Ridgeline គឺជារថយន្ដ Pick Up តែមួយគត់របស់ក្រុមហ៊ុន Honda ដែលផលិតដំបូងនៅឆ្នាំ២០០៦ ដល់២០១៦ ចាត់ជាជំនាន់ទី១ ចូលដល់ជំនាន់ទី២ ឆ្នាំ២០១៧ (Facelift ២០២១) ដល់ស៊េរីឆ្នាំ២០២៤នេះ បើគិតមកទល់នឹងបច្ចប្បន្ន Ridgeline មានអាយុកាល ១៨ឆ្នាំ នឹង២ជំនាន់ទៅហើយ។
ស្រុកខ្មែរមានតិចតួចណាស់ហើយជាស៊េរីឆ្នាំ២០០៦ ប៉ុណ្ណោះ ខណៈថ្មីៗនេះ Honda ទើបបញ្ចេញម៉ូឌែលឆ្នាំ២០២៤ ជាមួយតម្លៃក្រៅស្រុក ៤១,១២៥ដុល្លារ ដល់ ៤៧,៧២៥ដុល្លារ អមជាមួយ Trim/Option ចំនួន៤ ដូចជា៖ Sport, RTL, Trial sport និង Black Edition។
ផ្នែកប្លុកម៉ាស៊ីន គ្រប់ជម្រើសទាំងអស់ Honda បំពាក់ម៉ាស៊ីនសាំង ៦ស៊ីឡាំង ចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ២៨០សេះ កម្លាំងរមួល ២៦២ផោនហ្វីត (ដូចស៊េរីឆ្នាំ២០១៧) រត់ដោយប្រអប់លេខ ៩វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD ប្រភេទ TVD ជំនួយដោយ multi-Terrain ដូចជា៖ Normal / Snow / Sand / Mud ជាមួយកម្រិតស៊ីសាំងចន្លោះពី ១០លីត្រ ទៅ ១៣លីត្រ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់រូបរាងខាងក្រៅ Ridgeline ស៊េរីឆ្នាំ២០២៤ នៅរក្សារទម្រង់ដូចពពួកឆ្នាំ២០២១ដែរ គ្រាន់តែផ្លាស់ប្ដូរសំណាញ់បាណាខាងមុខហើយប្លែកជាមុន ជាមួយចង្កៀង Full LED រំលេចដោយភ្លើង DRL រាងជា L-Shape អមដោយពិលកាង មួយគូ ចំណែកស្ដុបក្រោយវិញប្រើ Full LED តែម្ដង គួមផ្សំជាមួយ ស៊ីម៉ាំងភ្លោះ អាចថាទាក់ភ្នែកគួរសមដែរ។
Pick Up របស់ Honda មួយនេះមានប្រវែងតួរខ្លួនសរុប ៥,៣៣៤ម.ម ទទឹង ១.៩៩៦ម.ម កម្ពស់ ១,៧៩៨ម.ម ជាមួយទម្ងន់ ២តោន នឹងអាចដឹកបាន ១,៥តោន ចំណែកសមត្ថភាពអូសសណ្ដោងបានដល់ទៅ ៣តោនជាងឯណោះ។
ចំពោះប្រព័ន្ធជើងក្រោមវិញ Ridgeline ប្រើដូចពពួក SUV ដែរដោយផ្នែកខាងមុខបំពាក់ជា បូមរឺស័រ MacPherson Strut អមដោយ Stabilizer Bar នឹងខាងក្រោយជា Multi-Link Suspension មិនប្រើជាជន្ទាស់ដូច Pick Up ផ្សេងៗឡើយ។
ជើងក្រោមប្រភេទនេះ វាជួយទប់លំនឹងបានល្អ កាត់បន្ថយភាពឃ្លោង និងរលាក់បានច្រើន ដូចជិះប្រភេទ SUV ខ្នាតធំដែរ។ គួមផ្សំជាមួយយាន់កង់ ១៨អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS ប្រព័ន្ធជំនួយពេលចុះ នឹងឡើងចំណោត អមបន្ថែមជាមួយមុខងារសុវត្ថិភាពសំខាន់ៗជាច្រើនរបស់ Honda មួយឈុតតែម្ដង។
ចូលដល់ខាងក្នុង Ridgeline ទូលាយល្អណាស់ ព្រោះទទឹងក្បែរ ២ម៉ែត្រ ជាមួយកៅអីស្បែក ២ជួរអាចជិះបាន ៥នាក់មិនទាន់ចង្អៀតឡើយ តែប្លែកបន្ដិច Ridgeline មិនប្រើជាមួយចង្កឹះលេខឡើយ ផ្លាស់មកប្រើជា បូតុងចុចវិញ។
សម្រាប់បរិក្ខាដែលភ្ជាប់មកជាមួយ បើនិយាយជារួម Ridgeline ២០២៤ ទទួលបាន មុខងារបញ្ជាឆេះពីចម្ងាយ Memory Seat អេក្រង់ថាច់ ៩អ៉ីង ភ្ជាប់ Apple Carplay & Android Auto កាមេរ៉ាក្រោយជំនួយដោយសេនស័រចូលចត ប្រព័ន្ធ Wireless Charge រន្ធ USB មុខក្រោយ ដំបូលបើក Speaker ៨គ្រាប់ Premium Audio កម្លាំង ៥៤០W កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ជាមួយមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
ចំពោះប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពវិញ Ridgeline ទទួលបានកញ្ចប់ Honda Sensing Safety មួយឈុតតែម្ដង៕
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ