ត្រកូល Camry អាចនិយាយបានថាជាឡាន Sedan បែបស្ព័រដ៏ពេញនិយមរបស់ Toyota ចំពោះស្រុកខ្មែរវិញ Camry ឃើញមានប្រើតាំងពីឆ្នាំ ៨៩ ដល់ ២០០៧ ដែលឆ្នាំទាំងនេះគឺថាប្រើច្រើន។
ប៉ុន្ដែសម្រាប់ឆ្នាំ ២០១២ ដល់ ២០១៤ ដែលផ្លាស់ប្ដូររាងថ្មី ហាក់មិនសូវឃើញមានប្រើច្រើនឡើយ ខណៈទីផ្សារឃើញដាក់លក់ច្រើនគួរសម ចំណែកតម្លៃវិញខ្ទង់ ២ម៉ឺនដុល្លារស្ដើង ទៅ ២ម៉ឺនដុល្លារក្រាស់បន្ដិច សម្រាប់ប្រភេទក្រដាសពន្ធ សម្រាប់ស្លាកលេខខ្លះឃើញមានក្បែរ ២ម៉ឺនដុល្លារ នឹង ២ម៉ឺនដុល្លារបន្ដិច អាស្រ័យលើ ព័ណ៍ ឆ្នាំផលិត Option នឹងភិនភាគឡានជាក់ស្ដែង។
ចំពោះម៉ាស៊ីនវិញស្រុកខ្មែរយើងឃើញមានប្រើម៉ាស៊ីន ២ជម្រើសគឺ ម៉ាស៊ីនសាំងសុទ្ធ នឹងកូនកាត់ Hybrid ដូចពីមុនដែរ។
ប៉ុន្ដែសម្រាប់ឆ្នាំ ២០១២ គឺប្រើម៉ាស៊ីន ៤ស៊ីឡាំង ២.៥លីត្រ (ពីមុន ២.៤លីត្រ) បង្កើនកម្លាំងបាន ១៧៨សេះ កម្លាំងរមួល ១៧០ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ។ ជាមួយកម្រិតស៊ីសាំងក្នុង១០០គីឡូម៉ែត្រចន្លោះពី ៧លីត្រ ទៅ១០លីត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះប្រភេទ Hybrid វិញបំពាក់ម៉ាស៊ីនដូចគ្នាតែជំនួយដោយ បូទ័រអគ្គិសនីមួយគ្រាប់ ផលិតកម្លាំងបាន ២០០សេះ រត់ដោយប្រអប់លេខ CVT ជាមួយកម្រិតស៊ីសាំងសន្សំសំចៃគ្រាន់បើ ខ្ទង់ ៦លីត្រ ទៅ៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ផ្ទៃខាងក្នុងចំពោះពពួក Camry មិនជាចង្អៀតប៉ុន្មានឡើយ ខាងក្នុងបានបំពាក់នៅកៅអីស្បែកថ្មី ធំទូលាយ នឹងការផ្លាស់ប្ដូរកាបីនតាប់ឡូរចនាបទថ្មីមើលទៅស្អាតជាងមុន។
ស្រុកខ្មែរភាគច្រើនប្រើនៅជម្រើស Trim/Option ដូចជា LE, XLE, និងប្រភេទ Hybrid ជាដើម។
បើជា XLE ឬ Full Option វិញឃើញមានបំពាក់មកនៅ Smart Key អេក្រង់ធំ កាម៉េរាក្រោយជំនួយដោយ Sensor ចូលចត បំពាក់កៅអីស្បែកជំនួយដោយអេឡិចត្រនិក ដំបូងបើក Speaker JBL ៩គ្រាប់ ពោងសុវត្ថិភាព ១២គ្រាប់គ្រប់កន្លែង កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត Auto Dimming និងខ្ដោបអូតូ ជាមួយមុខងារពិសេសជាច្រើនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry ស៊េរីឆ្នាំ ២០១២ ដល់ ២០១៤ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ