Triton ជាឡានប្រភេទ Pick Up មួយម៉ូឌែលរបស់ក្រុមហ៊ុន Mitsubishi ដែលទទួលបានការពេញនិយមមិនធម្មតាជា ជាមួយនឹងសមត្ថភាពរូបរាងស្អាតបែបថ្មី ពិសេស Triton ជំនាន់ទី៥ ចាប់ពីស៊េរីឆ្នាំ២០១៩ហ្នឹងតែម្ដង។ នៅស្រុកខ្មែរមានចររាចរណ៍ច្រើនចាប់តាំងទីជំនាន់ទី៤ ឆ្នាំ២០០៦មកម៉្លេះ ហើយស៊េរីឆ្នាំ២០២៣ក៏ឃើញមានវត្តមានបណ្ដើរហើយដែរ។
ថ្ងៃនេះ Advan Auto និងធ្វើការត្រួសត្រាយពីលក្ខណៈទូទៅខ្លះៗរបស់ Mitsubishi Triton ដើម្បីឲ្យបងប្អូនដែលស្រលាញ់ Pick Up ឬក៏កំពុងមានបំណងចង់ប្រើប្រាស់អាចមើល និងគិតពិចារណាលេងៗបាន។
Triton ប្រើម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំងចំណុះ ២.៤លីត្របំពាក់ប្រព័ន្ធ Mivec ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៨០សេះ កម្លាំងរមួល ៤៣៤ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូអាចថែមថយលេខដៃបានជាមួយ Paddle Shift នៅដៃចង្គូត បង្វិលកង់ដោយប៉ុង១ 2WD ប៉ុង2 4WD មានជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាបពីតាស់។ ហើយក៏ភ្ជាប់មកនៅប្រព័ន្ធសុវត្ថិភាព ABS EBD TC ជាមួយប្រព័ន្ធជំនួយពេលចុះ និងឡើងចំណោទផងដែរ។
កម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើ ក្នុង១០០គីឡូម៉ែត្រចន្លោះពី ៩លីត្រទៅ ១១លីត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ផ្នែកខាងក្រៅការរចនាបែបថ្មី ជាមួយនឹងចង្គៀងមុខប្រើប្រភេទ LED បិទបើកដោយស្វ័យប្រវត្តិអមដោយ Daytime និងពិលកាងផងដែរ។ ជាប្រភេទឡានទ្វា ៤ ធំទូលាយគួរសម ចំណែកផ្ទៃទ្រុងខាងក្រោយធំទូលាយប្រវែង ១៥២០ម.ម មានជម្រៅ ៤៧៥ម.ម អាចផ្ទុកទម្ងន់ដល់ទៅជិត១តោន ជាមួយនឹងសមត្ថភាពអូសសណ្ដោងបានខ្ទង់ ៣តោនឯណោះ។
ចំពោះផ្នែកខាងក្នុងបំពាក់កៅអី ២ជួរអាចជិះគ្នា៥នាក់មិនទាន់ចង្អៀតផង បើជាប្រភេទ Trim ខ្ពស់ៗឬ Full Option វិញឃើញមានបំពាក់ Smart Key ប៉ូតុង Power កៅអីស្បែកជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរ។ ក្រៅពីនឹងក៏មានអេក្រង់ថាច់ទំហំ ៧អីញមានភ្ជាប់នៅមុខងារជាច្រើន ពិសេសគឺកាម៉េរាជុំវិញ 360 ឌឺក្រេ រន្ធម៉ាស៊ីនត្រជាក់ក្រោយ មុខងារបញ្ជាលើដៃចង្កូត ពោងសុវត្ថិភាព ៧គ្រាប់, និង Speaker ៦គ្រាប់ជាដើម។
ចំពោះតម្លៃវិញសម្រាប់ឆ្នាំ២០១៩ ដល់ ២០២២ បើជាប្រភេទឡានប្ដូរចង្កូតពីស្ដាំមកឆ្វេងស្លាកលេខចន្លោះពី ២ម៉ឺនដុល្លារស្ដើង ទៅ ២ម៉ឺនដុល្លារក្រាស់។
សម្រាប់ឡានចង្កូតឆ្វេងហ្ស៊ីនវិញខ្ទង់ ៣ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារក្រាស់ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាកជាក់ស្ដែង។
ចុះបងប្អូនយល់យ៉ាងដែរចំពោះតម្លៃ ភិនភាគសមត្ថភាព និងការប្រើប្រាស់? អាចចូលរួមមកចែករំលែកឲ្យបងប្អូនយើងបានដឹងផងដែរ៕
ដោយ៖ Bunsak
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ