Hilux Revo ជាឡាន Pick Up ដែលល្បីនឹងពេញនិយមខ្លាំងនៅប៉ែកអាស៊ី បើនិយាយពីស្រុកខ្មែរវិញគឺថាមានស្ទើគ្រប់ស៊េរីឆ្នាំតែម្ដង ហើយល្បីថាគុណភាពប្រើតរកូនចៅតែម្ដង។
ចាប់ពីឆ្នាំ ២០១៦មក Revo ចូលដល់ជំនាន់ទី២ នឹងត្រូវបានផ្លាស់ប្ដូររាងថ្មីស្អាតប្លែកជាង Vigo ពីមុនដែល Toyota ធ្វើកំណែទម្រង់ថ្មីរូបរាងខាងក្រៅ នឹងផ្ទៃខាងក្នុង ចំណែកផ្នែកប្លុកម៉ាស៊ីនវិញសម្រាប់ឆ្នាំ ២០១៦នឹង២០១៧ ទោះបីជាទទួលបានរាងថ្មីក្ដី ប៉ុន្ដែហាក់នៅប្រើម៉ាស៊ីនចាស់របស់ Vigo ដដែល។
ទាល់តែចូលចាប់ពីឆ្នាំ ២០១៨ឡើងទៅទើប Toyota សម្រាប់ដាក់ម៉ាស៊ីនថ្មីដែលតូចជាងមុន ប៉ុន្ដែខ្លាំងជាងមុន នឹងសន្សំសំចៃជាងមុនផងដែរ។
កំពូល Pick Up មួយនេះមានប្រវែង ៥៣៤៥ម.ម ទទឹង ១៩៣៥ម.ម កម្ពស់ ១៨១៥ម.ម ពីដីមកបាត ២៨៦ម.ម និងទម្ងន់ ២១០០គីឡូក្រាម មានសមត្ថភាពដឹកបាន ១.២តោន និងអូសសណ្ដោងបាន ៣.៥តោនឯណោះ។
គ្រាន់តែរូបរាងខាងក្រៅពពួក ២០១៦នឹង២០១៧ រាងសាមញ្ញបន្ដិចដោយប្រើចង្កៀងធម្មតាម នឹងមានរន្ធហឺយនៅលើដំបូលម៉ាស៊ីន ខណៈឆ្នាំ២០១៨ មានបន្ថែម ចង្កៀងគុជ HID អមដោយភ្លើង DRL LED នឹងបិទរន្ធហឺយចោលតែម្ដង មើលទៅរាងប្លែកជាងមុន។
ចំពោះផ្នែកប្លុកម៉ាស៊ីនវិញ Revo ២០១៦ដល់២០១៧ ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ៣.០លីត្រ ជំនួយ Turbo ផលិតកម្លាំងបាន ២១២សេះ កម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ ហៅថាម៉ាស៊ីនធំ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD មានជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ផងដែរ។
ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៩លីត្រ ទៅ ១២លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចប្រែប្រួលទៅតាមការបើកបរជាក់ស្ដែង។
ចូលដល់តម្លៃវិញបច្ចុប្បន្នហាក់ធូរថ្លៃជាង ១ទៅ២ឆ្នាំមុន ស៊េរីឆ្នាំ ២០១៦នឹង២០១៧ ឃើញទីផ្សារដាក់លក់ខ្ទង់ ៣០,០០០ដុល្លារទៅ ៣២,០០០ដុល្លារ អាស្រ័យលើ ពណ៌ នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Hilux Revo 2016-2017 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ