RC ជាប្រភេទឡាន Coupe ទ្វា២ រាងស្ព័រ ៤កៅអី ដែលមានភាពលិចធ្លោមួយដែរ ក្នុងចំណោមឡានទ្វា២ របស់ Lexus ។ ត្រកូល RC បែងចែកជា ៥ផ្សេងៗ ទៅតាមប្រភេទម៉ាស៊ីន Performance ដូចជា៖ RC200t, RC300, RC300h, RC350 និង RC F ហើយម៉ូឌែល នឹងលើកមកធ្វើបទបង្ហាញក្នុងថ្ងៃនេះគឺបងធំ RC F ស៊េរីឆ្នាំ២០១៦ ដល់២០១៨ (មិនទាន់ប្ដូររាង) ។
ស្រុកខ្មែរសម្បូរតែស៊េរី RC200t ព្រោះម៉ាស៊ីនតូចត្រឹម ២.០លីត្រ ពន្ធធូរល្មមស្រួលលក់ចេញទិញចូលជាងគេ តែបើ RC F ជាប្រភេទម៉ាស៊ីនធំ Top Performance ពន្ធនាំចូលខ្ពស់ទិញពីស្រុកគេមកក៏ថ្លៃ និងមានតម្លៃថ្លៃស្ទើគុណនឹងពីរ បើធៀបជាមួយ RC200t ។
ជាក់ស្ដែង RC F ប្រើម៉ាស៊ីនទំហំដល់ទៅ ៨ស៊ីឡាំង ចំណុះ ៥.០លីត្រ ផលិតកម្លាំងបានដល់ទៅ ៤៦៧សេះ កម្លាំងរមួល ៣៨៩ផោនហ្វីត រត់ដោយប្រអប់លេខ ៨វគ្គអូតូ មាន Paddle Shift ជំនួយដោយ Drive Mode បង្វិលកង់ដោយប៉ុងក្រោយ RWD ដែលជាប្រភេទ Torque Vectoring Differential មានភាពវ៉ៃឆ្លាតចេះផ្ដាច់កម្លាំងដោយស្វ័យប្រវត្តិ។
ក្រៅពីប្រព័ន្ធប៉ុង TVD ដ៏វ៉ៃឆ្លាត RC F ក៏បំពាក់ជាមួយ G-Sensor ដែលជំនួយដល់ប្រព័ន្ធ VDIM (Vehicle Dynamics Integrated Management) សម្រាប់គ្រប់គ្រងបន្ថែមលើមុខងារទប់លំណឹង ប្រព័ន្ធចង្កូត និងប្រព័ន្ធសុវត្ថិភាពផ្សេងៗជាដើម ដើម្បីជួយឲ្យឡានបត់បែនតាមរបៀបបើកបររបស់អ្នកបើកបរ។
RC F ប្រើយាន់កង់ទំហំ ១៩អ៉ីងអាលុយមីញ៉ូម ភ្ជាប់ជាមួយហ្វ្រាំងឌីសទំហំធំដល់ទៅ ១៥អ៉ីង បំពាក់ស្បែកគៀប ប្រភេទ Brembo ភ្ជាប់កង់ទាំងបួនតែម្ដង ដែលធ្វើឲ្យចាក់ជាន់ហ្វ្រាំងកាន់តែមានសុវត្ថិភាពខ្ពស់ បើទោះបីជារត់ក្នុងល្បឿនលឿនក៏ដោយ។
ម៉ាស៊ីន ៥.០លីត្ររបស់ RC F អាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចាយពេលត្រឹម ៤.៤វិនាទីប៉ុណ្ណោះ ជាមួយល្បឿនអតិបរិមា ២៧៣ គីឡូម៉ែត្រ/ម៉ោង នឹងស៊ីសាំង ១០លីត្រ ទៅ ១៥លីត្រ កាលចេញពីរោងចក្រ តែបច្ចុប្បន្នជាក់ស្ដែងអាចហក់ដល់ទៅ ១៣លីត្រ ទៅ ១៨លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ផ្នែកខាងក្រៅរូបរាងត្រកូល RC មិនជាខុសប្លែកគ្នាច្រើនឡើយ តែសម្រាប់ RC F រាងស្ព័រ និងអំណាចជាង ដោយផ្នែកខាងមុខ ស្រោបសំណាញ់ Spindle Grill អមដោយចង្កៀងគុជ LED ភ្លោះ ៣គ្រាប់ (ស្រដៀង RC F-Sport) រំលេចភ្លើង DRL រាងជាង L-Shape។
ផ្នែកចំហៀង និងគូទក្រោយបំពាក់អក្សរ F ចំណែក Spoiler និងដំបូល ប្រភេទ carbon-fiber ជាដើម។
ចូលទៅខាងក្នុង ភិនភាគមិនជាខុសគ្នាច្រើនពីត្រកូល RC ដទៃឡើយ គ្រាន់តែ RC F បន្ថែមទម្រង់ជា Luxury Sport ជាង។ ផ្នែកកៅអីឌីស្សាញបែប F-Sport ក្ដោប និងធ្វើពីស្បែកប្រណិតមើលទៅ Premium ដែលជំនួយដោយអេឡិចត្រនិច និងមុខងារក្ដៅត្រជាក់។
ផ្ទៃខាងក្នុងស្រោបស្បែក ផ្នែកខ្លះលាយស្បែកឆៅ ហើយផ្នែកខ្លះដូចជាប្លុកកាបីន តាបឡូ និងដៃទ្វា បំពាក់ជា carbon-fiber ដែលមើលទៅប្រណិតសមជាបងធំក្នុងត្រកូល RC របស់ Lexus តែម្ដង។
RC F ក៏មានភ្ជាប់មកជាមួយជម្រើស Trim/Option ចំនួន ៣ផងដែរដូចជា៖ Standard, Premium, Navigation Package ជាដើម។
Standard ប្រភេទស្ដង់ដារទូទៅ បើជា Trim ខ្ពស់ៗដូចជា Premium ឡើងទៅវិញឃើញបន្ថែមនៅ Spoiler ប្រភេទ Carbon កៅអីក្ដៅប្រជាក់ ផ្លឹតទឹកអូតូ កញ្ចក់មើលក្រោយសងខាង និងកណ្ដាលប្រភេទកាត់ចំណាំងផ្លាត Speaker Mark Levinson Surround Sound ជាមួយប្រព័ន្ធជំនួយសុវត្ថិភាពពេលបើកបរ Toyota Safety Sence មួយចំនួន និងមុខងារពិសេសជាច្រើនទៀតផងដែរ។
សម្រាប់តម្លៃវិញ RC F ទីផ្សារស្រុកខ្មែរឃើញលក់ចន្លោះពី ៦ម៉ឺនដុល្លារក្រាស់ ទៅ ៧ម៉ឺនដុល្លារស្ដើង ខណៈ RC 200t ចន្លោះពី ៣ម៉ឺនដុល្លារក្រាស់ ទៅ ៤ម៉ឺនដុល្លារស្ដើង អាស្រ័យលើ ពណ៌ Trim/Option ប្រភេទស្លាកលេខ ឬ ក្រដាស់ពន្ធ និងភិនភាគឡានជាក់ស្ដែងជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ RC F បងធំស៊េរីឆ្នាំ២០១៦ ដល់២០១៨ នេះ? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម បងប្អូនអាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់