ប៉ុន្មានថ្ងៃនេះមានការល្បី Toyota Prius 2023 បានមកដល់ស្រុកខ្មែរហើយ នឹងអាចនិយាយបានថាជាគ្រឿងដំបូងទី១ ទៀតផង។ សម្រាប់ Toyota Prius ស៊េរីឆ្នាំ២០២៣ មានបែងចែកជា ២ម៉ូឌែល ទី១ ជាប្រភេទ Prius Standard ដំណើរការកម្លាំងម៉ាស៊ីន ជំនួយដោយអាគុយ Hybrid ដូចទៅនឹងអាព្រូសធម្មតាដែរ។ ទី២ ម៉ូឌែល Prius Prime ដែលជាប្រភេទ Plug-In អាចសាកថ្មបាន នឹងរត់ដោយប្រើថាមពលអគ្គីសនី ដែលធ្វើឲ្យការសន្សំសំចៃកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។
ចំពោះ Toyota Prius Standard សម្រាប់ទីផ្សារអាមេរិក មានបែងចែកជា ៣ជម្រើស Trim/Option ដូចជា៖ LE, XLE និង Limited ដែលមានតម្លៃចេញពីរោចក្រចាប់ពី ២៧,៤៥០ដុល្លារ ដល់ ៣៥,៨៦៥ដុល្លារ សម្រាប់តម្លៃមកដល់ខ្មែរបូកដកគុណចែកថ្លៃឡាន តម្លៃពន្ធ និងសេវ៉ាកម្មផ្សេងៗ អាចចន្លោះពី ៧ម៉ឺនដុល្លារ ទៅ ៨ម៉ឺនដុល្លារជាង អាស្រ័យលើភិនភាគឡាន និង Option ហើយឡានខ្លះអាចមានតម្លៃទាបជាងហ្នឹងប្រសិនជាប្រភេទឡានបុកប៉ះដាក់ដេញថ្លៃជាដើម។
ចំណែកព្រូស ២០២៣ ដែលមានវត្តមាននៅស្រុកខ្មែរបើតាមភិនភាគគឺជា Prius Standard ប្រភេទ Trim/Option Limited ចង់ដឹងថាមានលក្ខណៈទំនើប ប្លែកអ្វីខ្លះនោះ តោះមកត្រួសៗជាមួយ Admin ទាំងអស់គ្នា។
យើងចាប់ផ្ដើមពី Option LE ទៅមុន ឬអាចនិយាយបានថាជាប្រភេទ Base Option ដែលមើលទៅហាក់សាមញ្ញដូចជា៖ ចូលក្នុងឡាន LE ប្រើ Smart Key ១គ្រាប់ តែទ្វាអ្នកបើកបរប៉ុណ្ណោះ តែក៏មានបូតុង Power ដែរដោយមិនចាំបាច់ញ៉ុកសោរដូចអាព្រូសស៊េរី០៤-០៥ឡើង ជាមួយបំពាក់ចង្កៀងមុខប្រភេទ LED យាន់កង់ទំហំ ១៧អ៉ីង ខាងក្នុងបំពាក់កៅអីក្រណាត់ធម្មតា នឹងផ្នែកជាច្រើនតុបតែងដោយជ័រ តែដៃចង្កូត ដៃទ្វា និងចង្កឹះលេខស្រោបដោយស្បែកប្រភេទសំយោគផងដែរ។
ក្រៅពីនឹងមាន អេក្រង់ថាច់ទំហំ ៨អ៉ីង ភ្ជាប់ Apple Carplay & Android Auto ប្រភេទ Wireless មានការមេរ៉ាក្រោយជំនួយដោយសេនស័រចូលចត រន្ធ USB-C ៦កន្លែង Speaker ៦គ្រាប់ និងមុខងារភ្ជាប់ Wifi-Hotspot ជាដើម។
ចំណែកប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពវិញ Toyota ផ្ដល់ឲ្យ Prius 2023 នៅកម្រិត Toyota Safety Sense 3.0 ជាស្ដងដារតែម្ដង។
ចូលដល់ XLE ឬ haft Full រាងគ្រាន់បន្ដិចដោយបន្ថែមនៅ យាន់កង់ទំហំ ១៩អ៉ីង Smart Key គ្រប់ទ្វាទាំង៥ កៅអីស្បែកសំយោគប្រភេទ SofTex ជំនួយដោយអេឡិចត្រនិច និងមុខងារកម្ដៅ Wireless Charging ផ្លឹតទឹកអូតូ អេក្រង់ថាច់ទំហំ ១២.៣អ៉ីង ដំបូលបើកប្រភេទ Panoramic Glass និងមុខងារចាក់ និង ដោះសោរតាម Smart Phone ជាដើម។
សម្រាប់ប្រភេទ Limited ដែលជា Full Option វិញទំនើបប្លែកតែម្ដងដោយបំពាក់បន្ថែមនៅ កៅអីមានមុខងារក្ដៅត្រជាក់ និង Memory Seat នៅជួរមុខ ចំណែកជួរក្រោយមានមុខងារកម្ដៅ Speaker ៨គ្រាប់ប្រភេទ JBL ឃ្លុបគូទក្រោយបិតបើកអូតូ បន្ថែមមុខងារ Auto Packing ពីលើ Safety Sense ដែលមានស្រាប់ កញ្ចក់មើលក្រោយប្រភេទ ឌីជីថល ភ្លើង Ambient Light និងក្រូមបែបកាប៊ូន ជាមួយកាមេរ៉ាជុំវិញ Surround View ជាដើម។
ចំពោះ Option ទាំងបីម៉ូឌែលនេះ និយាយពីផ្នែកខាងក្រៅអាចខុសប្លែកគ្នាតិចតួចដែរទៅលើ យាន់កង់ ចង្កៀងមុខត្រង់ប្លុកភ្លើងបំភ្លឺពេលថ្ងៃ និងកាងផ្នែកខាងមុខជាដើម។
គួរបញ្ជាក់ដែរថា ប្រភេទអាព្រូស Standard បំពាក់ជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ជំនួយដោយម៉ូទ័រអគ្គិសនី ផលិតកម្លាំងបាន ១៩៦សេះ រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយជម្រើសប៉ុង១ FWD និងប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងជាមធ្យម ៤.២លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចុះបងប្អូនយល់យ៉ាងដែរចំពោះ Option និងភាពទំនើបរបស់ Toyota Prius 2023 នេះ? សម្រាប់ចំណាប់អារម្មណ៍ និងមតិយោបល់អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា