ទើបតែរះប៉ុន្មានឆ្នាំសោះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីវៀតណាម VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្ដដែលមានមូលធនទីផ្សារខ្ពស់ជាងគេ លំដាប់ទី ៣ ឈរជើងបន្ទាប់ពី Tesla និង Toyota វ៉ាដាច់ក្រុមហ៊ុនធំៗជាច្រើនជាពិសេស ក្រុមហ៊ុនយក្សចិន BYD និងក្រុមហ៊ុនល្បីៗដូចជា Porsche, Mercedes Benz, Ford និង General Motor ជាដើម។
តាមការចុះផ្សាយពី CNBC បានឲ្យដឹងថា ក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយក្នុងខែ សីហា ឆ្នាំ ២០២៣ នេះ ទីផ្សារភាគហ៊ុនក្រុមហ៊ុន VinFast Auto Pte. Ltd. ហក់ឡើងខ្ពស់ដល់ទៅ ៧០០% ជាមួយនឹងមូលធនទីផ្សារសរុបដល់ទៅ ១៩១.២៣ ពាន់លានដុល្លារ ដែលឈរនៅលំដាប់ទី ៣ បន្ទាប់ពី Tesla លំដាប់ទី ១ (៧៥៨ ពាន់លានដុល្លារ), Toyota លំដាប់ទី ២ (២២៦.៣ ពាន់លានដុល្លារ) និងនាំមុខក្រុមហ៊ុនធំៗដូចជា Porsche លំដាប់ទី ៤ (៩៩.១៦ ពាន់លានដុល្លារ) និងជាពិសេសក្រុមហ៊ុនចិន BYD ដែលកំពុងតែមានសន្ទុះខ្លាំងពេលបច្ចុប្បន្ន ឈរនៅលំដាប់ទី ៥ (៩២.៤ ពាន់លានដុល្លារ) ខណៈក្រុមហ៊ុនល្បីៗផ្សេងៗទៀតដូចជា Ford និង General Motor ស្ថិតនៅលំដាប់ទី ១២ និង ១៣។
គួរឲ្យដឹងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន VinFast ទើបតែសម្រេចការបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្ដ អគ្គិសនីតម្លៃ ៤ ពាន់លានដុល្លារ របស់ខ្លួននៅ North Carolina សហរដ្ឋអាមេរិក គ្រោងបើកដំណើរការផលិត នៅឆ្នាំ ២០២៥ នេះ ជាមួយការព្យាករណ៍ថាអាចផលិតបានរថយន្ដអគ្គិសនី ១៥០ ០០០ គ្រឿង និងលក់បានពី ៤៥ ០០០ ទៅ ៥០ ០០០ គ្រឿង ក្នុងឆ្នាំនេះ។
គួររំឭកថា តាំងពីចាប់ផ្ដើមប្រឡូកក្នុងវិស័យរថយន្ដក្នុងឆ្នាំ ២០១៧ និងរថយន្ដអគ្គិសនីនៅឆ្នាំ ២០២០ នៅប៉ុន្មានឆ្នាំចុងក្រោយឃើញថា VinFast បានពង្រីកម៉ាកសញ្ញារបស់ខ្លួនគួរឲ្យកត់សម្គាល់ ជាពិសេសការលក់រថយន្ដអគ្គិសនី SUV VF8 និង VF9 ដែលទទួលការគាំទ្រកម្មង់ទិញរាប់ពាន់គ្រឿងក្នុងទីផ្សារអាមេរិក ព្រមទាំងគម្រោងពង្រីកទៅតំបន់អឺរ៉ុប និងអាស៊ី (ពេលអាស៊ីមានអ្នកប្រើឡានអគ្គិសនីទូលំទូលាយ) ដែលជាជំហានល្អមួយសម្រាប់ VinFast ឈានទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនអគ្គិសនីធំៗផងដែរ។
យ៉ាងណាមិញ អ្នកវិភាគសេដ្ឋកិច្ចជំនាញ បានឲ្យដឹងដែរថា ការឡើង ឬចុះនៃអត្រាភាគហ៊ុន និងមូលធនទីផ្សារក្រុមហ៊ុននីមួយៗនេះ គឺប្រែប្រួលជាញឹកញាប់ ដោយមិនស្ថិតស្ថេរឡើយ ដូច្នេះហើយ វាអាស្រ័យទៅលើការបត់បែនរបស់ក្រុមហ៊ុននីមួយៗក្នុងការប្រកួតប្រជែងគ្នានៅពេលខាងមុខទៀត។
ប្រភព៖ CNBC
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី