VinFast គឺជាក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីលំដាប់ជួរមុខរបស់ វៀតណាម កំពុងសម្រុកវាយលុកទីផ្សារសហរដ្ឋអាមរិក ជាមួយគួរគូរប្រជែងដ៏ធំគឺ Ford នឹង Tesla ។
កាលពីម្សិលមិញ នៅលើទឹកអាមេរិក ក្នុងពិព័រណ៍ CES 2024 គេក៏ឃើញ VinFast បានតាំងបញ្ហាញរថយន្ដអគ្គិសនីប្រភេទ Pick Up ដំបូងរបស់ខ្លួន ដែលមានឈ្មោះថា VF Wild ជារថយន្ដដឹកទំនិញចំណូលថ្មី ហើយក៏ប្លែកពីគេផងដែរ។
Wild រូបរាងខាងក្រៅការឌីស្សាញទាក់ភ្នែកគួរសម ជាភាពហាប់ណែន នឹងមាំល្អ ផ្ទៃខាងមុខមិនមានសំណាញ់ ឬបាណាឡើយ រំលិចដោយភ្លើង Full LED ភ្លើងបំភ្លឺពេលថ្ងៃអូសពីម្ខាងភ្ជាប់ជាមួយឡូហ្គូ VinFast ដូចគ្នាមុខក្រោយ គួមផ្សំយាន់កង់ទំហំធំ ជាមួយទ្រុងខាងក្រោយធំទូលាយ នឹងអាចកាច់កៅអីជួរទី២ ផ្ដេចទម្លុះដល់កាបាំងទ្រុង ដើម្បីបន្ថែមកន្លែងដាក់អីវ៉ានកាន់តែច្រើនថែមទៀត។ ចំណែកទ្វាសងខាង បិតបើករបៀបអភិជនដូចទៅនឹង Roll Royes ផងដែរ។
VinFast មិនទាន់បញ្ចេញព័ត៍មានទាក់ទងនឹងបរិក្ខារ ភាពទំនើប កម្លាំង និងសមត្ថភាពអ្វីឡើយ តែបើតាមការអង្កេត នៅផ្ទៃខាងក្នុងឃើញមានបំពាក់កៅអី ស្បែកលាយកាំម្ងី ២ជួរអាចជិះបាន ៥នាក់ ចង្កូតទម្រង់ជាឡានអគ្គិសនី កុងទ័រឌីជីថល អេក្រង់ធំនៅចំកណ្ដាល អមជាមួយ DVD ក្រោយ មិនមានបូតុងឡើយជំនួសដោយគ្រាប់ចុចបែបឌីជិថល ការតុបតែងឈឺ ផ្នែកជាច្រើនស្រោបដោយកាំម្ងីកម្រិតខ្ពស់ កញ្ចក់ជុំវិញភ្លឺស្រឡាស់បែបឌីជិថល ជាដើម។
គួរបញ្ចាក់ថា VinFast មិនទាន់បង្ហាញពីទំហំ កម្លាំងថាមពល ភាពទំនើប ការផលិតចេញលក់ នឹងតម្លៃ នៅឡើយទេ។ សម្រាប់ព៍ត័មានបន្ថែមជាក់លាក់ Admin នឹងលម្អិតម្ដងទៀត នៅពេល VF Wild ចេញផ្លូវការ៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T