Camry ឆ្លាមស្រុកខ្មែរអាចនិយាយបានថាជា រថយន្ដចាស់ទុំមួយដែលមានតម្លៃទីផ្សារនឹងល្អគ្រាន់បើ ទោះបីជាអាយុកាលក្បែរ ៣០ឆ្នាំហើយក្ដី។ Camry XV20 ដែលស្រុកខ្មែរតែងហៅថា ឆ្លាម ផលិតក្នុងឆ្នាំ១៩៩៧ ដល់ ២០០១ ចំណែកស្រុកខ្មែរវិញ មានប្រើគ្រប់ស៊េរីឆ្នាំតែម្ដង។
ជាងមួយតម្លៃទីផ្សារបច្ចុប្បន្នខ្ទង់ ៤,០០០ដុល្លារជាង ទៅ ៦,០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option នឹងផិនភាគឡានជាក់ស្ដែង ខណៈឡានខ្លះទៀតដែលមានភិនភាគល្អ ដែលគេហៅថាឡាន សំណុំ អាចលោតដល់ក្បែរ ៧,០០០ដុល្លារក៏មានដែរ។
ចាស់តែអាយុទេ ប៉ុន្ដែកម្លាំងហាក់នៅធម្មតា ឡានថ្មីខ្លាញ់គោស្រុកខ្មែរល្មមៗ ពិបាក់ដេញដែរហ្នឹង ដោយ Camry មួយនេះប្រើជាមួយម៉ាស៊ីន ៤ស៊ីឡាំង ២.២លីត្រ ផលិតកម្លាំង ១៣៦ សេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ(FWD) អាចបើកលឿនបំផុត ២០០គីឡូម៉ែត្រ/ម៉ោង ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១០.៤ វិនាទី។
ជាមួយកម្រិតស៊ីសាំងខ្ទង់ ៧លីត្រជាង ទៅ ៩លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើ ស្ថានភាពជាក់ស្ដែង។
ឆ្លាម! ជាប្រភេទឡាន Sedan ទ្វា៤ កៅអី២ជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយ អាចដាក់អីវ៉ាន់ច្រើនគួរសមដែរ។
ចំពោះបរិក្ខាក៏ដូចជា គ្រឿងបំពាក់អាចខុសប្លែកគ្នា អាស្រ័យលើ Trim/Option ដែលជាទូទៅស្រុកខ្មែរមានប្រើពីរប្រភេទគឺ LE នឹង XLE ជាដើម។
បើនិយាយពីពពួក XLE Full Option វិញមិនសាមញ្ញពេកទេ ឃើញមានភ្ជាប់មកជាមួយ កៅអីស្បែក ជំនួយដោយ អេឡិចត្រនិច ខាងអ្នកបើកបរ Speaker JBL ដំបូលបើក បំពាក់ប្រហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry ឆ្លាមមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ