ថ្មីៗនេះ Suzuki ទើបបញ្ចេញម៉ូឌែល S-Cross 2024 របស់ខ្លួនទៅកាន់ទីផ្សារអ៉ឺរ៉ុប និងកាណាដា ជាមួយតម្លៃចាប់ពី ៤៩៩៩០ដុល្លារ ដល់ ៤៥៤៩០ដុល្លារ។ Compact SUV មួយនេះអមមកជាមួយជម្រើស Trim ចំនួន ៤ដូចជា៖ S-Cross, S-Cross AllGrip, S-Cross Plus, S-Cross AllGrip Prestige។
ហើយ Trim ទាំងនេះភ្ជាប់ជាមួយម៉ាស៊ីន ២ជម្រើសបន្ថែមទៀតទី១ ម៉ាស៊ីនដំណើរការដោយប្រព័ន្ធ Hybrid ចំណុះ ១.៥លីត្រ ជំនួយដោយមូទ័រអគ្គិសនី ផលិតកម្លាំងបាន ១១៣ សេះប៉ុណ្ណោះ។
ខណៈម៉ាស៊ីនសាំងជំនាន់ថ្មី Booster Jet ៤ស៊ីឡាំង ចំណុះ ១.៤លីត្រ Turbo ផលិតកម្លាំងបាន ១៣៨សេះ កម្លាំងរមួល ២២០ញូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង១ FWD ប៉ុង២ 4WD រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងមាន Drive Mode ចំនួន ៣ដូចជា៖ Auto Mode, Sport, Snow ជាដើមជាមួយកម្រិតស៊ីសាំងចន្លោះពី ៥លីត្រជាង ទៅ ៦លីត្រជាងក្នុង១០០គីឡូម៉ែត្រ។
ការឌីស្សាញស្ថិនក្នុងចំណោមជំនាន់ទី៣ ត្រឹមឆ្នាំ២០២២ គឺដូចគ្នា ដែលផ្ទៃខាងមុខ បំពាក់សំណាញ់ Piano-Black មើលទៅផុសបែប 3D អមដោយចង្កៀង Full LED ប្រភេទ Adaptive ចំណែកស្ដុបក្រោយក៏ជា Full LED មួយកញ្ចប់តែម្ដង។
S-Cross មានប្រវែង ៤៣០៤ម.ម ទទឹង ១៧៨៥ម.ម កម្ពស់ ១៥៨៥ម.ម ពីដីមកបាត ១៧៥ម.ម ជាមួយទម្ងន់តួរខ្លួនសរុប ១.៣តោន។
ចូលទៅខាងក្នុងមិនជាទូលាយពេកទេ ល្មមអាចជិះគ្នា ៥នាក់ និងសល់ឃ្លុបក្រោយដាក់អីវ៉ានបន្ថែមបានច្រើនគួរសម។ បើនិយាយពីរួម S-Cross ភ្ជាប់មកជាមួយ កៅអីស្បែកលាយក្រណាត់ផ្នែកកណ្ដាល ផ្លឹតទឹកអូតូ គូទក្រោយអូតូ អេក្រង់ថាច់ ៩អ៉ីងភ្ជាប់ Apple Carplay & Android Auto កាមេរ៉ា 360 ដំបូលបើក Panoramic, Speaker ៧គ្រាប់ ពោងសុវត្ថិភាព ៦គ្រាប់ ចង្កូតស្បែក ពហុមុខងារជាដើម។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ S-Cross ទទួលបាន Suzuki Safety កម្រិតចុងក្រោយមួយកញ្ចប់ធំតែម្ដងដែលមានដូចជា៖
ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គនៅខាងមុខ។
ប្រព័ន្ធកំណត់ល្បឿនអូតូតាមឡានខាងមុខ។
ប្រព័ន្ធរក្សារឡានមិនឲ្យចាកគន្លងផ្លូវ។
ប្រព័ន្ធជំនួយពេលឡើង និងចុះចំណោត។
ប្រព័ន្ធចាប់ស្លាកសញ្ញាចររាចរណ៍។
ប្រព័ន្ធផ្ដល់សញ្ញាពេលមានវ៉ាជែង។
ប្រព័ន្ធជំនួយចេញពីចំណត និងផ្ដល់សញ្ញាពេលមានឧបសគ្គនៅពីក្រោយ ជាមួយមុខងារសុវត្ថិភាពមួយចំនួនទៀតផងដែរ។
ទាំងនេះគ្រាន់តែជាចំណុចខ្លីៗខ្លះៗត្រួសៗពី New S-Cross 2024 ប៉ុណ្ណោះ សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Suzuki S-Cross របស់ជប៉ុនមួយនេះ? ចំពោះមតិយោបល់ និងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ធ្លាប់តែឃើញ Rav4 ស៊េរីឆ្នាំ2006 ពេលនេះ Toyota ត្រៀមបញ្ចេញស៊េរីឆ្នាំ2026 ជំនាន់ថ្មីរូបរាងថ្មី ជាមួយជម្រើសម៉ាស៊ីន Hybrid នឹង Plug-In
នេះជាមូលហេតុ RX400h បច្ចុប្បន្នតម្លៃទីផ្សារមិនសូវល្អ នឹងសម្បូរដូច RX330 ទោះបី RX330 ស៊ីសាំងច្រើនជាងក៏ដោយ
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ
Subaru Impreza 2025 តម្លៃខ្ទង់ 2ម៉ឺនដុល្លារជាង Subaru ឆ្លៀតប្រាប់ថា មិនមែនឲ្យតែឡានថ្មីហើយស្អាត សុទ្ធតែថ្លៃទាំងអស់នោះទេ
The new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា
ស្ងាត់ៗ ! Bentley បើកបង្ហាញ The New Flying Spur Mulliner 2025 រថយន្តដែលរំលេចពីកិត្យានុភាព និង ពោរពេញដោយអំណាចមិនថាមើលពីជ្រុងណាក៏ដោយ