Scion xD គឺជាឡាន Hatchback ដែលផលិតឆ្នាំពីឆ្នាំ២០០៧ ដល់២០១២ ដើម្បីមកស្នងតំណែង Scion xA ដែលផលិតឆ្នាំ ២០០៤ នឹងបានបញ្ចប់ត្រឹមឆ្នាំ២០០៦។ xD ត្រូវបាន Toyota កែប្រែ នឹងបំពាក់នៅសមត្ថភាពពិសេសៗច្រើនជាងមុនបន្ថែមលើកចំណុចខ្វះខាតរបស់ xA។ អាចនិយាយបានថាថ្មីទាំងរូបរាង ប្លុកម៉ាស៊ីន នឹងផ្នែកជាច្រើនទៀតក៏ត្រូវបានផ្លាស់ប្ដូរច្រើនដែរ។ Scion ជាឡានដែលល្បី និងពេញនិយមថាធន់ នៅស្រុកខ្មែរយើងក៏សម្បូរណាស់ដែរសម្រាប់ម៉ូឌែល xA តែចំពោះ xD វិញមិនជាច្រើនប៉ុន្មានទេ ព្រោះតម្លៃក៏រាងខ្ពស់គួរសមដែរ។
ចំពោះទីផ្សារក្នុងស្រុកភាគច្រើនឃើញមានតែ xD សេរ៊ីឆ្នាំ២០០៨ ដល់ ២០១០ ហើយតម្លៃទីផ្សារហាងឆេងវិញ
ចន្លោះពី ១ម៉ឺនដុល្លារស្ដើង ទៅ១ម៉ឺនក្រាស់ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option នឹងប្រភេទក្រដាស់ពន្ធ ឬស្លាកលេខជាដើម។
ថ្ងៃនេះ កម្មវិធីបទបង្ហាញរថយន្តមួយទឹក របស់ Advan Auto និងបន្ដធ្វើការបកស្រាយទៅ Toyota Scion xD ថាតើមានអ្វីថ្មី ពិសេសប្លែកខុសពី xA អ្វីខ្លះ? តោះសូមអញ្ជើញតាមដានជាមួយ Admin ទាំងអស់គ្នា។
១. Toyota បំពាក់ម៉ាស៊ីនខ្លាំងជាងមុនទៅលើ Scion xD វានៅតែប្រើម៉ាស៊ីន ៤ស៊ីឡាំងដដែល តែទំហំ ១.៨លីត្រ អាចផលិតកម្លាំងបាន ១២៨សេះ (ខ្លាំងជាងមុន២០សេះ) កម្លាំងរមួលរហូតដល់ ១២៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ ទាំងទំហំម៉ាស៊ីន កម្លាំងសន្ទុះ នឹងកម្លាំងច្បាមសុទ្ធតែខ្លាំងជាងមុន ទើបធ្វើឲ្យ Sion xD មានសមត្ថភាពរត់ក្នុងល្បឿនអតិបរិមា ១៨៥គីឡូម៉ែត្រ/ម៉ោង នឹងជាន់ស្ទុះពី 0 ទៅ ១០០គីឡូម៉ែត្រ ប្រើពេលតែ ៨.៣វិនាទីប៉ុណ្ណោះ។
ម៉ាស៊ីនខ្លាំងជាងមុនបែបនេះ តែកម្រិតស៊ីសាំងមិនលើសពីមុនប៉ុន្មានទេចន្លោះពី ៧លីត្រ ទៅ ៩លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
២. ជើងក្រោមក៏បន្ថែមថ្មីខ្លះដែរ ជាក់ស្ដែងផ្នែកខាងមុខ បំពាក់ប្រព័ន្ធឯករាជ្យ Independent Suspension ជាមួយបូមរឺស័រ MacPherson Strut នឹងខាងក្រោមនៅប្រើជា Torsion Beam ដដែលតែបន្ថែមនៅ Stabilizer Bar ដើម្បីឲ្យជើងក្រោមកាន់តែហាប់ណែន នឹងមាំជាងមុនផងដែរ។
ចំពោះយាន់កង់ក៏ពង្រីកធំជាងមុន ទំហំ ១៦អីញ បំពាក់ហ្វ្រាំឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ ដែលជំនួយដោយប្រពន្ធ ABS ។ ហើយក្រៅពីនឹង ក៏មានបន្ថែមនៅប្រពន្ធ័ជំនួយសំខាន់ៗមួយចំនួនទៀតដូចជា៖ EBA,EBD, VSC, TC, ផងដែរ។ តែអ្វីដែលកាន់តែពិសេសទៀតនៅគឺ xD មានបំពាក់មកនៅប្រព័ន្ធ Criuse Control និងប្រើចង្កូតជំនួយដោយអេឡិចត្រនិក ដែលធូរស្រួលងាយក្នុងការបតប៊ែន ជាដើម។
៣. មិនមែនថ្មីតែប៉ុណ្ណឹងទេ xD ថ្មីទាំងរូបរាង សូម្បីតែកម្រិតទំហំ នឹងភិនភាគក៏ត្រូវបាន Toyota កែប្រែឲ្យប្លែកខុសពី xA ផងដែរ។ ជាក់ស្ដែងការរចនារូបរាងប្លែកស្អាតជាងមុន មិនថាកាងបាណាមុខក្រោយ ចង្កៀង នឹងស្ដុប គឺឌីស្សាញបែបថ្មីដែលមានរាងស្លីម ស្វែលជាងមុនដែលមើលទៅទាក់ភ្នែកយ៉ាងដែរ។
xD មានប្រវែង ៣៩៣០ម.ម ទទឹង ១៧២៥ម.ម កម្ពស់ ១៥២៥ម.ម ពីដីមកបាត ១៦៥ម.ម នឹងទម្ងន់ ១២១០គីឡូក្រាម។
៤. វាជាប្រភេទឡាន ទ្វា៥ កៅអី២ជួរ ជិះបានគ្នា៦នាក់ទូលាយជាងមុន ចំណែកឃ្លុបក្រោយអាចដាក់អីវ៉ាន់បានច្រើនគួរសម។ តែចំពោះផ្នែកខាងក្នុងការប្រើប្រាស់មិនមានអ្វីថ្មីច្រើនទេ គ្រាន់តែបន្ថែមនៅ Speaker ប្រេន Pioneer Premium ដែលពិរោះជាងមុន នឹងបន្ថែមនៅរន្ធខ្សែ AUX, USB ជាដើម។
ជារួមចំពោះ Scion xD នេះគឺទទួលបានរូបរាងថ្មី កម្លាំងម៉ាស៊ីនខ្លាំងជាងមុន នឹងប្រព័ន្ធជំនួយសុវត្ថិភាពមួយចំនួនបន្ថែមទៀត ចំពោះខាងក្នុងមិនមានអ្វីប្លែកឡើយ តែទូលាយ នឹងជើងក្រោមហាប់ណែនជាងមុន។ តែចាប់ពីឆ្នាំ២០១១ឡើងទៅ Scion xD ត្រូវបាន Toyota Update បន្ថែមនៅមុខងារថ្មីៗជាច្រើនទៀត ដើម្បីឲ្យទាន់សម័យកាល។
ចំពោះម្រិតស៊ីសាំងវិញ មិនលើសខ្វះគ្នាប៉ុន្មានទេ ហើយតម្លៃវិញខ្ពស់ជាងអាព្រូស នឹងខ្ពស់ជាង Scion xA ផងដែរ។ តែបើបងប្អូនកំពុងតែជិះ xA ចង់វិនិយោគជាមួយ xD នេះ អាចសាកគិតមើលលេងៗសិនបាន តម្លៃខុសគ្នារវាង xA ជិត៤ពាន់ដុល្លារអីដែរ៕
ដោយ៖ BunSak
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
ចង់ជិះ Hilux Revo 2016-2017 បច្ចុប្បន្នគួរកាន់ប៉ុន្មាន? ខណៈប្រើម៉ាស៊ីនធំដូច Vigo ស៊េរីមុនដែរ
នេះបានហៅថាបាឡែន! Toyota Previa ប្រើម៉ាស៊ីនបាឡែនរាងស្រដៀងត្រីបាឡែនជាឡាន Minivan ៧កៅអី នៅខ្មែរមានប្រើមួយៗដែរ
កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ
មុនចូលឆ្នាំនេះ Camry LE, XLE ស្លាកលេខកំពុងត្រូវប៉ាន់ នឹងមានទីផ្សារល្អ ខណៈប្រភេទក្រដាសពន្ធស្ទើតែគ្មានសោះ