Terra ជារថយន្ដ SUV ខ្នាតធំមួយរបស់ Nissan ដែលផលិតដំបូងនៅឆ្នាំ២០១៩ ហើយក៏ឃើញនាំចូលមកស្រុកខ្មែរ ព្រោះតែរូបរាងដ៏ទាក់ទាញ ខ្ពស់ស្រឡះល្អ និងខាងក្នុងទូលាយផង ទើបរថយន្ដមួយនេះហាក់ទទួលបានការគាំទ្រគួរសម។ បច្ចុប្បន្នស៊េរីឆ្នាំ២០១៩ និង២០២០ ឃើញពពួកស្លាកលេខចាប់ពី ៣ម៉ឺនដុល្លារជាង ទៅ ៤ម៉ឺនដុល្លារ អាស្រ័យទៅលើ ពណ៌ និងភិនភាគជាក់ស្ដែង។
តម្លៃនេះអាចថាធូថ្លៃដែរ ព្រោះសុទ្ធតែជាឡានខ្លាញ់គោប្រើនៅស្រុកខ្មែរ ឆ្នាំខ្ពស់ហាក់មិនទាន់មានបញ្ហាស្មុកស្មាញឡើយ។ ចុះតម្លៃប៉ុណ្ណឹង Nissan Terra មាឌធំមួយនេះមានលក្ខណៈពិសេសប្លែកដូចម្ដេចខ្លះ? តោះ!មកត្រួសៗជាមួយ Admin ទាំងអស់គ្នា។
Terra បំពាក់ម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.៥លីត្រជំនាន់ថ្មី ជំនួយដោយ Turbo ដែលអាចផលិតកម្លាំងបាន ១៨៨សេះ កម្លាំងរមួល ៣៣០ផោនហ្វីត រត់ដោយប្រអប់លេខ ៧វគ្គអូតូ វាបង្វិលកង់ដោយប្រភេទប៉ុង២ 4WD មានជំនួយដោយ Differential Lock នឹងកាបពីតាស់ ដែលមានសមត្ថភាពរត់បានល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីប្រេងត្រឹម ៨លីត្រ ទៅ១០លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
បើក្រឡេកមកជើងក្រោមវិញ Terra ប្រើជាមួយប្រព័ន្ធ ឯករាជ អមដោយ ស្លាបប្រចៀវឌុប នៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ Multi-Link ដែលជួយសម្រួលដល់ការទប់លំនឹងបានល្អ មិនឃ្លោង និងកាត់បន្ថយរឡាក់បានច្រើនគួរសម។
គួបផ្សំជាមួយយាន់កង់ ១៨អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយ ABS ជាមួយប្រព័ន្ធជំនួយពេលឡើង និងចុះចំណោត ហើយក៏មានប្រព័ន្ធជំនួយហ្វ្រាំងសុវត្ថិភាពសំខាន់ៗជាច្រើនទៀត។
ផ្នែកខាងមុខ Terra បំពាក់ចង្កៀងគុជ LED Projector អមដោយ LED Daytime Running Light ជាមួយនឹងពិលកាង LED ផងដែរ។ ចំណែកខាងក្រោយបំពាក់ស្ដុបជា LED ជាមួយភាពទំនើបទាន់សម័យនោះគឺ Kick Sensor ក្រវាស់ជើងបើកទ្វាក្រោយជាដើម។
វាមានប្រវែង ៤៨៨៥ម.ម ទទឹង ១៨៦៥ម.ម កម្ពស់ ១៨៣៥ម.ម ពីដីមកបាត ២២៦ម.ម នឹងទម្ងន់ជិត២តោន ឯណោះ។
ចំពោះផ្ទៃខាងក្នុង Terra ជាប្រភេទ SUV ៧កៅអី អាចជិះគ្នា ៧ ទៅ៨នាក់ បំពាក់ជាមួយកៅអីស្បែក ប្រភេទ Zero-Gravity ទន់ស្រួលក្នុងការបើកបរ នឹងផ្នែកជាច្រើនស្រោបដោយស្បែកផងដែរ។
ក្រៅពីនឹងឃើញមានបំពាក់នៅ Smart Key Button Power Start កៅអីអ្នកបើកបរ ជំនួយដោយអេឡិចត្រនិក នឹង Lumba Support អេក្រង់ធំ១០អីញ មានភ្ជាប់មុខងារជាច្រើនដូចជា Android Auto, GPS, Camera 360, ដំបូលបើក ពោងសុវត្ថិភាព ៦គ្រាប់ជុំវិញ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ជាដើម។
ក្រៅពីនឹងក៏ឃើញមានបំពាក់មកនៅប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតដូចជា៖
ផ្ដល់សញ្ញាពេលមានវ៉ាជែង Blind Spot Warning ។
ប្រព័ន្ធផ្ដល់សញ្ញាពេលរថយន្ដបើកចាកគន្លងផ្លូវ Lane Departure Warning ។
ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់បន្ទាន់ពេលមានឧបសគ្គនៅខាងមុខ Intelligent Forward Collision Warning ។
ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffic Alert ។
ប្រព័ន្ធជំនាន់ហ្វ្រាំងបន្ទាន់ Intelligent Emergency Braking និងប្រព័ន្ធផ្ដល់សញ្ញាដាសតឿនពេលអ្នកបើកបរងងុយគេងជា Intelligent Driver Alertness ជាដើម។
ចំពោះ Nissan Terra មិនជាធម្មតាប៉ុន្មានទេ កម្លាំងខ្លាំង រូបរាងទាក់ទាញ ខាងក្នុងទូលាយ សន្សំសំចៃ ហើយក៏ទំនើបគួរសមដែរ អាចនិយាយបានថា ភិនភាគសមត្ថភាពសមនឹងតម្លៃខ្លួន។ ព្រោះឡានជប៉ុនឆ្នាំខ្ពស់ ម៉ាស៊ីនសាច់ដែកគ្រឿងក្នុងនៅថ្មី ដូច Nissan Terra ស៊េរីឆ្នាំ២០១៩ ដល់២០២០ នេះ បើកាន់លុយខ្ទង់៣ម៉ឺនដុល្លារជាងទៅទិញក៏ពិបាករកដែរ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Nissan Terra មួយមូឌែលនេះ? សម្រាប់បងប្អូនដែលមានបទពិសោធន៍ មតិយោបល់ និងចំណាប់អារម្មណ៍ អាចចែករំលែកបន្ថែមបាន៕
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
មកដឹងចំណុចពិសេសរបស់ Prius 2010 Option 5 ដែលមើលទៅស្ព័រជាង Option ធម្មតា តម្លៃក៏ខ្ពស់គួរសមដែរ