ្លាស់ប្ដូរនៅផ្ទៃខាងមុខដូចជា បំពាក់ចង្កៀងគុចរាងស្លីម អមដោយទឹកលាងចង្កៀង ជាមួយនឹងកាងខាងមុខមើលទៅស្ព័រជាងមុន។ ចំណែកផ្ទៃខាងក្រោយ ឌីស្សាញស្ដុបថ្មី នឹងការផ្លាស់ប្ដូរទម្រង់យ៉ាន់ ដែលមើលទៅទាក់ភ្នែកជាងមុនផងដែរ។
ចំពោះផ្ទៃខាងក្នុងវិញហាក់រក្សារទម្រង់ដដែល ប៉ុន្ដែមួយកាត់តាបឡូខាងមុខត្រូវបានកែសម្រួលឡើងវិញ ដោយបន្ថែមក្រូម អមដោយអេក្រថាច់ ៧អ៉ីញ មានការមេរ៉ាក្រោយ ជាមួយការផ្លាស់ប្ដូរដៃចង្កូតថ្មី នឹងការបន្ដែម ប៉ូតុងចុចមុខងារមួយចំនួនផងដែរ។
ផ្នែកប្លុកម៉ាស៊ីនវិញ SUV 7កៅអីមួយនេះប្រើជាមួយម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង D-4D ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ២៥២ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់មានជម្រើស ប៉ុងមួយ 2WD និងប៉ុងពីរ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាសលេខដៃផងដែរ។
ចំពោះកម្រិតស៊ីប្រេងជាមធ្យមចន្លោះពី ១០លីត្រ ទៅ ១៣លីត្រក្នុង១០០គីឡូម៉ែត្រ និងប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង។
អតិតឡានថ្មីគាស់កេសស្រុកខ្មែរមួយនេះ តម្លៃទីផ្សារបច្ចុប្បន្នខ្ទង់ ២៣,០០០ដុល្លារជាង ទៅ ២៦,០០០ដុល្លារជាង អាស្រ័យលើ ឆ្នាំផលិតពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Fortuner 2012-2015 មួយនេះ? បងប្អូនដែលមានបទពិសោធន៌ក្នុងការប្រើប្រាស់ ក៏ដូចជាមតិយោបល់ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ