ឈ្មោះ Vitz សម្រាប់ទីផ្សារអាស៊ី ចំណែក Yaris សម្រាប់នាំទៅអ៉ឺរ៉ុប និងតំបន់អាមេរិកខ្លះដែរ ហើយស្រុកខ្មែរភាគច្រើននាំចូលពីអាស៊ីដូចជាជប៉ុនជាដើម បច្ចុប្បុន្នក៏ឃើញមានចររាចរណ៍តាមដងផ្លូវគួរសមដែរ។ Vitz ជាអម្បូរពពួកឡានប្ដូរចង្កូតពី ស្ដាំមកឆ្វេង ដូចទៅនឹង Alphard, Vellfire និង Belta ជាដើម។
ស្ថិនក្នុងប្រភេទ Hatchback ទ្វា៥ កៅអី ២ជួរ មិនតូចពេកក៏មិនធំពេក ងាយស្រួលប្រើក្នុងក្រុង សន្សំសំចៃខ្ពស់ តែដូចជាមិនមានអ្វីទំនើបប្លែកសោះ បើគិតតាំងពីជំនាន់ទី២ ឆ្នាំ២០០៦ ដល់២០១០ និងជំនាន់ទី៣ ឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៦ ហើយក៏ជាស៊េរីឆ្នាំដែលមានលក់នៅទីផ្សារស្រុកខ្មែរស្រាប់ផងដែរ។
ជំនាន់ទី៣ ចាប់ពីស៊េរីឆ្នាំ២០១១ ដល់ ២០១៦ ដូចមិនមានអ្វីទាក់ភ្នែកច្រើនឡើយ ដូរតែចង្កៀងមុខជាមួយបាណា ស្ដុបក្រោយរាងស្លីមជាងមុន ចំណែកតាបឡូខាងក្នុងកែសម្រួលថ្មី តែនៅប្រើចង្កៀង Halogen ទាំងមុខក្រោយ (ស៊េរីឆ្នាំ២០១៤ឡើងទៅ បំពាក់ស្ដុបក្រោយជា LED និងខ្លះមានគុជ) ចំណែកគ្រោងឆ្អឹង តួរខ្លួន មិនខុសពីជំនាន់ទី២ ស៊េរីឆ្នាំ២០០៦ នោះឡើយ តែប្រវែងភិនភាគរាងវែងជាងស៊េរីមុនបន្ដិច។
ជាក់ស្ដែង Vitz ស៊េរីឆ្នាំ២០១១ ដល់២០១៧ មានប្រវែងសរុប ៣៨៨៥ម.ម ទទឹង ១៦៩៥ម.ម កម្ពស់ ១៥២០ម.ម ពីដីមកបាត ១៥៤ម.ម និងមានទម្ងន់ស្រាល ១១៣០គីឡូក្រាម។
ជម្រើសម៉ាស៊ីន នឹង Specs មានច្រើនតែសូមនិយាយតែប្រភេទម៉ាស៊ីនដែលស្រុកខ្មែរសម្បូរប្រើជាងគេ រួមមាន៖
ម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំងបាន ៧០សេះ ជាមួយកម្រិស៊ីសាំងចន្លោះពី ៥លីត្រជាង ទៅ ៦លីត្រជាងក្នុង ១០០ គីឡូម៉ែត្រ។
ចំណែកមួយប្រភេទទៀតប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៣លីត្រ ផលិតកម្លាំងបាន ៨៤សេះ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ៧លីត្រជាង ក្នុង ១០០គីឡូម៉ែត្រ។
ម៉ាស៊ីនទាំងពីរប្រភេទនេះ រត់ដោយប្រអប់លេខ ៤វគ្កអូតូ (តែប្រភេទនាំចូលពីជប៉ុនប្រើជា CVT) បង្វិលកង់ដោយប៉ុងមុខ FWD ប្រើយាន់កង់ទំហំ ១៥អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបផ្នែកខាងមុខ និងខាងក្រោយជាហ្វ្រាំងត្រលោគ (ឆ្នាំ២០១៤ឡើង Trim/Option ខ្លះមានហ្វ្រាំងឌីសមុខក្រោយ) ជំនួយដោយប្រព័ន្ធ ABS អាចរត់បានល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង។
ផ្ទៃខាងក្នុងត្រូវបានកែសម្រួលស្អាតជាងពពួកឆ្នាំ២០១០ចុះក្រោម តែមិនមានអ្វីពិសេសឡើយ សម្រាប់ស៊េរីឆ្នាំ២០១១ ដល់២០១៦ Specs ស្រុកខ្មែរនាំចូលនៅតែសាមញ្ញដដែល។
ប្រើកៅអីក្រណាត់កាំម្ងី ២ជួរធម្មតា Speaker ធម្មតា ៦គ្រាប់ មិនមានអេក្រង់ថាច់ កាម៉េរា (ខ្លះក៏មាន) និងមិនមានសេនស័រអ្វីឡើយ។ តែក៏មានបំពាក់នៅប្រព័ន្ធ Smart Key ប៉ូតុង Power ដូចទៅនឹងពពួក Prius ដែរបើនិយាយរួម Vitz នៅតែសាមញ្ញ។
សម្រាប់តម្លៃវិញស៊េរីឆ្នាំ២០១១ ដល់២០១៣ ចន្លោះពី ៨,០០០ដុល្លារជាង ដល់ ១២,០០០ដុល្លារជាង ចំណែកឆ្នាំ២០១៤ ដល់២០១៦ (Facelift) ខ្ទង់ ១២,០០០ដុល្លារជាង ទៅក្បែរ ១៤,០០០ដុល្លារអីដែរ ហើយតម្លៃទាំងអស់នេះប្រែប្រួលទៅតាមប្រភេទ ស្លាកលេខ ក្រដាសពន្ធ ពណ៌ និងភិនភាគឡានជាក់ស្ដែង។
ជារួម Vitz ក្រៅពីសន្សំសំចៃ ស៊ីសាំងតិច ដូចជាមិនមានអ្វីប្លែកច្រើនឡើយ តម្លៃរាងខ្ពស់គួរសមដែរបើតាមលក្ខណៈរបស់ឡាន។ តែសម្រាប់បងប្អូនដែលមិនប្រកាន់ថាជាឡានប្ដូរចង្កូត មិនត្រូវការភាពទំនើប ចូលចិត្តឡានដែលសាមញ្ញ តែធន់សន្សំសំចៃ ស៊ីសាំងតិច Vitz ជំនាន់ទី៣ នេះក៏ស្ថិនក្នុងចំណោមឡានដែលត្រូវពិចារណាផងដែរ។
ប៉ុន្ដែចំពោះបងប្អូន ដែលត្រូវការឡានតម្លៃខ្ទង់ ១ម៉ឹនដុល្លារ ទៅ ១ម៉ឺនដុល្លារជាង ហើយលក្ខណៈរថយន្ដសមរម មាន Speaker ប្រេន កៅអីគ្រឿងបរិក្ខារស្បែក រូបរាងសមរម និងម៉ាស៊ីនខ្លាំងគួរសម Vitz នេះដូចជាមិនទាន់ស័ក្កិសមនៅឡើយទេ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Vitz ជំនាន់ទី៣នេះ? បងប្អូនដែលមានបទពិសោធន៍ និងមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
Aion Cambodia បានសម្ភោធន៍ជាផ្លូវការកំពូលរថយន្ដអគ្កិសនី ជំនាន់ថ្មីទំនើបខ្លាំង អាចបើកបរក្បែរ ៧០០គីឡូម៉ែត្រ នឹងធានាពេញមួយជីវិត
ជឿអត់! កាន់ខ្ទង់ ១២,០០០ដុល្លារ អាចទិញឡានកៅអី ៣ជួរ Toyota Avanza ឆ្នាំខ្ពស់ជិះបាន
Triton ដៃគួចាស់ Vigo កាលនោះត្រដាំត្រសងគ្នាណាស់ បងប្អូនណាខ្លះធ្លាប់មានបទពិសោធន៍ នឹងអនុស្សារិ៍យជាមួយ Pick Up ជប៉ុនមួយនេះ
តិចអត់ស្គាល់! នេះជា Innova ដែល Toyota នាំចូលកាលឆ្នាំ ២០១៩ MPV កៅអី ៣ជួរតម្លៃ ៥ម៉ឺនជាងឯណោះតែបច្ចុប្បន្នធូរថ្លៃគួរសម
ជឿអត់! កាន់ខ្ទង់ ១២,០០០ដុល្លារ អាចទិញឡានកៅអី ៣ជួរ Toyota Avanza ឆ្នាំខ្ពស់ជិះបាន
Triton ដៃគួចាស់ Vigo កាលនោះត្រដាំត្រសងគ្នាណាស់ បងប្អូនណាខ្លះធ្លាប់មានបទពិសោធន៍ នឹងអនុស្សារិ៍យជាមួយ Pick Up ជប៉ុនមួយនេះ
តិចអត់ស្គាល់! នេះជា Innova ដែល Toyota នាំចូលកាលឆ្នាំ ២០១៩ MPV កៅអី ៣ជួរតម្លៃ ៥ម៉ឺនជាងឯណោះតែបច្ចុប្បន្នធូរថ្លៃគួរសម
Toyota Scion ទោះស្ងាត់ទីផ្សារ មិនទំនើប រាងស៊ីសាំងបន្ដិចក្ដី ក៏តម្លៃមិនទាន់ជាធូរ ឬធ្លាក់ថ្លៃច្រើនឡើយ