ថ្មីៗនេះ Nissan បញ្ចេញគម្រូរថយន្ដអគ្គិសនីអនាគតថ្មី ដែលមានការរចនារូបរាង និងលេងបច្ចេកវិទ្យាទាំងក្នុង និងក្រៅ ប្លែកភ្នែក ដូចឡានដែលតែងឃើញបើកក្នុងរឿងស្រមើស្រមៃបែបវិទ្យាសាស្រ្ដល្បីៗរបស់ hollywood។
រថយន្ដនេះមានឈ្មោះថា Nissan Max Out ដែលជា concept រថយន្ដអគ្គិសនីបែប convertable (រថយន្ដបើកដំបូល) កៅអី ២ ប្រើប្រាស់បច្ចេកវិទ្យាលំដាប់ខ្ពស់ និងការរចនារូបរាងប្លែកពីរថយន្ដធម្មតា ដែលតែងតែឃើញមាននៅក្នុងរឿង sci-fi ល្បីៗដូចជា Peugeot spinner ក្នុងរឿង Blade Runner 2049, Mercedes Benz Vision AVTR ដែលរចនាយោងតាមរឿង Avatar 2 និងក្រុមគ្រួសាររថយន្ដត្រកូល Sphere របស់ Audi ជាដើម។
Max Out ត្រូវបានរចនាម៉ូដបែប retro-futuristic មានយ៉ាន់កង់បែប sport psychedelic interactive, តាបឡូដែលរចនាមើលទៅដូចផុសអណ្ដែត, ចង្កូតភ្លឺដូចអំពូលភ្លើង, និងមានរំលេចភ្លើង Neon LED ភ្លឺចិញ្ចាចពាសបរិក្ខារទាំងក្នុង និងក្រៅរថយន្ដ ស្រដៀងនឹងរថយន្ដក្នុងរឿង Tron ដូច្នោះដែរ។
សម្រាប់សមត្ថភាព និង spec ផ្សេងៗ Nissan សុំលាក់ទុកសិនតែបានបង្ហើបឲ្យដឹងខ្លះៗថា Max-Out នឹងដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ប្រើថ្ម All solid state battery (ASSB) ជាមួយបច្ចេកវិទ្យា lithium-ion battery និង បច្ចេកវិទ្យាថ្មី Cobalt-free technology ដែលកាត់បន្ថយការចំណាយថ្លៃដើមដល់ ៦៥%, ផ្គួបគ្នាជាមួយប្រព័ន្ធ e-4ORCE dual motor ប៉ុងពីរ All Wheel Drive ដែលក្នុងនោះ Nissan ក៏នឹងភ្ជាប់ បច្ចេកវិទ្យាកម្រិតខ្ពស់ Advanced Driver Assistance និង Intelligent Technology ជាពិសេស ProPILOT technology បូកជាមួយនឹង ប្រព័ន្ធ LIDAR System ជំនាន់ថ្មី ឆ្នាំ ២០៣០ ផងដែរ។
គួររំឭកដែរថា Nissan Max Out នេះ ធ្លាប់ត្រូវបាន Nissan យកមកបង្ហើបឲ្យឃើញកាលពីឆ្នាំ ២០២១ កន្លងទៅជាមួយនឹងបងប្អូនរបស់ខ្លួន ៣ ទៀត ស្ថិតក្នុងគម្រោង Ambition 2030 ដែលក្រុមហ៊ុនគ្រោង ជះលុយជាង ១៨ ពាន់លានដុល្លារ បញ្ចេញរថយន្ដអគ្គិសនីចំនួន ២៣ ម៉ូដែល ដើម្បីចាប់ទីផ្សារ និងបំពេញតម្រូវការឡានអគ្គិសនី ព្រមទាំងដើរឲ្យទាន់សម័យកាលកាបូនស្មើសូន្យឆ្នាំ ២០៥០ ផងដែរ។
ប្រភព៖ Inside EVs
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម