Mazda 2 2024 ប្រើប្រព័ន្ធ Hybrid ស៊ីសាំងតិចមិនចាញ់អាព្រូសទេ រូបរាងស្លីមស្ព័រ ទំនើបលើសពី M2 ធម្មតា

អ្នកទស្សនា
666
0/ AKlasseAuto Promotion
j.jpg

Mazda 2 ឬ M2 ដែលស្រុកខ្មែរតែងតែស្គាល់នោះ ពេលនេះចេញស៊េរីឆ្នាំ២០២៤ ជាមួយជម្រើសប្រភេទ Hybrid ដែលសន្សំសំចៃអត់ចាញ់អាព្រូសប៉ុន្មានទេ កំពុងអង្រួនទីផ្សារអ៉ឹរ៉ុប។ កាលពីម្សិលមិញ Mazda បានបញ្ចេញរូបរាងថ្មី Specs និងភាពទំនើបមួយចំនួនរបស់ Mazda 2 Hybrid ចំពោះតម្លៃវិញនៅមិនទាន់ទាន់បញ្ចេញនៅឡើយទេ។

រូបរាង Toyota Yaris
រូបរាង Toyota Yaris

បើតាមភិនភាគ Mazda 2 Hybrid មួយនេះមិនជាប្លែកថ្មីឡើយ ព្រោះទម្រង់ឌីស្សាញពឹងផ្អែក នឹងយកលំនាំតាមរថយន្ដ Hatchback របស់ Toyota Yaris គ្រាន់តែ Mazda យកមកគូសវាសបន្ថែមរំលិចងាកទៅរក Mazda 2 ដដែលជាមួយជម្រើសពណ៌ថ្មីដែលហៅថា Glass Blue ។

2024-mazda2-hybrid (1).jpg

Mazda 2 មួយនេះជាប្រភេទឡាន Hatchback ទ្វា៥ ដែលមានប្រវែងតួរខ្លួនសរុប ៣៩៤០ម.ម ទទឹង ១៧៤៥ម.ម កម្ពស់ ១៥០០ម.ម ជាមួយទម្ងន់ ១តោនជាង។

ប្លុកខាងក្រោយរបស់ Mazda 2 Hybrid
ប្លុកខាងក្រោយរបស់ Mazda 2 Hybrid

ផ្នែកប្លុកម៉ាស៊ីន Mazda 2 បំពាក់ម៉ាស៊ីនត្រឹម ៣ស៊ីឡាំងប៉ុណ្ណោះ ចំណុះ ១.៥លីត្រ ជំនួយដោយមូទ័រសគ្គិសនី១គ្រាប់ ផលិតកម្លាំងបាន ១១៤សេះ កម្លាំងរមួល ១៤១ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ ជាន់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រប្រើពេល ៩.៧វិនាទី អាចរត់លឿនបំផុត ១៨០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងជាមធ្យម ៣.៨លីត្រក្នុង ១០០គីឡូម៉ែត្រ។

ផ្នែកខាងក្រោយម៉ូឌែល Toyota Yaris
ផ្នែកខាងក្រោយម៉ូឌែល Toyota Yaris

Mazda 2 អាចខុសប្លែកគ្នាតិចតួចនៅផ្នែកខាងក្រៅ និងខាងក្នុងអាស្រ័យលើជម្រើស Trim/Option ចំនួន ៥ដូចជាPrime, Centre, Exclusive, Humora និង Humora Plus ជាដើម

2024-mazda2-hybrid (3).jpg

និយាយរួមបើជាប្រភេទ Full Option ដូជា Humora Plus ភ្ជាប់មកជាមួយ យាន់កង់បែបស្ព័រ ១៧អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបមុខក្រោយ ចង្កៀងមុខ Full LED ជាមួយពិលកាង ផ្នែកខាងមុខ និងខាងក្រោយទទួលបានការរចនាបែបស្ព័រថែមមួយកម្រិតទៀត កញ្ចក់ក្ដោបអូតូ​មានមុខងារកាត់ចំណាំងផ្លាត។

2024-mazda2-hybrid (5).jpg

ខាងក្នុងមានបំពាក់កៅអី ស្បែកជំនួយដោយ Lumba Support ដំបូលបើក Panoramic ផ្លឹតទឹកអូតូ កុងទ័រឌីជីថល ១២.៣អ៉ីង អេក្រង់ថាច់ ១០.៥អ៉ីង Speaker ៦គ្រាប់ រន្ធ USB-C ប្រព័ន្ធ Wireless Charge, Head-Up Display កាម៉េរាក្រោយជំនួយដោយ សេនស័រចូលចត និងមានមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។

2024-mazda2-hybrid (4).jpg

សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Mazda 2 Hybrid ស៊េរីឆ្នាំ២០២៤ ទទួលបាននៅមុខងារពិសេសមួយចំនួ​នដូចជា៖

Blind Spot Monitor and Rear Cross Traffic Alert ។ 

Lane Departure Warning and Steering Control ។

Intelligent Adaptive Cruise Control and Advanced Smart Brake Support ជាដើម។

2024-mazda2-hybrid.jpg

ចំពោះ Mazda 2 Hybrid 2024 នេះអាចថាទំនើបប្លែក ជាមួយរូបរាងខុសពីឆ្នាំមុនៗគួរសម ឬអាចថាកាត់ទៅរកភាពស្ព័រច្រើន ទាំងរូបរាង ផ្នែកខាងក្នុង លិចធ្លោរជាងពពួក Mazda 2 ឬ M2 ដែលប្រើម៉ាស៊ីនសាំងសុទ្ធ។

2024-mazda2-hybrid (6).jpg

សម្រាប់បងប្អូនវិញយល់យ៉ាងដែរចំពោះ Mazda 2 ប្រភេទ Hybrid មួយនេះ? សម្រាប់បតិយោបល់ នឹងព័ត៍មានបន្ថែម បងប្អូនអាចចែករំលែកបាន៕ 

ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More