Corolla 014 ឡើងទៅរូបរាងស្អាតប្រើធន់ កម្រិតស៊ីសាំងប្រហែល Prius តម្លៃវិញស្មើ Camry 07

អ្នកទស្សនា
1927
0/ AKlasseAuto Promotion
Untitled-2.jpg

ត្រកូល Corolla ក្នុងបរិបទស្រុកខ្មែរទោះបីជាមិនទំនើបណាស់ណាបើធៀបជាមួយរថយន្ដឆ្នាំដូចគ្នាក្នុងគ្រួសារ ក៏វានៅតែពេញនិយមក្នុងការប្រើប្រាស់ ព្រោះតែភាពធន់ សន្សំសំចៃ គ្រឿងបន្លាស់ធូរ និងទីផ្សារលក់ចេញទិញចូលនៅណឹងគ្រាន់បើ។ ហើយអ្វីដែលប្លែកសម្រាប់ Corolla ជំនាន់ទី១១ ឆ្នាំ០១៤នេះ គឺត្រូវបាន Toyota ធ្វើការផ្លាស់ប្ដូរច្រើនស្ទើតែទាំងស្រុងតែម្ដង។ 

20140731075301_altispann.jpg

តែអ្វីដែលចម្លែកនោះគឹ Corolla ឆ្នាំ០១៤មួយនេះ ត្រូវបាន Toyota បំពាក់ម៉ាស៊ីន ៤ស៊ីឡាំងដដែល តែចំណុះតូចជាងសេរ៊ីមុនៗត្រឹមតែ ១.៦លីត្រប៉ុណ្ណោះ(Specs ស្រុកខ្មែរ) តែអាចផលិតកម្លាំងបាន ១៣២សេះ កម្លាំងរមួល ១១៨ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ។ ជាមួយនឹងល្បឿនអតិបរិមាជិត ២០០គីឡូម៉ែត្រ/ម៉ោង ជាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១០វិនាទីប៉ុណ្ណោះ។

ចំពោះកម្រិតស៊ីសាំងវិញ សន្សំសំចៃដូចអាព្រូសដែរចន្លោះពី ៥លីត្រ ទៅ ៧លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពនៃការបើកបរ។

lead6-2014-toyota-corolla-fd.jpg

និយាយពីជើងក្រោម ក៏មានការផ្លាស់ប្ដូរបំពាក់បន្ថែមថ្មីផងដែរជាមួយនឹង ព្រព័ន្ធឯករាជ្យ Independent អមដោយបូមរឺស័រ McPherson Strut ជាមួយនឹង anti-roll bar នៅផ្នែកខាងមុខ និងខាងក្រោយប្រើជា Semi-independent អមដោយរឺស័រ coil spring។ ជើងក្រោមប្រភេទនេះរឹងមាំល្អគ្រាន់បើជាងសេរ៊ីមុន ដែលវាធ្វើការទប់លំណឺងបានល្អ ទោះបីជាកាត់បន្ថយរលាក់មិនបានច្រើន តែបើជិះគ្នា៥ទៅ៦នាក់អី វាក៏មិនទន់ និងមើលទៅដាបដូចជំនាន់មុនឡើយ។ ចំណែកយាន់កង់វិញ ទំហំ ១៥អីញ ប្រើហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹង BA, EBD ជាដើម។ 

d43864c90df075c94489ddbe4ca5ffe99fe8c8535ba1ba0847ce61a85bf04f24.jpg

ចំណែកការឌីស្សាញវិញ រូបរាងទាំងមូលត្រូវបានផ្លាស់ប្ដូរថ្មីទាំងស្រុង ស្អាតប្លែក បើមើលមិនចាប់អារម្មណ៍អាចស្រដៀងទៅនឹង Toyota Camry ឆ្នាំ២០១៨ នឹងToyota Vios ឆ្នាំ២០១៥។ ជាមួយនឹងចង្កៀងមុខថ្មីរាងវែងអូសភ្ជាប់ជាមួយបាណាស្រោបដោយក្រូម អមដោយពិលកាងមួយគូ ចំណែកស្ដុបក្រោយរាងវែងបន្ដិចត្រដៀងទៅនឹងចង្កៀងមុខដែរ ដែលមើលទៅស្អាតប្លែកទាក់ភ្នែកមិនចាញ់ឡានលំដាប់ថវិកាឡើយ។

2015-Toyota-Corolla-45-5331441_6.jpg

ខាងក្នុងផ្លាស់ប្ដូរជាមួយនឹងតាប់ឡូផ្នែកខាងមុខ កៅអីចង្កូតដៃទ្វាថ្មីទាំងស្រុងតែម្ដង មែលមើលទៅមានភាពធំទូលាយស្រឡាស់ល្អ និងបំពាក់នៅ Smart Key បូតុង Power Stat ជាដើម។

2014-Toyota-Corolla-4dr-Sedan_314.jpg

បើជាប្រភេទ Trim ឬ Option ខ្ពស់ៗវិញឃើញមានបំពាក់បន្ថែម ពោងសុវត្ថិភាព ៦គ្រាប់ កៅអីស្បែកបញ្ជាដោយដៃធម្មតា, ប្រើចង្កៀងមុខប្រភេទគុជ LED ពិលកាង, អេក្រង់ថាច់អាចប្រើ Bleutooth មានការមេរ៉ា ជាមួយនិងសេនស័រ៦គ្រាប់ជំនួយពេលចូលចត, កញ្ចក់ខ្ដោបអូតូ មុខងារបញ្ជាលើដៃចង្កូត ជាមួយនឹងផ្នែកជាច្រើនទៀតស្រោបស្បែករំលេចដោយថ្នេរមើលទៅស្រស់ស្អាត មិនចាញ់ឡានសេរ៊ីខ្ពស់ៗប៉ុន្មានទេ។

cc5b75d76256e07a26a55643cf34c6aa.jpg

ចំពោះតម្លៃវិញ ទូទៅជាប្រភេទស្លាកលេខសម្រាប់ឆ្នាំ០១៤ ដល់០១៦ចន្លោះពី ១៩០០០ដុល្លារជាង ទៅ ២៤០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Trim & Option និងភិនភាគជាក់ស្ដែងជាដើម។ ហើយតម្លៃនេះអាចនិយាយបានថាប្រហាក់ប្រហែលទៅនឹង Camry ឆ្នាំ០៧ ក្រដាសពន្ធផងដែរ។

image.png

ជារួមសម្រាប់ Corolla ជំនាន់ទី១១នេះ អាចនិយាយបានថារូបរាង និងខាងក្នុងមិនអន់ទេ ស្អាតទាក់ភ្នែក កម្រិតស៊ីសាំងវិញសន្សំសំចៃ ប្រើធន់ក៏ចំណាយតិចផងដែរ។ តែអ្វីដែលរាងស្ទើចិត្តបន្ដិចនោះគឺ ឆ្នាំខ្ពស់បច្ចេកវិទ្យាមិនសូវមានភាពទំនើបប្លែកច្រើនទេ ម៉ាស៊ីនតូច កម្លាំងសេះក៏តិច បើចងរត់ល្បឿនផ្លូវឆ្ងាយវ៉ាជែងរាងស្ទើចិត្តដែរ។

image.png

តែសម្រាប់បងប្អូនដែលមិនចូលចិត្តរត់ល្បឿនវ៉ាជែងច្រើន ប្រើលក្ខណៈគ្រួសារ បើកបរចុះខេត្តក្នុងក្រុងធម្មតា ចង់បានឡានដែលមានរាងស្អាតតម្លៃខ្ទង់២ម៉ឺនដុល្លារ អាចមើលលេងៗជាមួយ Corolla ឆ្នាំ០១៤ ដល់០១៦នេះបាន៕

ដោយ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More