ប្រេងម៉ាស៊ីន SHELL សម្ពោធផលិតផលថ្មី សម្រាប់ទីផ្សារកម្ពុជា

អ្នកទស្សនា
194
0/ AKlasseAuto Promotion
photo_7_2023-02-17_15-28-18.jpg

ភ្នំពេញ! រាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣, នៅសណ្ឋាគារ Hyaatt Regency, ក្រុមហ៊ុន World Bridge Trading បានរៀបចំកម្មវិធីសម្ពោធជាផ្លួវការនូវប្រងម៉ាស៊ីន SHELL សម្រាប់ទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់ដៃគូរអាជីវកម្មយ៉ាងច្រើនកុះករ។

photo_3_2023-02-17_15-28-18.jpg

ប្រេងម៉ាស៊ីន SHELL តែងតែស្តិតនៅលំដាប់ខ្ពស់ ដែលជាម៉ាកផលិតផលប្រេងចំណាត់ថ្នាក់លេខ ១ រយៈពេលរហូតដល់ទៅ ១៦ ឆ្នាំជាប់ៗ។ ប្រេងម៉ាស៊ីន SHELL មានច្រើនជម្រើសតាម តម្រូវការ អ្នកប្រើប្រាស់ ដោយប្រភេទ Shell Helix សម្រាប់រថយន្តគ្រួសារ Shell Advance សម្រាប់ម៉ាស៊ីន ម៉ូតូ និង Shell Rimula សម្រាប់ប្រើប្រាស់ជាមួយរថយន្ត ឬគ្រឿងចក្រធន់ធ្ងន់ដែលមាន ម៉ាស៊ីនចំហេះឥន្ធ​​​​​​​​​​​​​​នៈម៉ាស៊ូត។

photo_4_2023-02-17_15-28-18.jpg

ចំណុចពិសេសនៃប្រេងម៉ាស៊ីន Shell គឺមាន សារធាតុរ៉ែពិសេស ដែលជួយឲ្យម៉ាស៊ីនដំណើររលូន មិនស៊ីឥន្ធនៈសាំង និងម៉ាស៊ូត ពន្យាអាយុកាលនៃម៉ាស៊ីន កាត់បន្ថយភាពសឹករិចរិលរបស់ម៉ាស៊ីន និងប្រេងមានកម្រិតរអិលខ្ពស់អាចប្រើប្រាស់ដល់ 40,000 គីឡូម៉ែត្រ នៃការប្តូរប្រេងម្តងៗ។

photo_6_2023-02-17_15-28-18.jpg

លើសពីនេះ Shell ជាស្ថាបនិកដំបូងគេក្នុងការរកឃើញបច្ចេកវិទ្យាបំប្លែងសមាធាតុ ហ្គាស - ប្រេង ដែលមានពាក្យកាត់ថា GTL។ បច្ចេកវិទ្យានេះ ធ្វើការបំប្លែងសមាសធាតុឧស្ម័នហ្គាសធម្មជាតិ ដែលជាប្រេងចំហេះផុស៊ីលល្អបំផុត អោយទៅជាផលិតផលប្រេងដែលមានគុណភាពខ្ពស់។ ខុសប្លែកពីក្រុមហ៊ុនផ្សេងដែលចម្រាញ់ប្រេង ចេញពីប្រេងឆៅ ( Crude Oil ) ផ្ទាល់ដែលវាផ្ទុកទៅ ដោយក្លិន សារធាតុស្ពាន់ធ័រ និងនីត្រូសែនដែលផ្តល់ផលប៉ះពាល់ដល់បរិស្ថាន ខណៈដំណើរការ GTL Base Oils គឺបញ្ចាក់ថាជាវិធីសាស្រ្តថ្មីទំាងស្រុងក្នុងការផលិតប្រេងប្រភេទ SYNTHETIC ចំណុចពិសេសគឺ GAS ធម្មជាតិ៕

អញ្ជើញរកជាវ និងព័ត៌មានលំអិតបន្ថែមសូមអញ្ជើញទំនាក់ទំនងទៅកាន់គ្រប់ដេប៉ូចែកចាយទូទំាងប្រទេសផ្នែកបច្ចេកទេស:

☎️ 015 333 299 / 077 777 022 / 015 222 886 / 095 222 771

photo_5_2023-02-17_15-28-18.jpg
photo_2_2023-02-17_15-28-18.jpg
photo_1_2023-02-17_15-28-17.jpg
photo_2023-02-17_15-45-57.jpg
ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More