ថ្មីៗនេះ ក្រុមហ៊ុនផលិតថយន្ដអគ្គិសនីទំនើប Stellantis ប្រកាសថា ខ្លួននឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធឆ្នាំងសាកឡានអគ្គិសនី NACS របស់ដែលផ្ដួចផ្ដើមដោយ Tesla ចាប់ពីឆ្នាំ ២០២៥ នេះទៅ។
យោងតាមការឲ្យដឹងពី CNET កាលពីពេលថ្មីៗថា ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីទំនើប Stellantis បានសម្រេចផ្លាស់ប្ដូរ ប្រព័ន្ធឆ្នាំងសាកឡានអគ្គិសនីរបស់ខ្លួនពី CCS (Combined Charging Standard) ដែលជាប្រព័ន្ធពេញនិយមសម្រាប់សាករថយន្ដអគ្គិសនីពីមុន (និងបច្ចុប្បន្ន) មកប្រើប្រាស់ប្រព័ន្ធថ្មី NACS (North American Charging Standard) របស់ Tesla វិញសម្រាប់រថយន្ដអគ្គិសនីរបស់ខ្លួនដែលផលិតចេញចាប់ពីឆ្នាំ ២០២៦ ទៅ សម្រាប់ទីផ្សារអាមេរិក។ ក្រុមហ៊ុនក៏បានឲ្យដឹងដែរថា ខ្លួននឹងបំពាក់ឆ្នាំងសាកប្រព័ន្ធ CCS នៅតាមទីតាំងស្ថានីយ៍ NACS សម្រាប់អ្នកប្រើប្រាស់ម៉ូដែលមុនៗ ដែលមិនទាន់បានផ្លាស់ប្ដូរឆ្នាំងសាក។
បើងាកទៅមើលកាលពីឆ្នាំ ២០២៣ កន្លងទៅ Stellantis ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ៧ ដែលដាក់ទុនក្នុងគម្រោង Seven Automaker EV Charging Mega Network ដែលនឹងសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីស្ដង់ដារ NACS នេះ ចំនួន ៣០ ០០០ ទីតាំង ក្នុងទឹកដីអាមេរិកនៅឆ្នាំ ២០៣០ ផងដែរ។
Stellantis ត្រូវបានស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្ដទំនើបល្បីឈ្មោះនៅអាមេរិក និងអឺរ៉ុប ដែលមានម៉ូដែលរថយន្ដដូចជា Chrysler, Dodge SRT, Jeep, Ram, Alfa Romeo, Fiat និង Maserati។
សូមជម្រាបជូនដែរថា ប្រព័ន្ធសាករថយន្ដអគ្គិសនីស្ដង់ដារ NACS (North American Charging Standard) ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ Tesla កាលពីឆ្នាំ ២០២២ បន្ទាប់មកក៏បានចាប់ដៃគូសហការ ជាមួយនឹងគូប្រកួតផលិតរថយន្ដអគ្គិសនីធំៗរបស់ខ្លួនដូចជា Ford និង General Motor ក្នុងការដាក់ទុនធ្វើស្ថានីយ៍សាកឡានអគ្គិសនីដែលប្រើប្រាស់ប្រព័ន្ធស្ដង់ដារនេះរួមគ្នាក្នុងឆ្នាំ ២០២៣។ បន្ទាប់ពីប្រព័ន្ធនេះចាប់រីកដុះដាលឡើង ក្រុមហ៊ុនផលិតរថយន្ដធំៗជាច្រើនទៀត បានចូលរួមសហការជាមួយគម្រោងនេះជាបន្ដបន្ទាប់ រួមមាន Mercedes Benz, BMW, Toyota និង Lexus, Jaguar, Honda និង Acura, Hyundai និង Kia, Nissan, Rivian, Volvo, Polestar, Fisker, ហើយបន្ទាប់ពី Stellantis ចូលខ្លួន Lucid Air ក៏កំពុងតែពិចារណាក្នុងការចូលរួមដូចគ្នា នេះបើយោងតាមរបាយការណ៍ពី Business Insider។
អត្ថបទ៖ Andra
ប្រភព៖ CNET
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី