Camry បានឡែនស្រុកខ្មែរសម្បូរ និងពេញនិយមខ្លាំងណាស់ មានទាំងប្រភេទ LE, XLE និង SE តែបើក្រឡេកមកមើលប្រភេទ Limited Edition វិញហាក់រាងប្លែក និងកម្រនៅស្រុកខ្មែរយើង តែក៏មិនមែនអត់សោះនោះដែរ។
សម្រាប់ពពួក Limited Edition នេះ Toyota ផលិតសម្រាប់តែតីផ្សារអាមេរិកប៉ុណ្ណោះ ហើយក៏មានតែស៊េរីឆ្នាំ២០០៤ ហ្នឹងដែរដែលស្រុកខ្មែរតែងហៅថា បាឡែនខួប។ បើក្រឡេកមើលរូបរាងខាងក្រៅពិបាកនឹងបែបចែកឲ្យដាក់ណាស់ថាមួយណាជា បាឡែន LE, XLE និង Limited Edition ។
តែថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្ដមួយទឹករបស់ Advan Auto នឹងស្រាយចម្ងល់មួយនេះជូនបងប្អូនដែលស្នេហានិយម Camry បាឡែន ឲ្យក្រឡេកតែមួយឆាច់ដឹងតែស្គាល់ភ្លែមតែម្ដង។
Toyota បញ្ចេញពពួក Limited Edition នៅឆ្នាំ២០០៤ ឬអាចហៅម្យ៉ាងទៀតថា LE Premium ព្រោះការបំពាក់គ្រឿងតុបតែង និងបរិក្ខាមួយចំនួនស្រដៀងទៅនឹង LE ដែរគ្រាន់តែ Limited រាងប្លែក និងទំនើបជាងបន្ដិច តែទោះជាងយ៉ាងណាក៏មិនដល់ XLE ដែរ។
បើតាម Car.com Trim Limited Edition ផលិតជាស្ដង់ដារជាមួយជម្រើស ពណ៌ (crystal white paint) ដែលស្រុកខ្មែរហៅថា សកាំម៉ៃ ខុសប្លែកពីបាឡែនផ្សេង ជាមួយយាន់កងទំហំ ១៦អ៉ីងបែបស្ព័រមាន ៧កាំក្រឡា ជាមួយសំណាញ់ខាងមុខបែបសំបុកឃ្មុំពណ៌ខ្មៅ រំលិចដោយក្រូមអីនុក និងអមដោយតែម ឡូហ្គូពណ៌ទង់ដែង ប្លែកពី Camry បាឡែនផ្សេងៗ ដែលមើលទៅស្អាតលិចធ្លោទាក់ទាញម្យ៉ាង។
ក្រៅពីនឹងផ្នៃខាងក្នុង មានសភាពស្រស់ដែលស្រុកខ្មែរហៅថា ក្នុងលឿង តែបំពាក់កៅអីកាំម្ញីធម្មតាប៉ុណ្ណោះ។ អ្វីដែលប្លែកត្រង់ Limited Edition បំពាក់ចង្កូតធំជាងបាឡែនទូទៅស្រោបស្បែក ហើយចង្កើសលេខក៏បំពាក់ស្បែកដែរ អមដោយហ្វមិកាឈឺស្រស់,ដំបូលបើក, Speaker ៨គ្រាប់ JBL, តែមរំលិច Limited Edition ជាងដើម។
ចំណុចទាំងអស់នេះនៃផ្នែកខ្លះគឺជាអ្វីដែល Camry បាឡែនទូទៅមិនមានដូច តែក៏មិនជាទំនើបប៉ុន្មានដែរ ដូចជា៖ មិនមានរន្ធម៉ាស៊ីនត្រជាក់ក្រោយ, ហ្វ្រាំងខាងក្រោយប្រើប្រភេទត្រឡោក ប្រើពូកធម្មតា និងគ្រឿងបំពាក់ដូចទៅនឹង LE ដែរ។
ចំណែកប្លុកម៉ាស៊ីន និងភិនភាគផ្សេងៗទៀតមិនខុសពី Toyota Camry ឆ្នាំ២០០២ ដល់២០០៦ ឡើយ សម្រាប់តម្លៃវិញបច្ចុប្បន្នស្រុកខ្មែរចន្លោះពី ១១០០០ដុល្លារ ទៅ ១៣០០០ដុល្លារ សម្រាប់ប្រភេទស្លាកលេខ។
សរុបមក Camry Limited Edition ទោះបីជាមិនដល់ XLE តែវាក៏អេមដែរ ព្រោះរូបរាងទាំងមូលស្រោបដោយទឹកថ្នាំដែលស្រស់ចែងចាំ យាន់កង់ធំជាងគេ សំណាញ់ប្លែក ដែលមើលទៅមិនច្រឡំគេឡើយ។ សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Camry បាឡែន Limited Edition មួយនេះ? សម្រាប់បតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ