កាលពីឆ្នាំ២០១៥ ក្រុមហ៊ុន SsangYong បានបញ្ចេញម៉ូឌែល Crossover SUV របស់ខ្លួនជាលើកដំបូងនោះគឺ Tivoli ។ អាចនិយាយបានថាជាឡានចំណូលថ្មីមួយដែល ផលិតចាប់ពីឆ្នាំ២០១៥ មកទល់នឹងបច្ចុប្បន្ននេះ តែចូលដល់ឆ្នាំ២០២០ទើប Tivoli ធ្វើការកែប្រែផ្លាស់ប្ដូរ និងបំពាក់បច្ចេកវិទ្យាសំខាន់ៗមួយចំនួន ដើម្បីឲ្យកាន់តែទំនើបបន្ថែមមួយកម្រិតទៀត។
សម្រាប់ស្រុកខ្មែរម៉ូឌែល Tivoli នេះមានវត្តមានចាប់ពីស៊េរីឆ្នាំ២០១៧ រហូតថ្មីៗនេះខាងក្រុបហ៊ុនក៏បាននាំចូលម៉ូឌែល២០២៣ ដើម្បីប្រជែងទីផ្សារនៅកម្ពុជាយើងផងដែរ។
ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្តមួយទឹក និងលើកយក Tivoli ឆ្នាំ២០១៧ ដល់ ២០១៩ ដែលមានតម្លៃខ្ទង់ ១៧០០០ដុល្លារ ទៅ២០០០០ដុល្លារស្ដើង អាស្រ័យឆ្នាំផលិត ពណ៌ Trim ប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ និងភិនភាគជាក់ស្ដែងជាដើម។
ចំពោះការឌីស្សាញផ្នែកខាងក្រៅ Tivoli ជាប្រភេទ SubCompact Crossover SUV ដែលមើលទៅមិនតូចដូចកូនឡាន Morning ក៏មិនធំដូជ RX330 ឬ Highlander អីដែរ។
វាមានទំហំប្រវែង ៤១៩៥ម.ម ទទឹង ១៧៩៦ម.ម កម្ពស់ ១៥៩០ម.ម ពីដីមកបាតឡាន ១៦៨ម.ម ជាមួយនឹងទម្ងន់ ១៣០០គីឡូក្រាម។
ផ្នែកខាងមុខមើលទៅអំណាចគួរសម ជាមួយនឹងចង្កៀងគុជ HID អមដោយ DayTime Runinglight ជាមួយនឹងពិលកាងមើលទៅស្អាតសមទាក់ទាញ។ ចំណែកស្ដុបក្រោយវិញរចនារាងជាអក្សរ L បែបអូសកាត់មកចំហៀង បង្កប់ដោយភ្លើង LED មើលទៅទាន់សម័យ។
និយាយពីម៉ាស៊ីនវិញ Tivoli មានច្រើនជម្រើសតែស្រុកខ្មែរភាគច្រើននាំចូលម៉ាស៊ីនសាំង ទំហំ ៤ស៊ីឡាំង ចំណុះ ១.៦លីត្រ (L e-XGi160 ) ផលិតកម្លាំងបាន ១២៨សេះ កម្លាំងរមួល ១១៨ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD បំពាក់យាន់កង់ទំហំ ១៦អ៉ីង ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS អាចរត់បានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ១០លីត្រក្នុង១០០គីឡូម៉ែត្រ ទៅតាមស្ថានភាពជាក់ស្ដែង។
ផ្នែកខាងក្នុងវិញស្អាតទូលាយមិនចាញ់ឡាន Crossover SUV បើវាប្រែប្រួលទៅតាម Trim ដែលមានដូចជា៖ LX, SLX ជាដើម។
បើជាប្រភេទ SLX Full Option វិញឃើញមានបំពាក់ជាមួយ Smart Key កៅអីក្ដៅត្រជាក់ ស្រោបដោយស្បែកជំនួយដោយអេឡិចត្រនិច (ខ្លះទៀតក៏មានដំបូងបើក) ផ្លឹតទឹកអូតូ អេក្រង់ធំទំហំ ១០អ៉ីង ភ្ជាប់ជាមួយកាមេរ៉ាក្រោយ ជំនួយដោយសេនស័រមុខក្រោយ, កញ្ចក់ក្ដោបអូតូ និងកាត់ចំណាំងផ្លាត់, Speaker ៦គ្រាប់ ពោងសុវត្ថិភាពជុំវិញ ផ្នែកជាច្រើនស្រោបដោយស្បែក, បូករួមទាំងប្រព័ន្ធសុវត្ថិភាពសំខាន់ៗមួយចំនួនទៀតផងដែរ។
អ្វីដែលពិសេសនោះគឺបំពាក់ជាមួយនឹងប្រព័ន្ធ ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គនៅខាងមុខ (Autonomous Emergency Brake)
ប្រព័ន្ធដាស់តឿនពេលឡានចេញពីគន្លងផ្លូវ (Lane Departure Warning)
និងប្រព័ន្ធភ្លើងកូដដម្លាក់ដម្លើងអូតូ (High Beam Assist) ជាដើម។
ជារួមសមត្ថភាពកម្លាំងប៉ុណ្ណឺង បូករួមទាំងបច្ចេកវិទ្យាទំនើបមួយចំនួនផង អាចនិយាយាបានថាសាកសមជាមួយតម្លៃល្មមអាចគិតគួរបាន។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Tivoli ឆ្នាំ២០១៧ ដល់ ២០១៩នេះ អាចបញ្ចេញមតិយោបល់ និងចែករំលែកបទពិសោធន៍បាន៕
ដោយ៖ Bunsak
រថយន្តជប៉ុន ម៉ូដែលថ្មី Isuzu Mu-X 2025 មានតម្លៃត្រឹមតែ $5x,xxx ឡើង???
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
CR-V ជំនាន់ទី1 មើលទៅធម្មតាតែជើងក្រោម នឹងម៉ាស៊ីនហាក់មិនធម្មតាដូចគិតឡើយ សំខាន់កាន់តែ 3ពាន់ទិញជិះបាន
ស្រុកខ្មែរយូៗមានមួយ Toyota Matrix XR, XRS កម្លាំងក្បែរ 200សេះប្រភេទ AWD សាមញ្ញៗតែបើចង់ដេញអាចសាកបាន
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
CR-V ជំនាន់ទី1 មើលទៅធម្មតាតែជើងក្រោម នឹងម៉ាស៊ីនហាក់មិនធម្មតាដូចគិតឡើយ សំខាន់កាន់តែ 3ពាន់ទិញជិះបាន
ស្រុកខ្មែរយូៗមានមួយ Toyota Matrix XR, XRS កម្លាំងក្បែរ 200សេះប្រភេទ AWD សាមញ្ញៗតែបើចង់ដេញអាចសាកបាន
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ