Lexus RX400h ជាឡានប្រភេទឡាន Crossover SUV ដំបូងគេរបស់ Lexus ដែលបំពាក់មកជាមួយប្រព័ន្ធ Hybrid System នឹងការចែករំលែក Platform ទម្រង់ឌីស្សាញទាំងស្រុងជាមួយ Lexus RX330 ។
RX400h ផលិតដំបូងនៅឆ្នាំ២០០៦ ដល់ ឆ្នាំ ២០០៨ បើនិយាយពីរូបរាងខាងក្រៅស្ទើតែដូច RX330 ខុសត្រង់កាងខាងមុខ បន្ថែមនប៉ាណាកាត់ទទឹង ៣ប្រឡោះ ដើម្បីជំនួយខ្យល់ចូលទៅស្អំម៉ាស៊ីនបានល្អ អមជាមួយនឹងពិលកាង LED រាងមូល មើលទៅស្អាតម្យ៉ាង និងប្រើយាន់កង់ហែកឆ្នូតបែបស្ព័រមើលទៅប្លែកម្យ៉ាង។
ជាមួយគ្នានេះវា បំពាក់ជាមួយចង្កៀងគុជប្រភេទ Adaptive Front Lighting System អាចរ៉េឆ្វេងស្ដាំតាមចង្កូតបាន និងស្ដុបខាងក្រោយប្រើប្រភេទ LED មើលទៅរាងអេមជាងដែរ។
ចំណែកតម្លៃវិញ ត្រកូល RX ទាំងពីរនេះហាក់មិនលើខ្វះគ្នាប៉ុន្មានទេ គ្រាន់តែ RX330 រាងស្រួលលក់ចេញទិញចូលជាងតែប៉ុណ្ណោះ។
បច្ចុប្បន្នទីផ្សាររបស់ RX400h ហាក់មិនសូវល្អចំពោះការពេញនិយមប្រើប្រាស់ ចំណែកការលក់ចេញទិញចូលក៏មិនសូវសម្បូរ នឹងទូលំទូលាយឡើយ ខណៈកម្លាំង នឹងកម្រិតស៊ីសាំង អេមជាង RX330 ទៅទៀត។ ប៉ុន្ដែបើក្រឡេកមើលពីទីផ្សារ RX330 វិញហាក់មានលំនឹងល្អ ចំពោះភាពពេញនិយមក៏ចាប់ផ្ដើមត្រឡប់វិញជាបណ្ដើរៗដែរ បើទោះបីជារាងធូរថ្លៃជាងមុន នឹងស៊ីសាំងច្រើនជាង RX400h ក៏ដោយ។
កត្ដានេះអាចមើលពីមូលហេតុមួយចំនួនដែលធ្វើឲ្យ Lexus ប្រើប្រព័ន្ធ Hybrid មួយនេះជួបភាពមិនប្រក្រតីសម្រាប់បរិបទទីផ្សារឡានមួយទឹកនៅស្រុកខ្មែរបច្ចុប្បន្ននោះគឺ៖
ទី១/ ភាពនិយមតៗគ្នា មិនខុសពី RX330 ម្ដងឡើងម្ដងចុះនោះទេ។
ទី២/ បងប្អូនអ្នកប្រើប្រាស់តែងឧស្សាហ៌ជួបបញ្ហាទៅលើប្រព័ន្ធ អាគុយ Hybrid ដែលផ្នែកអាគុយ Hybrid របស់ 400h មានរហូតដល់ទៅ ៣ធុងឯណោះ ។ ម្យ៉ាងក្រៅពីនៅភ្នំពេញ សន្លឹកអាគុយដែលត្រូវការផ្លាស់ប្ដូរ ហាក់មិនសូវសម្បូរឡើយបើធៀបនឹង Prius ជាដើម។
៣/ ប្រព័ន្ធភ្លើងមួយចំនួន នឹងបូមទឹកក៏អាចមានបញ្ហាដូចទៅនឹងពពួក Prius ដែរ ដែលតម្រូវឲ្យមានការថែទាំខ្ពស់ ជាហេតុធ្វើឲ្យការចំណាយហាក់មានការកើនឡើង បើទោះបីជាស៊ីសាំងតិចក្ដី។
គួរបញ្ជាក់ថា៖ RX400h ប្រើម៉ាស៊ីន ៦ស៊ីឡាំង ៣.៣លីត្រដូច RX330 ដែរតែប្រើប្រព័ន្ធ Hybrid ផលិតកម្លាំង ២០៨សេះ បូកបន្ថែមម៉ូទ័រអគ្គិសនី ៣គ្រាប់ទៀត បង្កើនកម្លាំងបាន ២៦៨សេះ និងកម្លាំងរមួល ២១២ផោនហ្វីត E-CVT ៦ វគ្គដែលចែកកម្លាំងពីម៉ូទ័រទៅបង្វិលកង់ដោយផ្ទាល់ ខណៈដែលវាមានជម្រើសប៉ុងមួយ (FWD) និងប៉ុងពីរ(AWD) ជាមួយកម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ១០លីត្រជាងក្នុង១០០គីឡូម៉ែត្រ។
ខណៈRX330 កម្លាំង ២៣០សេះ កម្លាំងរមួល ២៣៨ផោនហ្វីតប្រើប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុងមួយ (FWD) និងប៉ុងពីរ (AWD) ជាមួយកម្រិតស៊ីសាំងខ្ទង់ ១៣លីត្រជាង ទៅ ១៥លីត្រជាងក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus RX400h នឹង RX330 មួយនេះ? បងប្អូនដែលមានបទពិសោធន៌ មតិយោបល់ នឹងព័ត៌មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ