ត្រកូល Toyota Camry សម្រាប់បរិបទនៅស្រុកខ្មែរគឺឈរជើងចាប់់តាំងពីសេរីឆ្នាំ ១៩៨៦ មកម្ល៉េះ រហូតដល់ឆ្នាំ២០២២នេះ ក៏ឃើញវត្តមានជាហូរហែផងដែរ។ ព្រោះតែរូបរាងស្អាត ទាកទាញស៊ីវិល័យ នឹងធន់សន្សំសំចៃ ទើបធ្វើឲ្យ Camry ក្លាយទៅជាឡានលំដាប់ជួរមុខមួយក្នុងចំណោមប្រភេទ Sedan ផ្សេងៗទៀត។
ដោយកន្លងមក Advan Auto បានធ្វើបទបង្ហាញជាច្រើនទាក់ទងនឹង Toyota Camry ជាច្រើនម៉ូឌែលទៅហើយ ចាប់តាំងពីសេរីឆ្នាំ៩១ ដល់២០០៧។ ព្រោះតែជាប្រភេទឡានមួយទឹក ដូច្នេះហើយ ថ្ងៃនេះកម្មវិធីបទបង្ហាញរថយន្ដមួយទឹក នឹងធ្វើការបន្ដបកស្រាយជាមួយនឹង Camry ឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ដែលជាងត្រកូល Camry ដ៏ល្បីនៅស្រុកខ្មែរ។
ចំពោះតម្លៃទីផ្សាចន្លោះពី ២២០០០ដុល្លារជាងរហូតដល់ ៣០០០០ដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option ភិនភាគជាក់ស្ដែង និងប្រភេទក្រដាស់ពន្ធ ឬស្លាកលេខជាដើម។
១. សម្រាប់ឆ្នាំ២០១២ឡើងទៅ Toyota បានរចនានៅរូបរាងថ្មីទាំងស្រុង ដោយផ្នែកខាងក្នុងមើលទៅប្រណិតពិសេសជាងមុន ចំណែកខាងក្រៅបានបំពាក់នៅបន្ទះលោហៈធាតុថ្មីដ៏រឹងមាំ ស្រាលជាងមុន នឹងការឌីស្សាញរូបរាងជ្រុងជាងមុនបន្ដិចដែលទម្រង់ជា Aerodynamic ផងដែរ។
ឆ្នាំរាងខ្ពស់ដែរ Camry ២០១២ បានប្រើចង្កៀងមុខជាទម្រង់បែបថ្មីប្រភេទគុជ HID Projector អមជាមួយបាណាថ្មី នឹងស្ដុបក្រោយឌីស្សាញធំជាងមុនរាងជាអក្សរ V អូសកាត់គូទឃ្លុបក្រោយបន្ដិច។
២. ខាងក្នុងបានបំពាក់នៅកៅអីស្បែកថ្មី ធំទូលាយ នឹងការផ្លាស់ប្ដូរកាបីនតាប់ឡូរចនាបទថ្មីមានស្រោបដោយឈើ, ក្រូម, និងមានរំលិចដោយថ្នេរផងដែរ។ ស្រុកខ្មែរភាគច្រើនប្រើនៅជម្រើស Trim ឬ Option LE, SE, XLE, និងប្រភេទ Hybrid ជាដើម។
បើជា XLE ឬ Full Option វិញឃើញមានបំពាក់មកនៅ Smart Key អេក្រង់ធំ មានមុខងារជាច្រើន, GPS កាម៉េរាក្រោយ Sensor ជំនួយពេលចូលចត, កៅអីស្បែកជំនួយដោយអេឡិចត្រនិក, ជញ្ជាំងទ្វារ ចង្កឹះលេខ ដៃចង្កូត នឹងផ្នែកខ្លះទៀតស្រោបដោយស្បែក ជាមួយក្រូម នឹងឈើជាដើម។ ក្រៅពីនឹងក៏មាន ដំបូងបើក Speaker JBL ៩គ្រាប់, ពោងសុវត្ថិភាព ១២គ្រាប់គ្រប់កន្លែង, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត Auto Dimming និងខ្ដោបអូតូ, មានបូតុងមួយចំនួនបញ្ជាលើដៃចង្កូត, ហើយប្រភេទខ្លះទៀតក៏ឃើញមាន Blind Spot Monitor នឹងមុខងារពិសេសជាច្រើនទៀតផងដែរ។
៣. ចូលមកដល់ប្លុកម៉ាស៊ីនវិញ Toyota បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង VVT-i ដដែល តែចំណុះ ២.៥លីត្រ និងបានធ្វើការអភិវឌ្ឍន៍ បង្កើនកម្លាំងរហូតដល់ទៅ ១៧៨សេះ កម្លាំងរមួល ១៧០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ និងអាចចូលថែមលេខបាន បង្វិកកង់ដោយប៉ុងមុខ(FWD) នឹងអាចរត់បានក្នុងល្បឿនអតិបរិមា ២០០គីឡូម៉ែត្រ/ម៉ោង មានសមត្ថភាពជាន់ស្ទុះពី០ ទៅ១០០គីឡូម៉ែត្រ ៧.៤វិនាទីប៉ុណ្ណោះ។
កម្រិតស៊ីសាំងក្នុង១០០គីឡូម៉ែត្រចន្លោះពី ៧លីត្រ ទៅ៩លីត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះប្រភេទ Hybrid វិញបំពាក់ម៉ាស៊ីនដូចគ្នាតែជំនួយដោយ បូទ័រអគ្គិសនីមួយគ្រាប់ ផលិតកម្លាំងសេះបាន ២៨សេះ សរុបបាន ២០០សេះ រត់ដោយប្រអប់លេខ CVT។
កម្រិតស៊ីសាំងសន្សំសំចៃគ្រាន់បើ ខ្ទង់ ៥លីត្រ ទៅ៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។
៤. ជើងក្រោមវិញសម្រាប់ Camry 012 ដល់ ០១៤មិនខុសពីឆ្នាំ០៧ឡើយ គឺប្រើជាប្រព័ន្ធឯករាជភ្ជាប់កង់ទាំងមួន Four Wheel Independent Suspension និងអមដោយបូមរឺស័រ MacPherson Strut ។
ចំណែយាន់កង់វិញធំជាងមុន ទំហំ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយដនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា៖ BA, EBD, EBA, TC, SC, និងមុខប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀត ដើម្បីជួយបង្កើនសុវត្ថិភាពកាន់តែមានប្រសិទ្ធខ្ពស់។
៥. និយាយរួបសម្រាប់ Camry ឆ្នាំ២០១២ ដល់២០១៤ រូបរាងថ្មីសន្សំចៃទំនើបសុវត្ថិភាព នឹងរឹងមាំជាងមុនច្រើនគួរសម ចំពោះឆ្នាំ០១៥ ដល់០១៧គឺ Toyota បានកែប្រែរូបរាងថ្មីបន្ថែមទៀត ទាំងខាងក្នុងនឹងខាងក្រៅ។ សមត្ថភាពខ្លាំង និងរូបរាងស្អាតទាន់សម័យទោះក្លាយជាឡានមួយទឹកដែលមានអាយុកាលកន្លងទៅ១០ឆ្នាំហើយក្ដី។
តែចំពោះតម្លៃគឺជារឿងមួយ ដែលបងប្អូនគួរពិចារណាដែរក្នុងឆ្នាំ២០២២នេះ ថវិកាខ្ទង់៣ម៉ឺនដុល្លារ បើមិនចង់ជិះឡានមួយទឹកដូច Camry អាចប្រើឡានគាស់កេះបាន។ តែបើនិយាយពីកម្លាំង រូបរាងខាងក្នុងស្អាតទំនើប ជើងក្រោមអេម គុណភាព និងសន្សំសំចៃ អាចពិចារណាជាមួយ Camry 012 ដល់០១៥នេះបាន ព្រោះមិនចាញ់ឡានគាស់កេះប៉ុន្មានទេ៕
ដោយ៖ BunSak
Chevrolet Spark 2011-2015 ហាក់ធូរថ្លៃច្រើនបើធៀបកាលពីមុន ធូរទាំងប្រភេទក្រាដាសពន្ធ នឹងស្លាកលេខ
Belta ជាឡានមួយទឹកឆ្នាំខ្ពស់តម្លៃធូរ ក៏ជាពពួកឡានប្ដូរចង្កូតពី ស្ដាំមកឆ្វេង ដែលកំពុងលក់នៅលើទីផ្សារស្រុកខ្មែរច្រើនគួរសម
Nissan Navara ប្រើម៉ាស៊ូតតម្លៃនៅខ្ពស់គួរសម ចំណែកទីផ្សារក៏ល្អគ្រាន់បើខណៈ Frontier ហាក់ដើរថយក្រោយឆ្ងាយ
Camry 2012 ស្រុកខ្មែរមានលក់ច្រើនដែរ ប៉ុន្ដែមិនសូវពេញនិយម មានទាំង LE, XLE និង Hybrid តម្លៃខ្ទង់ 2ម៉ឺនជាងប៉ុណ្ណោះ
Chevrolet Spark 2011-2015 ហាក់ធូរថ្លៃច្រើនបើធៀបកាលពីមុន ធូរទាំងប្រភេទក្រាដាសពន្ធ នឹងស្លាកលេខ
Belta ជាឡានមួយទឹកឆ្នាំខ្ពស់តម្លៃធូរ ក៏ជាពពួកឡានប្ដូរចង្កូតពី ស្ដាំមកឆ្វេង ដែលកំពុងលក់នៅលើទីផ្សារស្រុកខ្មែរច្រើនគួរសម
Nissan Navara ប្រើម៉ាស៊ូតតម្លៃនៅខ្ពស់គួរសម ចំណែកទីផ្សារក៏ល្អគ្រាន់បើខណៈ Frontier ហាក់ដើរថយក្រោយឆ្ងាយ
Camry 2012 ស្រុកខ្មែរមានលក់ច្រើនដែរ ប៉ុន្ដែមិនសូវពេញនិយម មានទាំង LE, XLE និង Hybrid តម្លៃខ្ទង់ 2ម៉ឺនជាងប៉ុណ្ណោះ