បន្ទាប់ពីប្រកួតប្រជែងគ្នារឿងផលិតឡានអគ្គិសនី និងដណ្ដើមទីផ្សារគ្នាភ្លូកទឹក ភ្លូកដី ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីធំៗល្បីៗចំនួន ៧ បានសម្រេចចាប់ដៃសហការ ដាក់ទុនធ្វើស្ថានីយ៍សាកឡានអគ្គិសនីរួមគ្នា ពេញទឹកដីអាមេរិក។
តាមការចុះផ្សាយពី Car and Driver បានឲ្យដឹងថាក្រុមហ៊ុនទាំង ៧ មានដូចជា BMW, General Motor, Honda, Hyundai, Kia, Mercedes Benz, និង Stellantis ដែលគ្រោងដាក់ទុនធ្វើស្ថានីយ៍បញ្ជុលថាមពល រថយន្ដអគ្គិសនីស្ដង់ដារតែមួយ ចំនួន ៣០ ០០០ កន្លែងក្នុងទឹកដីអាមេរិក នៅរង្វង់ដើមឆមាសទី ២ នៃឆ្នាំ ២០២៤ និងបន្ដទៅកាណាដា និងប្រទេសផ្សេងៗទៀតនៅឆ្នាំបន្ដបន្ទាប់។
សម្រាប់ឈ្មោះផ្លូវការរបស់ប្រព័ន្ធនេះ ក្រុមហ៊ុននៅមិនទាន់បានឲ្យដឹងនៅឡើយទេ តែបានបញ្ជាក់ថា ស្ថានីយ៍បញ្ចូលថាមពលឡានអគ្គិសនីនេះ នឹងត្រូវរត់ជាមួយស្ថង់ដារតែមួយដែលអាចប្រើប្រាស់បានជាមួយរថយន្ដគ្រប់ប្រភេទ ទាំងរថយន្ដដែលធ្លាប់បញ្ជុលថាមពលជាមួយប្រព័ន្ធ CCS (Combined Charging System) ដែលធំជាងគេនៅអាមេរិក និងប្រព័ន្ធ NACS (Tesla’s North American Charging Standard) របស់ Tesla ផងដែរ។
សូមជម្រាបជូនដែរថា កាលពីខែមិថុនាកន្លងទៅ GM និង Ford ក៏បានចូលរួមជាមួយ Tesla ដាក់ទុនលើការធ្វើប្រព័ន្ធសាករថយន្ដអគ្គិសនី NACS ដែលផ្ដួចផ្ដើមពី Tesla នៅអាមេរិកខាងជើងផងដែរ ដែលក្រុមហ៊ុនទាំង ៣ គ្របដណ្ដប់ជាង ៧២% នៃទីផ្សារស្ថានីយ៍សាកឡានអគ្គិសនីសរុប (នៅអាមេរិក) ហើយតាមការចរចាររបស់លោក Musk ថ្មីៗនេះ ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនដូចជា Mercedes Benz និង Volkswagen Group ក៏នឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធសាក NACS នេះផងដែរ និងហើយបើសិនជាទទួលបានជោគជ័យ ក្រុមហ៊ុននឹងធ្វើការពង្រីកទៅកាន់ទឹកដីប្រទេសផ្សេងៗទៀតក្នុងតំបន់អឺរ៉ុប និងអាស៊ីជាបន្ដបន្ទាប់។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី