ក្រោយពីមានការយល់ច្រឡំ និង សំដែងទស្សនៈផ្សេងៗពីសាធារណជន ទាក់ទងទៅនឹង អនុសាសន៍របស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជុំវិញ “ការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ដ (ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០cc ឡើងទៅ” កាលពីពេលថ្ងៃទី ២៨ ខែ សីហា ថ្មីៗនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាន ចេញសេចក្ដីប្រកាសបញ្ជាក់ព័ត៌មាន បកស្រាយពន្យល់ពីស្មារតី និងហេតុផលនៃអនុសាសន៍នេះ ឲ្យបានច្បាស់ជូនដល់បងប្អូនប្រជាពលរដ្ឋដើម្បីជៀសរាងការយល់ច្រឡំបន្ដទៅទៀត។
យោងតាមសេចក្ដីប្រកាស បានឲ្យដឹងថា “ការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ដ (ម៉ូតូ) មានកម្លាំងចាប់ពី ៦០cc ឡើងទៅនេះ” គឺក្នុងស្មារតី “សិក្សា” ពីបទពិសោធន៍ដែលបានអនុវត្តកន្លងមក និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ ក្នុងគោលបំណងសម្រាប់ការប្រើប្រាស់នៅថ្ងៃអនាគត (បម្រុងទុកមុន) ក្នុងករណីដែលទិន្នន័យការសិក្សានេះបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍លើអ្នកបើកបរទោចក្រយានយន្ដ (ម៉ូតូ) នេះមានអត្រាច្រើន និងកាន់តែកើនឡើងបន្ថែម នោះក្រសួងមហាផ្ទៃនឹងលើកស្នើបញ្ហាធ្វើបណ្ណបើកបរនេះ ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនតែម្ដង។
ក្នុងនោះដែរ នេះមិនមែនជាលក្ខខណ្ឌដាច់ខាត ឲ្យតែម៉ូតូមានកម្លាំង ៦០cc ឡើងទៅត្រូវតែមានបណ្ណបើកបរនោះទេ ពោលគឺយោងទៅ តាមប្រភេទយានយន្ដជាក់ស្ដែងដូចជា ក, ខ,... ជាដើម ហើយការអនុវត្តទៀតសោតក៏នឹងប្រព្រឹត្តទៅតាមស្ថានភាពជាក់ស្ដែងដូចគ្នា។
ចំណែកឯហេតុផលនៃអនុសាសន៍នេះ យោងទៅតាមប្រសាសន៍របស់ឯកឧត្តមបានបង្ហាញថា មិនទាន់ដាច់ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានដល់ទៅ ១១០០ នាក់ បើធៀបទៅនឹងប្រជាជនសរុប ១៧ លាននាក់ ខណៈចំនួនអ្នកប្រើប្រាស់ម៉ូតូកាន់តែកើនឡើងជាប្រចាំ ដោយយោងតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា ក្នុងមួយថ្ងៃៗក្រសួងធ្វើផ្លាកលេខជូនម្ចាស់កម្មសិទ្ធជាង ១០០០ គ្រឿង ដូច្នេះហើយ បើសិនជាក្រសួងពុំមានការអនុវត្តផែនការណាមួយឲ្យាបានគត់មត់នោះទេ អត្រានេះអាចនឹងកើនឡើងទៅថ្ងៃមុខ ដែលផ្ទុយពី ទស្សវិស័យ “កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិតនៅចំនួនមួយទៀបបំផុតនៅថ្ងៃអនាគត” ។
ជាថ្មីម្ដងទៀត សូមជម្រាបថា អនុសាសន៍របស់ឯកឧត្តមកអភិសន្ដិបណ្ឌិត គឺជា “ផែនការសម្រាប់អនាគត ដែលចាប់គិតគូរពីថ្ងៃនេះទៅ ដោយក្ដីបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋលើបញ្ហគ្រោះថ្នាក់ចរាចរណ៍នេះ ពោលគឺ ពុំមានកាលកំណត់ជាក់លាក់ក្នុងការអនុវត្តឡើយ។” បន្ថែមពីនេះ ដើម្បីឲ្យអត្រាការគ្រោះថ្នាក់ចរាចរណ៍នេះថយចុះ អ្វីដែលក្រសួងអាចធ្វើបាន គឺមានតែព្យាយាមគិតគូររកមធ្យោបាយទប់ស្ដាត់ រួមជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋផងដែរ។
ប្រភព៖ ក្រសួងមហាផ្ទៃ
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី