Terra ជាប្រភេទ SUV ខ្នាត់ធំមួយរបស់ Nissan ដែលឃើញចេញលក់នៅស្រុកខ្មែរខ្ទង់ស៊េរីឆ្នាំ ២០១៩ ហើយក៏ទទួលបានការគាំទ្រខ្លាំងគួរសម។ សម្រាប់ស្រុកខ្មែរឃើញពពួកឆ្នាំ ០១៩នឹង០២០ ហាក់ចរចារណ៍ច្រើនជាងគេ ស្រប់ពេលម៉ូឌែលឆ្នាំ ២០២៥ ក៏ឈានចូលទីផ្សារហើយដែរ។
សម្រាប់តម្លៃវិញ បច្ចុប្បន្ននេះឃើញទីផ្សារដាក់លក់ពពួកឆ្នាំ ២០១៩នឹង២០២០ ក្នុងតម្លៃខ្ទង់ ៣២,០០០ដុល្លារជាង ទៅ ៣៥,០០០ដុល្លារ អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option នឹងភិនភាគឡានជាក់ស្ដែង។
Terra ឃើញប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៥លីត្រ ជំនួយដោយ Turbo ដែលអាចផលិតកម្លាំងបាន ១៨៨សេះ កម្លាំងរមួល ៣៣០ផោនហ្វីត រត់ដោយប្រអប់លេខ ៧វគ្គអូតូ នឹងអាចបើកជំនួយដោយ ៧វគ្គលេខដៃ បង្វិលកង់ដោយប្រភេទប៉ុង១ RWD នឹងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ នឹងប្រព័ន្ធ Differential Lock ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៨លីត្រ ទៅ១០លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
Nissan Terra ជាប្រភេទឡាន SUV ៧កៅអី ជាមួយប្រវែងសរុប ៤៨៨៥ម.ម ទទឹង ១៨៦៥ម.ម កម្ពស់ ១៨៣៥ម.ម ពីដីមកបាត ២២៦ម.ម នឹងទម្ងន់ជិត២តោន ឯណោះ។
សម្រាប់ផ្ទៃខាងក្នុង ធំទូលាយគ្រាន់បើ បំពាក់កៅអីស្បែក ៣ជួរ អាចជិះបាន ៧នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។ និយាយជាមួយចំពោះបរិក្ខាដែលបានបំពាក់មកជាមួយឃើញមាន ប្រើជាមួយ Smart Key Button Power Start កៅអីស្បែកប្រណិត ជំនួយដោយអេឡិចត្រនិក នឹង Lumba Support អេក្រង់ធំ១០អីញ មានភ្ជាប់មុខងារ Apple Carplay Android Auto, GPS, Camera 360 ជំនួយដោយសេនស័រចូលចត។
ក្រៅពីនឹងក៏មានដំបូលបើក ពោងសុវត្ថិភាព ៦គ្រាប់ជុំវិញ Speaker ៦គ្រាប់ ទ្វាក្រោយមានមុខងារ Kick Sensor កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត នឹងមានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរមួយចំនួនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Nissan Terra ស៊េរីឆ្នាំ ២០១៩ ដល់ ២០២០ មួយនេះ? តម្លៃខ្ទង់ ៣ម៉ឺនដុល្លារស្ដើងក្រៅពី Nissan Terra បងប្អូនមានមើលឃើញរថយន្ដផ្សេង SUV កៅអី ៣ជួរដែរឬអត់? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
Ford XL 2023-2024 មានប្រភេទស្លាកលេខហើយ ចាប់អារម្មណ៌អាចមើលបាន តម្លៃធូរគ្រាន់បើ
Toyota Fortuner 2012-2015 ប្រភេទឡាន 7កៅអីទោះបីមិនទំនើប ប៉ុន្ដែជាអតិតឡានខ្លាញ់គោប្រើស្រុកខ្មែរ គុណភាពនៅតែអេម
កូនក្ដាមកូរ៉េ! Hyundai Atoz យូរៗឃើញមួយតម្លៃទីផ្សារខ្ទង់ 1ពាន់ដុល្លារជាងជាអម្បូរពពួក Visto និង Daewoo ដែរ
នៅស្រុកខ្មែរឡាន ៧កៅអីរបស់ Honda ម៉ូឌែល Odyssey ទោះបីមិនសម្បូរ នឹងទីផ្សារមិនសូវល្អក៏មានគេប្រើធម្មតា
Ford XL 2023-2024 មានប្រភេទស្លាកលេខហើយ ចាប់អារម្មណ៌អាចមើលបាន តម្លៃធូរគ្រាន់បើ
Toyota Fortuner 2012-2015 ប្រភេទឡាន 7កៅអីទោះបីមិនទំនើប ប៉ុន្ដែជាអតិតឡានខ្លាញ់គោប្រើស្រុកខ្មែរ គុណភាពនៅតែអេម
កូនក្ដាមកូរ៉េ! Hyundai Atoz យូរៗឃើញមួយតម្លៃទីផ្សារខ្ទង់ 1ពាន់ដុល្លារជាងជាអម្បូរពពួក Visto និង Daewoo ដែរ