Highlander ជាប្រភេទ Crossover SUV ដ៏ពេញនិយមរបស់ Toyota មិនថានៅទីផ្សារអាមេរិកឡើយ ស្រុកខ្មែរឃើញជិះមិនសូវដាច់ភ្នែកនោះទេ គ្រាន់តែពពួកជំនាន់ទី២ ស៊េរីឆ្នាំ ២០០៨ ដល់ ២០១០ ហាក់រាងស្ងាត់បន្ដិចសម្រាប់មួយរយៈចុងក្រោយនេះ។
កាលពីមិនទាន់ល្បីនឹងពេញនិយមឡានថ្មីតម្លៃធូរក្នុងស្រុក Highlander មួយនេះតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ទៅក្បែរ ៤ម៉ឺនដុល្លារឯណោះ ខណៈបច្ចុប្បន្នឃើញទីផ្សារដាក់លក់ច្រើនគួរសមខ្ទង់ ២ម៉ឺនដុល្លារស្ដើង ទៅក្បែរ ៣ម៉ឺនដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ជម្រើសម៉ាស៊ីន ភិនភាគឡានជាក់ស្ដែង នឹងប្រភេទស្លាកលេខ ឬក្រដាសពន្ធជាដើម។
ចំពោះប្លុកម៉ាស៊ីនវិញ មានច្រើនជម្រើសណាស់សម្រាប់ Highlander ជំនាន់ទី២នេះ មានទាំងម៉ាស៊ីន ៤ នឹង ៦ស៊ីឡាំង ជាមួយប្រភេទ Hybrid ផងដែរដូចជា៖
ម៉ាស៊ីន ៤ស៊ីឡាំង ២.៧លីត្រ ផលិតកម្លាំង ១៨៧សេះ កម្លាំងរមួល ១៨៥ផោនហ្វីត ជាមួយកម្រិតស៊ីសាំងចន្លោះពី ៩លីត្រជាង ទៅ ១២លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ចំពោះម៉ាស៊ីន ៦ស៊ីឡាំង ៣.៥លីត្រ ផលិតកម្លាំង ២៧០សេះ កម្លាំងរមួល ២៤៨ផោនហ្វីត ម៉ាស៊ីនធំជាងមុន កម្លាំងសេះខ្លាំងជាងជំនាន់មុនមែន តែកម្រិតស៊ីសាំងវិញខ្ទង់ ១២លីត្រជាង ១៤លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
ខណៈប្រភេទ Hybrid វិញបំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.៣លីត្រ ផលិតកម្លាំង ២៧០សេះដូចគ្នា កម្លាំងរមួល ២១២ផោនហ្វីត ស៊ីសាំងចន្លោះពី ៩លីត្រជាង ទៅ១០លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ម៉ាស៊ីនធំប៉ុណ្ណឹង ស៊ីសាំងប៉ុណ្ណឹងចាត់ទុក្ខថាគួរសម។
ម៉ាស៊ីនទាំងបីប្រភេទនេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ និង៦វគ្គអូតូ បង្វិលកង់ដោយជម្រើស ប៉ុងមួយ (FWD) និងប៉ុងពីរ(AWD) ជាដើម។
ចំពោះផ្ទៃខាងក្នុង Highlander ទូលាយគួរសម មានទាំងប្រភេទកៅអី ២ជួរ នឹង ៣ជួរ អមដោយជម្រើស Trim/Option ដូចជា៖ Base, Sport និង Limited សម្រាប់ Base Option វិញ Toyota ពិតជាកំណាញ់មែន ប្រើកៅអីក៏ធម្មតា អត់មានអេក្រង់ថាច់ អត់មានដំបូលបើក មើលទៅសាមញ្ញបន្ដិច។
ចំពោះ Sport រាងគ្រាន់បើមានបំពាក់ កៅអីស្បែក ជំនួយដោយអេឡិចត្រនិច មុខងារកម្ដៅ អេក្រង់ថាច់ សម្រាប់ភ្ជាប់មុខងារមួយចំនួន ដូចជា Bluetooth កាម៉េរាក្រោយ ដំបូលបើក Speaker JBL មុខងាបញ្ជាលើកដៃចង្កូតជាដើម។
ចំណែក Limited វិញទើបប្លែកខ្លាំងសម្រាប់បងប្អូនដែលស្រឡាញ់ Highlander គឺ Toyota បន្ថែមនៅមុខងារ បិទបើកទ្វាគូទក្រោយអូតូ បំពាក់Smart Key ប៉ូតុងបញ្ឆះ Power Start នឹងមាន DVD ទំហំ ៩អីញ សម្រាប់អ្នកដំណើរជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Highlander ជំនាន់ទី២ ស៊េរីឆ្នាំ ២០០៨ ដល់ ២០១០ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ