Kicks ជាប្រភេទឡាន Compact SUV ដ៏ពេញនិយមមួយរបស់ Nissan ស្ថិតក្នុងចំណោមឡានដែល តម្លៃធូរល្មម និងសន្សំសំចៃខ្ពស់គួរសម ហើយក៏ជាឡានដែលសម្រាប់នាំចូលទៅទីផ្សារអាមេរិក ផងដែរ។
Kicks ២០២៥ បានផ្លាស់ប្ដូររាងថ្មីប្លែកស្ទើទាំងស្រុងដែរ ដោយចង្កៀងមុខស្ដុបក្រោយ កែប្រែថ្មី ជាមួយផ្ទៃខាងក្នុងមើលទៅប្រណិតបែប Luxury ផងដែរ។ ក្រៅពីនឹង Kicks មានទំហំវែងជាងមុន ៧១ម.ម ផ្ទៃទទឹងពង្រីក ៤១ម.ម នឹងខ្ពស់ជាងមុន ២០ម.ម មើលទៅប្លែកភ្នែកគួរសម។
Kicks 2025 ឃើញភ្ជាប់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាងបាន ១៤១សេះ ជាមួយជម្រើសប៉ុង១ FWD និងប៉ុង២ AWD ខណៈម៉ាស៊ីនឆ្នាំមុន ១.៦លីត្រ ផលិតកម្លាំងបាន ១២២សេះ រត់ដោយប៉ុង១ ទាំងសន្ទុះល្បឿន សមត្ថភាពបើកបរ និងទម្ងន់ Kicks ២០២៥ ហាក់ប្រសើរជាងគ្រាន់បើ។
ផ្ទៃខាងក្នុងកែប្រែ ៣៦០ឌឺក្រេតែម្ដង ជាមួយអេក្រង់កណ្ដាល លាតកាត់ផ្ទៃខាងមុខទំហំ ២៤អ៉ីង ដែលរួមមាន កុងទ័រឌីជិថល ១២អ៉ីងភ្ជាប់ជាមួយ អេក្រង់ថាច់ ១២អ៉ីង មើលទៅទំនើបបែប Luxury Car។
ក្រៅពីនឹង ឃើញមានដំបូលបើក Panoramic Sunroof កៅអីស្បែកលាយកាំម្ងី ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបស្បែក Speaker Bose ១០គ្រាប់ នឹងប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ ProPilot Assite ដ៏ទំនើបរបស់ Nissan មួយឈុតផងដែរ។
សម្រាប់តម្លៃវិញ គេអាចប៉ានស្មានថាចាប់ពី ២៣,០០០ដុល្លារ ដល់ ៣០,០០០ដុល្លារ អមជាមួយជម្រើស Trim/Option ចំនួន ៣ដូចជា៖ S, SV និង SR AWD ជាដើម។
ចំពោះតម្លៃជាក់ស្ដែង Nissan មិនទាន់បង្ហាញនៅឡើយទេ តែឆ្លៀតប្រាប់ថា Nissan Kicks ២០២៥ នឹងចាប់ផ្តើមទៅដល់ក្រុមហ៊ុនចែកចាយក្នុងសហរដ្ឋអាមេរិក នៅចុងរដូវក្តៅខាងមុននេះហើយ៕
ដោយ៖ Bunsak
ប្រភព៖ Caranddriver
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!