កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល និងគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យដំណើរការងារបច្ចេកទេស និងវឌ្ឍនភាព គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ប្រវែង ១៩៦ គីឡូម៉ែត្រ ដែលរំពឹងថានឹងរួចរាល់សព្វគ្រប់ក្នុងឆ្នាំ២០២៥។
តាមប្រសាសន៍ឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ដ្រី នៅក្នុងកិច្ចសម្ភាសថា ផ្លូវនេះ នឹងត្រូវលើកកម្រិតគុណភាព និងពង្រីកទទឹងតួផ្លូវពី ៧ ម៉ែត្រ ទៅ ១០ ម៉ែត្រ ក្នុងនោះប្រវែង ៤០ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅ ៤ គន្លង។
ឯកឧត្តមបានបន្ថែមថា បើតាមផែនការគ្រោងទុកផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងរួចរាល់នៅដំណាច់ឆ្នាំ ២០២៣ នេះ, ប្រវែង ២៦ គីឡូម៉ែត្រ ទៀតនឹងបញ្ចប់នៅឆ្នាំ ២០២៤។ រីឯ ស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ ព្រមជាមួយនឹងការសាងសង់ស្ពានថ្មីចំនួន ០៨កន្លែង បន្ថែម ដែល ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ ហើយគម្រោងស្ពានទាំង ៣២ កន្លែងនេះ នឹងរួចរាល់នៅឆ្នាំ ២០២៥។ លើសពិនេះ ក៏មានការជួសជុលស្ថានីយ៍ថ្លឹងរថយន្ដចំនួន ៤ ទីតាំងផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ផងដែរ ឯកឧត្តមក៏បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូន ទាំងអស់ ដឹកជញ្ជូនទំនិញ កុំឲ្យលើសកម្រិតកំណត់ដោយច្បាប់ ព្រោះវាជាកត្ដាមួយបណ្ដាលឲ្យផ្លូវថ្នល់ឆាប់សឹករិចរិល និងខូចខាត។
សូមជម្រាបជូនដែរថា ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងកំពង់ផែភាគនិរតី ដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា ហើយការលើកកម្ពស់កម្រិតគុណភាពនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និងកុងតឺន័រ ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!