Rogue អាចនឹងក្លាយជារថយន្ដ PHEV ដំបូងគេរបស់ Nissan នៅលើទឹកដីអាមេរិក ដែលនឹងមកដល់នៅឆ្នាំ២០២៥ ខាងមុខនេះ។ ហើយក៏ជាផ្នែកមួយនៃការប្រគួតប្រជែងជាមួយ នឹងម៉ូដែល Plug-in hybrid របស់ Hyundai Tucson, Kia Sportage និង Toyota RAV4 ផងដែរ។
Rogue PHEV នេះទំនងជានឹងចែករំលែកសមាសធាតុជាមួយ Mitsubishi Outlander PHEV ដោយសារតែប្រភេទ Crossovers ទាំងពីរមានទម្រង់ Platform ដូចគ្នា។ ដែល Nissan និង Mitsubishi គឺជាផ្នែកមួយនៃសម្ព័ន្ធភាព រួមជាមួយនឹងក្រុមហ៊ុនផលិតរថយន្តបារាំង Renault ផងដែរ។
បើទោះបីជាមិនទាន់មានព័ត៍មានលម្អិតទាក់ទងនឹងកម្លាំង សមត្ថភាព Performance ក៏ដោយ ប៉ុន្ដែគេអាចរំពឹងថា Nissan Rogue PHEV នេះអាចនឹងបំពាក់កម្លាំងម៉ាស៊ីនដូចទៅនឹង Mitsubishi Outlander PHEV ដែរ។ ដែលរួមបញ្ចូលគ្នានូវម៉ាស៊ីនសាំង 2.4 លីត្រ ជំនួយដោយម៉ូទ័រពីរគ្រាប់ និងកញ្ចប់ថ្ម lithium-ion កម្លាំង ២២.៧ kWh ដែលអាចផលិតកម្លាំងបានដល់ទៅ ២៤៨សេះ កម្លាំងរមួលលោតដល់ ៣៣២ផោនហ្វីត។
នឹងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥៣ម៉ាយ ឬប្រមាណជា ៨៦គីឡូម៉ែត្រ រាល់ការសាកថ្មមួយពេញ។
ក្រៅពីនោះ Nissan បានប្រកាសថា ខ្លួនគ្រោងនឹងដាក់ដំណើរការបច្ចេកវិទ្យាកូនកាត់ e-Power របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៦។
យើងមិនទាន់ដឹងថាម៉ូដែលមួយណានឹងទទួលយកការដំឡើង e-Power នោះទេ ប៉ុន្តែរថយន្ត Murano ឆ្នាំ២០២៥ ថ្មីនេះហាក់ដូចជាស្ថិតក្នុងចំណោមបេក្ខរថយន្ដគោលដៅ ជាមួយនឹងថយន្ត Kicks និង Rogue SUVs ផងដែរ ដែរអាចនឹងមានភាគរយខ្ពស់ក្នុងការទទួលបាននៅបច្ចេកវិទ្យា e-Power របស់ Nissan មួយនេះ៕
ដោយ៖ Bunsak
ប្រភព៖ CarAndDrive
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ស្រុកខ្មែរយូៗមានមួយ Toyota Matrix XR, XRS កម្លាំងក្បែរ 200សេះប្រភេទ AWD សាមញ្ញៗតែបើចង់ដេញអាចសាកបាន
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ
ទីតាំងលក់រថយន្តច២កន្លែង ត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ និងណែនាំក្រោយសង្ស័យមានការនាំចូលរថយន្ត Jetour រំលោភសិទ្ធចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN Cambodia
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ
ទីតាំងលក់រថយន្តច២កន្លែង ត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ និងណែនាំក្រោយសង្ស័យមានការនាំចូលរថយន្ត Jetour រំលោភសិទ្ធចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN Cambodia
រថយន្តChangan និង រថយន្តអគ្គិសនីDeepal មានការផ្ដល់ជូនអាំងប៉ាវពិសេសដល់អតិថិជន
Aion Cambodia បានសម្ភោធន៍ជាផ្លូវការកំពូលរថយន្ដអគ្កិសនី ជំនាន់ថ្មីទំនើបខ្លាំង អាចបើកបរក្បែរ ៧០០គីឡូម៉ែត្រ នឹងធានាពេញមួយជីវិត