បើនិយាយពីឡានដែលមានកៅអីច្រើនក្នុងតម្លៃ១ម៉ឺនក្រាស់ ទៅ២ម៉ឺនស្ដើង សម្រាប់ប្រើជាលក្ខណៈគ្រួសារ និងការរកស៊ីគឺគេតែងសម្ដៅដល់ឡាន Van ដែលមានសមត្ថភាព និងសន្សំសំចៃក្នុងការប្រើប្រាស់។ ជាក់ស្ដែងនៅស្រុកខ្មែរយើង មានឡាន Van បីម៉ូឌែលដែលកំពុងតែពេញនិយមក្នុងការប្រើប្រាស់ ដូចជា៖ Hyundai Grand Starex ឆ្នាំ២០០៨ ដល់ ២០១១, Toyota Alphard ឆ្នាំ ២០០២ ដល់២០០៥ និង Toyota Sienna ឆ្នាំ ២០០៤ ដល់២០០៥។
ថ្ងៃនេះ Advan Auto និងនាំប្រិយមិត្តមកដឹងពីលក្ខណៈទូទៅខ្លះៗ របស់ឡានទាំងបីម៉ូឌែលនេះម្ដង ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។
១. Hyundai Grand Starex
ជាប្រភេទ មានទ្វា៥ ១២កៅអី អាចជិះបាន១២នាក់ ឬច្រើនជាងនេះ (ឲ្យតែអង្គុយបាន) ម្យ៉ាងទៀតកៅអីខាងក្រោយធំទូលាយ អាចសារ៉េ មុខក្រោយ នឹងបត់បែនបាន គួបផ្សំនឹងរន្ធម៉ាសុីនត្រជាក់ ១០ប្រឡោះថែមទៀត ត្រជាក់មិនចាញ់ថ្ងៃឡើយ។
_ ចំពោះ Option ដែលខ្មែរយើងនាំចូលមានពីរ គឺ CVX, HVX បើជាប្រភេទ HVX Full Option វិញ៖ ផ្ទៃខាងក្នុងមានភាពលឿងស្រស់ មានកៅអីកម្តៅ និងចង្កូត ពួកស្រោបដោយស្បែក។ ចង្អៀងមុខបិទបើកអូតូពេលយប់, Sensor ផ្លឹតទឹក ដំណើរការដោយស្វ័យប្រវត្តិ, កញ្ចក់ក្ដោប ពិលកាង ប៊ូតុងបញ្ជារលើចង្កូត អាចបញ្ជាមុខងារមួយចំនួន ពោងសុវត្ថិភាព ៦គ្រាប់និងភ្ជាប់ Bluetooth បាន។ វាមានដំបូលបើកពីតង់ សម្រាប់ខាងមុខ និងអ្នកដំណើរ, មានកញ្ចក់តូចពីរសងខាង អាចបើកបាន, ក្រៅពីនេះវាមានសេនស័រជំនួយពេលចូលចត ជាដើម។
_ ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ២.៥លីត្រ ជំនួយដោយ Turbocharge ផលិតកម្លាំងបាន ១៧៥សេះ កម្លាំងរមួល ២៩៦ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បំពាក់យ៉ាន់កង់១៧អីញ(សម្រាប់HVX) ហ្វ្រាំងឌីសគៀមមុខក្រោយ ជំនួយដោយ ABS ល្បឿនអតិបរិមា ២២០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១១.៩វិនាទី។
និយាយពីកម្រិតស៊ីប្រេងម៉ាសូតជាមធ្យម ចន្លោះពី ៨លីត្រ ទៅ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ប្រព័ន្ធជើងក្រោម ប្រើជាមួយនឹង ប៉ូមរឺស័រ MacPherson Strut Coil Spring នៅផ្នែកខាងមុខ នឹងខាងក្រោយជាប្រភេទ Rigid Axle Suspension ដែលជាប្រភេទជើងក្រោមមិនឯករាជ្រ ជំនួយដោយបូមនិងរឺស័រធម្មតា អញ្ចឹងពេលជិះទៅអាចនឹងឃ្លីងឃ្លោងបន្តិច តែគេធ្វើបែបនេះដើម្បីដឹកទម្ងន់បានច្រើន ។
តម្លៃក្នុងស្រុក បងប្អូនអាចរកទិញបានចន្លោះពី ១០០០០ដុល្លារស្តើង ទៅ ១០០០០ដុល្លារក្រាស់ អាស្រ័យ លើ Option ឆ្នាំផលិត ពណ៌ និងតាមប្រភេទ ស្លក់លេខ ឬក្រដាស់ពន្ធជាដើម។
២. Toyota Sienna
Sienna គឺជាឡានប្រភេទ MiniVan ៧ កៅអី ប្រើម៉ាស៊ីន ៦ ស៊ីឡាំង ដំរៀបជារាងអក្សរ V មុខកាត់ ៣.៣លីត្រ ផលិតកម្លាំងបាន ២៣០ សេះ កម្លាំងរមួល ២៤២ ផោនហ្វីត ប្រើប្រអប់លេខ ៥វគ្គអូតូ ល្បឿនអតិបរិមា ២២៥ គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៨.៨ វិនាទី បង្វិលកង់ដោយប្រភេទប៉ុង១(FWD) និងមានជម្រើសប៉ុង២(AWD)។
កម្រិតស៊ីសាំងវិញជាមធ្យម ១២លីត្រ សម្រាប់ក្នុងក្រុង ១៣លីត្រ និងក្រៅក្នុង ៩លីត្រក្នុង ១០០គីឡូម៉ែត្រ។
_ ជើងក្រោម បំពាក់ប្រព័ន្ធឯករាជ្យ (Independent Suspension) នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ បូមរ៉ឺស័រប្រភេទ Torsion Beam ដែលបំបែកបូមនិងរឺស័រផ្សេងគ្នា ជួយសម្រួលលើការទប់លំនឹងពេលបើកលឿន តែអាចនឹងរលាក់បន្តិច នៅពេលចូលគ្រលុក ឬឡើងទួល ។
បើផ្នែកខាងក្នុងវិញទូលាយដែរ វាមានកៅអី ៣ ជួរដាច់ពីគ្នាអាចជិះបានគ្នា ៨នាក់ ងាយស្រួលចេញចូល ជាពិសេសមានទ្វាសងខាង (ងាយស្រួលដាក់ម៉ូយតាមផ្លូវសម្រាប់អ្នករត់តាក់ស៊ី) និងខាងក្រោយមានប៊ុតុងចុចដើម្បីបិទបើកអូតូ វាក៏មានម៉ាស៊ីនត្រជាក់ ៨ប្រឡោះផងដែរ ។
_ ចំពោះប្រភេទ XLE Limited វិញមានដូចជា ៖ កៅអីស្បែកបញ្ជារដោយប៊ូតុងអេឡិចត្រូនិក មានកៅអីកម្តៅ ហ្វរមីកាឈឺ អេក្រង់ ៨ អីញ ភ្ជាប់ Bluetooth និង Volume ដៃចង្កូត, កាមេរ៉ាមើលក្រោយ និងសេនស៊រជំនួយពេលចូលចត Speaker ១០ គ្រាប់ JBL ពោងសុវត្ថិភាព ៩ គ្រាប់ DVD សម្រាប់កៅអីអ្នកដំណើរ ដំបូលបើក រន្ធសាកថ្ម ១២ វ៉ុល ចំនួន៣ មានពិលកាង មានហ្វ្រាំងគៀបទាំងមុខក្រោយ ជំនួយដោយ ABS នៃកង់ទាំងបួនជាដើម។
បច្ចុប្បន្នតម្លៃវានៅគ្រាន់បើដែរ ចន្លោះពី ១ ម៉ឺនដុល្លារក្រាស់ ទៅ ២ ម៉ឺនដុល្លារស្តើង អាស្រ័យលើ ប្រភេទ Option ឆ្នាំផលិត ពណ៌ និងភិនភាគជាក់ស្ដែងជាដើម ។
៣. Toyota Alphard
វាជាប្រភេទឡាន MPV ៧កៅអីធំទូលាយ និងទំនើប នៅស្រុកខ្មែរ មិនថាស៊េរីឆ្នាំ២០០២ ឬ២០២២នោះទេ តែងមានចររាចរណ៍លើដងផ្លូវមិនសូវដាច់ភ្នែកឡើយ។ តែសម្រាប់តម្លៃវិញឆ្នាំ០២ ដល់០៥ ចន្លោះពី ២០០០០ដុល្លារជាង ទៅ២៥០០០ដុល្លារជាង អាស្រ័យលើ Option ពណ៌ និងភិនភាគជាក់ស្ដែងជាដើម។
និយាយពីម៉ាស៊ីនក្នុងជំនាន់ទី១ហ្នឹង មាន៣ប្រភេទ គឺម៉ាស៊ីន ៤សុីឡាំង ៦ស៊ីឡាំង និង ៤ស៊ីឡាំង បូកជាមួយប្រព័ន្ធ Hybrid តែស្រុកខ្មែរភាគច្រើននាំចូលតែម៉ាស៊ីនសាំងសុទ្ធប៉ុណ្ណោះ។
_ ចំពោះម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ ២.៤លីត្រ ផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ១៦៣ផោនហ្វីត។ កម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ ១២លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសតិចតួចតាមស្ថានភាពជាក់ស្ដែង។
បើ៦ស៊ីឡាំងវិញ ចំណុះ ៣.០លីត្រ ផលិតកម្លាំងបាន ២២០សេះ កម្លាំងរមួល ២២៩ផោនហ្វីត ទាំងពីរជម្រើសនឹង រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិកកង់ដោយប្រភេទប៉ុងមួយ(FWD) និងប៉ុងពីរ(AWD) អាចរត់ល្បឿន ១៨០គីឡូម៉ែត្រ/ម៉ោង។
ម៉ាស៊ីន៦ស៊ីឡាំង វាស៊ីខ្ទង់ ១២លីត្រ ទៅ ១៤លីត្រក្នុង១០០គីឡូម៉ែត្រនឹងអាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង។
_ ចំពោះជើងក្រោម មិនទាន់អេមដូចស៊េរីថ្មីៗឡើយ ខាងមុខប្រើជា MacPherson Strut ជាមួយនិង Coil Spring ផ្នែកខាងក្រោយបំពាក់ Torsion Beam អមជាមួយ Coil Spring ដែលមានន័យថា វាបំពាក់បូម និងរឺស័រដាច់ដោយឡែក ទន់លំនឹងគ្រាន់បើនៅពេលជិះលឿន តែរលាក់គួរសមដែរ ។ ។ Alphard ប្រើយាន់កង់ទំហំ ១៦អីញ បំពាក់ហ្វ្រាំងឌីសគៀប ទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ។
បើជាប្រភេទ Alphard G Full Option វាមានបំពាក់កៅអីស្បែក ដែលជួរមុខជំនួយដោយប៉ូតុងអេឡិចត្រនិក និងកៅអីកំដៅជាដើម។ ក៏មានមកនៅដំបូលបើកពីរតង់,ទ្វាអូតូសងខាង និងទ្វាក្រោយ, បំពាក់វាំងននមួយជុំ បញ្ជាដោយអេឡិចត្រនិក, DVD សម្រាប់អ្នកដំណើរ, ឧបករណ៍ស្រូបខ្លិនចេញពីក្នុងឡាន, Speaker ១៤គ្រាប់, អេក្រង់ធំ សម្រាប់បង្ហាញព័ត៌មាន ដូចជាកាម៉េរាមុខក្រោយ ផែនទី និងបញ្ជាមុខងារផ្សេងៗជាដើម។ ក្រៅពីរនឹងក៏មាន បំពាក់ Sensor ៤ក្រាប់ ជំនួយពេលចូលចត និងបង្ហាញសញ្ញាពេលជិតប៉ុកប៉ះអ្វីមួយជាដើម។
_ ទាំងបីម៉ូឌែលនេះមានទាំងជម្រើសសាំង និងម៉ាស៊ូត ហើយតម្លៃទីផ្សារហាងឆេងក៏ខ្ពស់ទាបតាមនឹងដែរ។ តែបើនិយាយពីភាពទំនើបម៉ាស៊ីនខ្លាំង Sienna គួរសម តែបើនិយាយពីភាព Luxury Car Alphard ស៊ីដាច់គេហហើយ។ ចំពោះការដឹកទម្ងន់រត់ផ្លូវឆ្ងាយ Starex គឺមានភាពល្អប្រសើរច្រើនសម្រាប់ការងារទាំងអស់នេះ ម្យ៉ាងទៀតស៊ីប្រេងម៉ាស៊ូតសន្សំសំចៃបានច្រើន តែបើខូចវិញក៏ចំណាយអស់ច្រើនជាងគេដែរ៕
ដោយ៖ BunSak
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត