ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អាចនឹងនាំយករថយន្តប្រភេទHybrid Electric Vehicle មកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួនដែលត្រូវការរថយន្តថ្មីដែលមានភាពសន្សំសំចៃសម្រាប់ការប្រើប្រាស់ដែរឬទេ? ទន្ទឹមនឹងប្រទេសជិតខាងបានប្រកាសជាផ្លូវការសម្រាប់ការទទួលកក់នូវ រថយន្ត Toyota Yaris Cross ប្រភេទ Hybrid Electric Vehicle។
ដូចដែលអ្នកគាំទ្រវិស័យរថយន្តបានដឹងថា Toyota ប្រចាំប្រទេសវៀតណាម និង ឡាវបានប្រកាសជាផ្លូវការពីការនាំចូលរថយន្តប្រភេទ Hybrid Electric Vehicle ហើយនោះ កាលពីយប់ថ្ងៃទី៥ កន្លងទៅនេះ ក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃ បានធ្វើការសម្ភោធជាផ្លូវការនូវរថយន្ត Toyota Yaris Cross ប្រភេទកូនកាត់ Hybrid បើកចម្ងាយ ១០០គ.ម ស៊ីសាំងខ្ទង់ ៣,៨លីត្រប៉ុណ្ណោះ។
ដោយឡែក ម៉ូឌែលថ្មីនេះដំណើរការដោយម៉ាស៊ីនសាំង 2NR-VEX ចំណុះ ១,៥លីត្រ រួមគ្នាជាមួយម៉ូទ័រអគ្គិសនី១ ដែលទទួលបានថាមពលពីកញ្ចប់អាគុយលីដ្យូម អាចផលិតកម្លាំងសរុបបាន ១១០សេះ ផ្គូរផ្គងជាមួយប្រអប់លេខ CVT។ មានកម្រិតស៊ីសាំងខ្ទង់ ៣,៨លីត្រ ក្នុងរយ:ចម្ងាយ ១០០គ.ម ឬចម្ងាយ ២៦,៣គ.ម ស៊ី ១លីត្រ។
សម្រាប់រូបរាងការឌីស្សាញ និងលក្ខណ:ពិសេសមួយចំនួនគឺពុំមានភាពខុសគ្នាច្រើនពីប្រភេទធម្មតានោះទេ។ គួរបញ្ជាក់ផងដែរថា Toyota Yaris Cross គឺជារថយន្តប្រភេទ Sub-Compact SUV ថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា ដែលទើបតែសម្ភោធដាក់លក់នៅទីផ្សារប្រទេសយើងកាលពីពេលថ្មីៗកន្លងទៅនេះ ជាមួយតម្លៃត្រឹម ៣៧ ៥០០ដុល្លារប៉ុណ្ណោះ។
ចុះម៉ូឌែលកូនកាត់ថ្មីមួយនេះ តើក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អាចនឹងនាំយករថយន្តប្រភេទកូនកាត់មួយនេះមកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួនដែលត្រូវការរថយន្តថ្មីដែលមានភាពសន្សំសំចៃសម្រាប់ការប្រើប្រាស់ដែរឬទេ? ហើយក្នុងករណី បើនាំយកមកតើមានតម្លៃថ្លៃជាងម៉ូឌែលធម្មតាប៉ុន្មាន? ដូច្នេះយើងនឹងរង់ចាំព័ត៌មានផ្លូវការរពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្ទាល់ ឬបងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតាផងដែរ៕
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
មិនបាច់បារម្ភរឿងឡានឡើងថ្លៃទេ ទីផ្សារឡានមួយទឹកនៅធម្មតា ចំណែកឡានថ្មីមានការបញ្ចុះតម្លៃច្រើន ក្នុងរដូវកាលចូលឆ្នាំចិននេះ