Picanto ជាប្រភេទឡាន Hatchback ទ្វា៥របស់ Kia ហើយសម្រាប់ឈ្មោះ Picanto គឺជាឈ្មោះតំណាងឲ្យ Specs នាំចេញលក់ក្រៅស្រុក ខណៈឈ្មោះ Morning គឺឡានសម្រាប់ប្រើនៅក្នុងប្រភេទកូរ៉េផ្ទាល់តែម្ដង ចំណែកភាពទំនើប នឹងបច្ចេកវិទ្យាក៏មានកាខុសប្លែកគ្នាមួយចំនួនផងដែរ។
Picanto សម្រាប់ប្រភេទថ្មីខ្លាញ់គោឃើញស្រុកខ្មែរដាក់លក់ខ្ទង់ ២២,៥០០ដុល្លារ (អាចចុះជាងហ្នឹងបន្ដិច) ខណៈប្រភេទមួយទឹកស្លាកលេខឃើញមានលក់នៅលើទីផ្សារមួយៗក្នុងតម្លៃក្បែរ ២ម៉ឺនដុល្លារ អាស្រ័យលើ ភិនភាគឡានជាក់ស្ដែង។
All-New Picanto 2024 ទទួលបានការផ្លាស់ប្ដូររាងថ្មីទាំងស្រុងមើលទៅ ស្ព័រអំណាច នឹងស្អាត់ដាច់ពីឆ្នាំមុនៗផងដែរ។
ផ្នែកប្លុកម៉ាស៊ីនវិញ ភ្ជាប់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំង ១.០លីត្រ ផលិតកម្លាំងបាន ៦៩ សេះ បង្វិលកង់ដោយប៉ុងមុខ FWD ប្រើយ៉ានទំហំ ១៤អ៉ីញ បំពាក់ហ្វ្រាំងឌីសគៀបផ្នែកខាងមុខ នឹងខាងក្រោយប្រើហ្វ្រាំងត្រលោគជំនួយដោយប្រព័ន្ធ ABS ជាមួយកម្រិតស៊ីសាំងខ្ទង់ ៤លីត្រ ទៅ ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ផ្នែកខាងក្នុងឃើញភ្ជាប់មកជាមួយ កុងទ័រឌីជីថល អេក្រង់ថាច់ ៨អ៉ីងភ្ជាប់ Apple CarPlay & Android Auto កាមេរ៉ាក្រោយជំនួយដោយសេនស័រ រន្ធ USB-C ២គ្រាប់មុខក្រោយ Wireless Charge ដំបូលបើក អាចបញ្ជាតេឡេទម្លាក់កញ្ចក់បាន ពូងសុវត្ថិភាព ៧គ្រាប់ ហើយក៏មានបន្ថែមស្នូកកណ្ដាល និងផ្ទៃខាងក្នុងផ្នែកខ្លះស្រោបដោយស្បែកជាដើម។
និយាយរួមឡានថ្មីភិនភាគមិនទាន់បាត់ខ្លិនខ្លាញ់គោ រូបរាងប្ដូរថ្មីទាំងស្រុង តម្លៃក្រោម ២ម៉ឺនដុល្លារ ទីផ្សារក៏សម្បូរប្រើបែបនេះ មិនពិបាកពិចារណាឡើយ បើប្រឡាញ់អាចចូលចែចូវបាន គ្រាន់តែភាពទំនើបមួយចំនួន នឹងប្រព័ន្ធបច្ចេកវិទ្យាជំនួយពេលបើកបរ ហាក់មិនទាន់ត្រូវបានបំពាក់នៅឡើយ។
ប៉ុន្ដែសម្រាប់ឡាននៅថ្មីៗបែបនេះ ស្រួលប្រើ មិនមានការស្មុកស្មាញ ពិសេសមិនមានហានិភ័យរឿងធ្វើទុកផ្ដេសផ្ដាសឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Picanto 2024 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោនធ៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ