Innova ជាប្រភេទឡានចំណូលថ្មីរបស់ Toyota ដែលនាំចូលមកលក់កាលឆ្នាំ ២០១៩ ក្នុងនាមជា MPV កៅអី ៣ជួរសម្រាប់ម៉ូឌែលឆ្នាំ ២០២០ ជាមួយតម្លៃកាលនោះខ្ទង់ ៥៤,៨០០ដុល្លារ ឯណោះ។
ហើយសម្រាប់ម៉ូឌែលឆ្នាំក្រោយៗបន្ទាប់មក ហាក់លែងឃើញវត្តមាន Innova ទៀតហើយដែលបច្ចុប្បន្នឃើញពពួកមួយទឹកស្លាកលេខ នៅលើទីផ្សារដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារស្ដើងបន្ដិច អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
Innova ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.៤លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៥០សេះ កម្លាំងរមួល ២៦៦ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុងក្រោយ RWD ជំនួយបន្ថែមដោយ Drive Mode ដូចជា៖ Eco និង Power Mode ជាដើម ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ១០លីត្រក្នុង១០០គីឡូម៉ែត្រ។
Innova តម្លៃខ្ទង់ ៥ម៉ឺនដុល្លារជាងដែរ ដូចនេះមិនជាសាមញ្ញពេកឡើយ បរិក្ខាដែលបំពាក់នៅផ្ទៃខាងក្នុងប្លែកគួរសម ជាមួយកៅអីស្បែក ៣ជួរអាចអង្គុយគ្នា ៧នាក់ និងមានកៅអី Captain Seat ជួរទី ២មានជើងទម្រអាចដាក់ កុំព្យូទ័រ និងឯកសារធ្វើការបាន ជាមួយរន្ធម៉ាស៊ីនត្រជាក់ មុខក្រោយ រំលេចដោយភ្លើង Ambient Light ផងដែរ។
ក្រៅពីនឹងក៏បំពាក់ Smart Key មុខងារបញ្ជាឆេះ និងពន្លត់ម៉ាស៊ីនពីចម្ងាយបាន ជាមួយអេក្រង់ថាច់ ៧អ៉ីងអាចភ្ជាប់ជាមួយទូរស័ព្ទ កាមេរ៉ាក្រោយជំនួយដោយសេនស័រ ២គ្រាប់, ពោងសុបវត្ថិភាព ៩គ្រាប់, ប្រដាប់ដាក់កែវទឹក ១២កន្លែង ហើយផ្ទៃខាងក្នុងបំពាក់ហ្វមីការឈឺ និងស្បែក ដែលមើលទៅស្រស់ស្អាតទាក់ទាញ ជាមួយមុខងារសំខាន់ៗមួយចំនួនទៀតជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ MPV របស់ Toyota មួយនេះ? បច្ចុប្បន្នតម្លៃនៅខ្ទង់ ៣ម៉ឺនដុល្លារគិតថាគួរពិចារណាដែរឬអត់ប្រសិនជាមានតម្រូវការឡាន កៅអី ៣ជួរ? សម្រាប់បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bun Sak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ