ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងស្ដីពី ការយកកម្រៃលើសេវាបញ្ជូលថាមពលរថយន្ដអគ្គិសនី ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងតម្លៃ ១៦០០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។
យោងតាមខ្លឹមសារសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការយកកម្រៃសេវាសាធារណៈលើការ បញ្ចូលថាមពលយានយន្ដអគ្គិសនី តម្លៃ ១៦០០ រៀល ក្នុងមួយគីឡូវ៉ាត់នេះ នឹងត្រូវគិតជាបណ្ដោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការ កំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយ៍បញ្ជូលថាមពលអគ្កិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឲ្យមានគណនេយ្យភាព និង ប្រសិទ្ធភាព។
សេចក្ដីជូនដំណឹងនេះនឹងចាប់ផ្ដើម អនុវត្តគិតចាប់ពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ នេះតទៅ លើគ្រប់ការប្រើប្រាស់ស្ថានីយ៍បញ្ជុលថាមពលយានយន្ដអគ្គិសនី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គួររំឭកផងដែរថា តាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ដ្រី ថា មកទល់ពេលបច្ចុប្បន្ន ការចុះបញ្ចីប្រើប្រាស់រថយន្ដអគ្គិសនី ក្នុងប្រទេសកម្ពុជា កើនឡើងជាលំដាប់ ដោយត្រឹមខែ មករា ២០២៣ មានដល់ជិត ៨០០ គ្រឿងហើយ ដែលធៀបនឹងឆ្នាំ ២០២១ មានត្រឹមតែ ៦៦ គ្រឿងប៉ុណ្ណោះ ហើយ មកទល់ពេលនេះ កម្ពុជា មានស្ថានីយ៍សាកឡានអគ្គិសនីសរុបចំនួន ១៣ ទីតាំង ដែល ៤ ស្ថិតនៅក្រសួងសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញ, សៀមរាប, ព្រះសីហនុ, និង បាត់ដំបង ក្នុងនោះកម្ពុជាក៏កំពុងសហការជាមួយក្រុមហ៊ុនរថយន្ដអគ្គិសនី BYD លើគម្រោងដាក់ស្ថានីយ៍បញ្ចូលថាមពលឡានអគ្គិសនីនេះ ចំនួន ២០០ គ្រឿង នៅកម្ពុជា និងទាក់ទងដៃគូអភិវឌ្ឍផ្សេងៗទៀតមកសាងសង់ឲ្យបានកាន់តែច្រើន ដើម្បីសម្រួលថ្លៃសេវាឲ្យបានកាន់តែលឿនផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី