កាលកណ្ដាលឆ្នាំ២០១៩ Toyota បាននាំចូលម៉ូឌែលឡាន MPV ខ្នាតតូច ៧កៅអីរបស់ខ្លួនឈ្មោះថា Innova ដែលសម្ភោធកក្រើកភ្នំពេញជាមួយតម្លៃ ៥៤៨០០ដុល្លារ។ តែសម្រាប់ស៊េរីឆ្នាំបន្ដរបន្ទាប់មកហាក់មិនឃើញវត្តមាន Innova នេះទៀតឡើយរហូតមកទល់នឹងបច្ចុប្បន្ននេះ។ ទោះបីជាមិនឃើញ Toyota នាំចូលមកទៀតតែសម្រាប់ពពួកស្លាកលេខនៅតែមានបើកបរធម្មតាគ្រាន់តែមិនសម្បូរ ជាមួយតម្លៃទីផ្សារខ្ទង់ ៣៣,០០០ដុល្លារ ទៅ ៣៥០០០ដុល្លារជាង អាស្រ័យលើពណ៌ និងភិនភាគជាក់ស្ដែង។
Innova ប្រើម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៥០សេះ កម្លាំងរមួល ២៦៦ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងក្រោយ ជំនួយបន្ថែមដោយ Eco និង Power Mode ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ១០លីត្រក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ប្រព័ន្ធជើងក្រោមអេមគួរសមដោយ Toyota បំពាក់ស្លាបប្រចៀវឌុប ជំនួយដោយរឺស័រ នៅផ្នែកខាងមុខ និងខាងក្រោយប្រើជាប្រភេទ Multi-Link Suspension ។
ជើងក្រោមប្រភេទនេះ វាជួយទប់លំនឹងរថយន្ដបានល្អ នឹងកាត់បន្ថយរលាក់បានច្រើនផងដែរ។
គួមផ្សំយាន់កង់ ១៧អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបនៅខាងមុខ និងខាងក្រោយជាប្រភេទត្រលោគ ជំនួយដោយ ABS ជាមួយ BA, EBD, VSC, EBS, TRC និងប្រព័ន្ធជំនួយពេលឡើងចំណោត HAC ជាដើម។
Innova ជាប្រភេទ Mid-Size MPV មានប្រវែង ៤៧៣៥ម.ម ទទឹង ១៨៣០ម.ម កម្ពស់ ១៧៩៧ម.ម ជាមួយទម្ងន់ជិត ២តោនឯណោះ។
ផ្នែកខាងមុខបំពាក់បាណាអមដោយក្រូម ជាមួយចង្កៀងគុជ LED អមដោយភ្លើង Daytime និងភ្លើងពិលកាងមួយគួរផងដែរ។ ចំណែកស្ដុបក្រោយឌីស្សាញរាងប្លែកបន្ដិច អូសកាតជាមួយគូទក្រោយ និងរាងទម្លាក់ចុះក្រោមដែលមើលទៅប្លែកខុសពី Toyota ដែលយើងធ្លាប់ឃើញរាល់ដង។
ចូលដល់ខាងក្នុងប្លែកគួរសម ជាមួយកៅអីស្បែក ៣ជួរអាចអង្គុយគ្នា ៧នាក់ និងមានកៅអី Captain Seat ជួរទី ២មានជើងទម្រអាចដាក់ កុំព្យូទ័រ និងឯកសារធ្វើការបាន ជាមួយរន្ធម៉ាស៊ីនត្រជាក់ ២ប្លុក និងរំលេចដោយភ្លើង Ambient Light ផងដែរ។
ក្រៅពីនឹងក៏បំពាក់ Smart Key កូនសោអាចបញ្ជាឆេះ និងពន្លត់ម៉ាស៊ីនពីចម្ងាយបាន ជាមួយអេក្រង់ថាច់ ៧អ៉ីងអាចភ្ជាប់ជាមួយទូរស័ព្ទ កាមេរ៉ាក្រោយជំនួយដោយសេនស័រ ២គ្រាប់, ពោងសុបវត្ថិភាព ៩គ្រាប់, ប្រដាប់ដាក់កែវទឹក ១២កន្លែង ហើយផ្ទៃខាងក្នុងបំពាក់ហ្វមីការឈឺ និងស្បែក ដែលមើលទៅស្រស់ស្អាតទាក់ទាញ ជាមួយមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
ជារួម Innova រូបរាងហាក់រាងផ្នែកខាងក្រោយប្លែកចិត្តសម្រាប់អតិថិជនស្រុកខ្មែរ ម្យ៉ាងភាពទំនើបក៏នៅមានកម្រិតបើធៀបជាមួយតម្លៃ។ ចំពោះផ្ទៃខាងក្នុងអាចទទួលយកបាន ទូលាយស្រឡះ និងស្រស់ប្លែក ជាមួយនិងការតុបតែង ហ្វមិការលាយឡំជាមួយស្បែកមើលទៅមិនចាញ់ឡានលំដាប់ថវិកាប៉ុន្មានទេ។
ជារួមសម្រាប់ Innova ឆ្នាំ២០២០ ហាក់មិនទាន់ពេញលេញ ឬគ្រប់លក្ខណៈនៅឡើយទេបើធៀបជាមួយតម្លៃ តែសម្រាប់ស៊េរីឆ្នាំក្រោយៗនៅពេល Toyota ផ្លាស់ប្ដូរមុខមាត់ និងរូបរាងថ្មី សង្ឃឹមថា និងប្លែក អេម ទំនើបជាងនេះ ដើម្បីឆ្លើយតបទៅកាន់អតិថជនរបស់ខ្លួន។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Innova ២០២០ នេះ? សម្រាប់មតិយោបល់ ឬបទពិសោធន៍ប្រើប្រាស់ដែលបងប្អូនធ្លាប់ប្រើ ឬដឹងអាចចែករំលែកបាន។
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ