បន្ទាប់ពីប្រកាសថានឹងចេញ Cybertruck ដល់ដៃអតិថិជននៅចុងខែ កញ្ញា ឆ្នាំ ២០២៣ នេះ ស្ថាបនិកក្រុមហ៊ុនឡានអគ្គិសនីយក្ស Tesla បានបង្ហាញគម្រោងធំៗ ជាច្រើនផ្សេងទៀត ដែលនឹងដំណើរការផលិត និងណែនាំជូនអតិថិជនរបស់ខ្លួន បន្ទាប់ពីសម្រេចចេញរថយន្ដ pick up អគ្គិសនីនេះរួចរាល់ហើយ។
តាមការចុះផ្សាយពី Business Insider បានឲ្យដឹងថា គម្រោងបន្ទាប់ ពី Cybertruck ដែល Tesla នឹងចេញមានដូចជា Tesla Roadster ជារថយន្ដអគ្គិសនីប្រភេទបើកដំបូលកៅអីពីរ ដែល Tesla ធ្លាប់បង្ហាញមុខជាលើកដំបូងកាលពីឆ្នាំ ២០១៧ ហើយលោក Musk បានបង្ហើបថា នឹងចាប់ផ្ដើមដំណើរការផលិតម៉ូដែលនេះ រង្វង់ខែមិថុនា ឆ្នាំក្រោយ (២០២៤) តែតម្រូវឲ្យមានការកក់ទុកមុននៅចុងឆ្នាំ ២០២៣ នេះ។
ទី ២ គឺ Tesla Semi Truck ជាក្បាលរថយន្ដដឹកទំនិញអគ្គិសនី ដែលទើបតែចេញលក់ឲ្យក្រុមហ៊ុនភេសជ្ជៈ Pepsi កាលពីឆ្នាំមុន (២០២២) ដែល Tesla គ្រោងនឹង update ចេញម៉ូដែលថ្មី ដែលមានសមត្ថភាពប្រសើរជាងមុន។
ទី ៣ គឺ Robotaxi ជា រថយន្ដអគ្គិសនី ដឹកអ្នកដំណើរ (taxi) ដើរដោយប្រព័ន្ធស្វ័យប្រវត្តិ (Autopilot) របស់ Tesla សុទ្ធ ដែលលោក Musk បានបញ្ចាក់ថា នឹងចេញជាមួយបច្ចេកវិទ្យា level ខ្ពស់ជាងមុន (បច្ចុប្បន្នក្រុមហ៊ុនផ្សេងៗដែលប្រើប្រព័ន្ធស្វ័យប្រវត្តិដល់ level 3 ហើយ)។
ទី ៤ គឺរថយន្ដអគ្គិសនីខ្នាតតូចតម្លៃក្រោមម៉ូដែលពេញនិយម Tesla Model 3 និង Y ពាក់កណ្ដាល (នៅខ្ទង់ ២៥០០០ ដុល្លារ) លោក Musk បានបង្ហាញគម្រោងនេះអាចនឹងចេញមុន Robotaxi ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ ឡានអគ្គិសនីរបស់អតិថិជន។
ទី ៥ គឺ Cybersqaud ATV (All Terian Vehicle) ជា CyberTruck សម្រាប់ក្មេង (ម៉ូតូអគ្គិសនីកង់បួន) មានតម្លៃប្រមាណ ១៩០០ ដុល្លារ ចេញកាលពីឆ្នាំ ២០១៩ ដែលលោក Musk បានបង្ហាញថា នឹងចេញម៉ូដែលថ្មី ជាមួយនឹងប្រភេទមួយទៀតសម្រាប់មនុស្សធំក្នុងពេលឆាប់ៗ។
ទី ៦ គឺ Tesla Van ជាគម្រោងឡានអគ្គិសនីដឹកអ្នកដំណើរធុនតូច ដោយ Tesla កំពុងតែរៀបគម្រូរបស់វា និង បានបង្ហើបថានឹងមានភ្ជាប់ជាមួយនឹង បន្ទះសូឡាមកជាមួយផងដែរ។
បន្ថែមពីនេះ លោក Musk ក៏បានបង្ហើបគម្រោងចេញឡានអគ្គិសនីថ្មី ២ ម៉ូដែលទៀតផងដែរ តែលោកសុំលាក់ជាសម្ងាត់សិន តែលោកព្យាករណ៍ថា រថយន្ដថ្មីទាំង ២ ម៉ូដែលនេះ នឹងអាចលក់ចេញបានយ៉ាងហោចណាស់ ៥ លានគ្រឿងក្នុងមួយឆ្នាំ។
គួររំឭកផងដែរថា រថយន្ដ pick up អគ្គិសនី Cybertruck ដែលបង្ហាញមុខលើកដំបូងកាលពីឆ្នាំ ២០១៩ ក្រោយពីស្ថិតក្នុងការពន្យារពេលជាយូរដោយសារបញ្ហាកូវីដ, ការខ្វះខាតបរិក្ខារ និងបន្ទះឈីប ជាដើម ពេលនេះ ក្រុមហ៊ុនបានប្រកាសថានឹងចាប់ផ្ដើមការផលិតចេញ និងដឹកជូនអតិថិជននៅចុងឆ្នាំ ២០២៣ នេះ រីឯគម្រោងរថយន្ដផ្សេងៗបន្ទាប់ពីនេះ ចេញលឿន ឬយឺតអាចអាស្រ័យនឹងកត្តាស្រដៀងគ្នានេះ ព្រមទាំងតម្រូវការលើទីផ្សារផ្ទាល់ផងដែរ។
ប្រភព៖ Business Insider
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់