Hyundai Tucson 2025 បង្ហាញខ្លួនហើយ ផ្លាស់ប្ដូរខាងមុខបន្ដិច តែតាបឡូកណ្ដាលបំពាក់អេក្រង់ដល់ទៅ 24.6 អ៉ីង

អ្នកទស្សនា
190
0/ AKlasseAuto Promotion
9999.jpg

Tucson ជារថយន្ដ Compact SUV ដ៏ពេញនិយមរបស់ Hyundai ចាបតាំងពីឆ្នាំ២០២២ Tucson ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីផ្លាស់ប្ដូរូបរាងថ្មីមក។

Tucson ស៊េរីឆ្នាំ២០២២ ដល់ ២០២៤
Tucson ស៊េរីឆ្នាំ២០២២ ដល់ ២០២៤

ថ្មីៗនេះ Hyundai ទើបបានបញ្ចេញម៉ូឌែល Tucson 2025 បើទោះបីជាមិនទាន់មានការផ្លាស់ប្ដូរថ្មីទាំងស្រុងក៏ដោយ ប៉ុន្ដែស៊េរីឆ្នាំ២០២៥ នេះក៏មិនស្ទើពេកឡើយ។

ផ្ទៃខាងក្នុង Tucson ឆ្នាំ២០២២ ដល់ ២០២៤
ផ្ទៃខាងក្នុង Tucson ឆ្នាំ២០២២ ដល់ ២០២៤

ដោយផ្ទៃខាងក្នុង Tucson ទទួលបានអេក្រង់ភ្លោះពីរភ្ជាប់គ្នារវៀង កុងទ័រឌីជិថល ជាមួយអេក្រង់កម្សាន្ដទំហំដល់ទៅ ២៤.៦អ៉ីងឯណោះ ភ្ជាប់ជាមួយ Wireless Apple CarPlay & Android Auto ចំណែកប៉ូតុងផ្សេងៗត្រូវបានកាត់បន្ថយស្ទើទាំងស្រុង ជំនួសមកវិញនៅ touch-sensitive controls ជាដើម។ ក្រៅពីនឹង ផ្ទៃខាងមុខសំណាញ់បាណា Hyundai ក៏បាន Refresh ឡើយវិញមើលទៅអំណាច់ និងទាន់សម័យជាងមុនផងដែរ។

ខាងក្នុងស៊េរីឆ្នាំ២០២៥ ថ្មីទាំងស្រុង
ខាងក្នុងស៊េរីឆ្នាំ២០២៥ ថ្មីទាំងស្រុង

ចំពោះប្លុកម៉ាស៊ីន កម្លាំង Performance ត្រូវបាន Hyundai បែងចែកជា ៣ ផ្សេងគ្នា មានទាំងប្រភេទសាំងសុទ្ធ Hybrid និង Plug-In ។

សម្រាប់ម៉ូឌែលស្ដង់ដារ Tucson 2025 បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ២.៥លីត្រ ១៨៧សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ ចំណែកម៉ាស៊ីន Hybrid ផលិតកម្លាំងបាន ២៣១សេះ ខណៈ ប្រភេទ Plug-In ឡើងដល់ទៅ ២៦១សេះ ឯណោះ ជាមួយជម្រើសរត់ដោយប៉ុង ១ FWD និងប៉ុង២ AWD ។

ផ្ទៃខាងមុខស៊េរីឆ្នាំ ២០២៥
ផ្ទៃខាងមុខស៊េរីឆ្នាំ ២០២៥

ទាំងនេះគឺជា Specs នឹងលក្ខណៈទូទៅខ្លះៗសម្រាប់នាំទៅកាន់ទីផ្សារ អាមេរិក ចំពោះតម្លៃក៏ដូចជាព័ត៍មានផ្សេងៗទៀត Hyundai មិនទាន់បញ្ជាក់នៅឡើយទេ។

ខណៈស៊េរីឆ្នាំ២០២៤ Hyundai ដាក់លក់ចាប់ពី ២៩,០០០ដុល្លារសម្រាប់ម៉ូឌែល Standard ចំណែក Hybrid ៣៤,០០០ដុល្លារ​ ខណៈ Plug-In លោតដល់ ៤០,០០០ដុល្លារឯណោះ៕

ផ្នែកខាងក្រោយម៉ូឌែល Tucson ២០២៥ ហាក់មិនទាន់មានការប្រែប្រួលឡើយ
ផ្នែកខាងក្រោយម៉ូឌែល Tucson ២០២៥ ហាក់មិនទាន់មានការប្រែប្រួលឡើយ

ដោយ៖ Bunsak 

ប្រភព៖ Caranddrive

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More