កាណាដា ដាក់សាកល្បងរថភ្លើងបញ្ចេញជាតិទឹកដំបូងបំផុតលើពិភពលោក បន្ទាប់ពីអាល្លឺម៉ង់

អ្នកទស្សនា
158
0/ AKlasseAuto Promotion
q.jpg

បន្ទាប់ពីធ្វើតេស្ដបានសម្រេចនៅអាល្លឺម៉ង់ កាលពីឆ្នាំ ២០២២ កន្លងទៅ ថ្មីៗនេះ រថយន្ដភ្លើងដើរដោយថាមពលអ៊ីដ្រូសែន ដំបូងគេលើពិភពលោក ត្រូវបានរដ្ឋាភិបាលប្រទេស កាណាដា សម្រេចដាក់ឲ្យដំណើរការសាកល្បងដឹកអ្នកដំណើរក្នុងតំបន់ Quebec សម្រាប់រដូវក្ដៅនេះ (ពីខែមិថុនា ដល់ តុលា ចុងឆ្នាំ ២០២៣)។​

photo_2023-08-12_11-46-56.jpg

តាមការផ្សាយពី La French FAB បានឲ្យដឹងថា រថភ្លើងដើរដោយអ៊ីដ្រូសែនដំបូងគេលើពិភពលោកនេះ ត្រូវបានផលិតដោយក្រុមហ៊ុនរថភ្លើងបារាំង Alstom នៅក្នុងប្រទេសអាល្លម៉ង់ និងឲ្យឈ្មោះថា Coradia iLint ដែលបានមកដាក់ធ្វើតេស្ដសាកល្បងជោគជ័យ លើខ្សែរថភ្លើងប្រវែង ១២៣ គីឡូម៉ែត្រ របស់អាល្លឺម៉ង់ កាលពីខែ កញ្ញា ឆ្នាំ ២០១៨ ដល់ខែ កុម្ភៈឆ្នាំ ២០២០ ហើយទើបតែសម្រេចដាក់ដំណើរការដល់អ្នកដំណើរទូទៅនៅឆ្នាំ ២០២២ ដោយប្រើប្រាស់ Cordia iLint ជំនាន់ទី ២ ដែលមានសមត្ថភាពរត់បានចម្ងាយ ១១៧៥ គម ជាមួយល្បឿន ១៤០គម/ម៉ មិនចាំបាច់ឈប់ចាក់អីដ្រូសែន ដែលធ្វើឲ្យ Coradia iLint ទាក់ទាញចំណាប់អារម្មណ៍ ប្រទេសដែលអនុវត្តគោលនយោបាយឧស្ម័នកាបូនិចស្មើសូន្យឆ្នាំ ២០៥០ ជាពិសេសប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើងដូចជា កាណាដាជាដើម។ 

photo_2023-08-12_11-46-47.jpg

យោងតាម Business Insider បានឲ្យដឹងថា រថភ្លើងប្រើអ៊ីដ្រូសែននេះ ដំណើរការស្រដៀងគ្នាទៅនឹងប្រព័ន្ធអគ្គិសនីដែរ ដោយអីដ្រូសែនត្រូវបានគេបង្ហាប់បំបែកអេឡិចត្រុង ទៅជាអគ្គិសនីសម្រាប់ដំណើរការរថភ្លើង ហើយនៅពេលដែលវាប៉ះជាមួយអុកស៊ីសែនវាបញ្ចេញជាចំហាយជាតិទឹកមកក្រៅជំនួសផ្សែងពុល ដែលតែងឃើញពីរថយន្ដ ឬរថភ្លើងដែលប្រើប្រាស់ម៉ាស៊ូត ឬសាំងធម្មតា។ 

photo_2023-08-12_11-46-39.jpg

សូមជម្រាបដែរថា សម្រាប់ការប្រើប្រាស់ប្រព័ន្ធអ៊ីដ្រូសែននេះ ត្រូវបានក្រុមហ៊ុនផលិតរថយន្ដ ល្បីៗដូចជា Toyota, BMW, Hyundai ធ្វើលើរថយន្ដរបស់ខ្លួនដោយផ្ដល់ផលល្អគួរឲ្យកត់សម្គាល់ ដែលវាជួយដល់បរិស្ថានដោយមិនបញ្ចេញផ្សែងពុល និងអាចរត់បានឆ្ងាយជាងអគ្គិសនីធម្មតា ព្រមទាំងចំណាយពេលបញ្ចូលលឿនប្រមាណ ៥ នាទី (សម្រាប់រថយន្ដ) ខណៈអគ្គិសនីប្រើពេលជាមធ្យម ៣០នាទី ទៅ ១ ម៉ោង​ (ប្រើឆ្នាំងសាកល្បឿនលឿន)។  

photo_2023-08-12_11-46-52.jpg

Alstom ក៏បានឲ្យដឹងដែរថា បន្ទាប់ពីអាល្លឺម៉ង់ និងកាណាដា ខ្លួនកំពុងរៀបចំដាក់គម្រោងធ្វើរថភ្លើងនេះ នៅប្រទេសផ្សេងៗទៀតដែលចាប់ផ្ដើមពីអឺរ៉ុបមុនគេ ដូចជា​ អ៊ីតាលី ហូឡង់់ អូទ្រីស​ ជាដើម ដើម្បីចូលរួមសម្រេចគោលនយោបាយគ្មានការបំពុលបរិយាកាសពីឧស្ម័នពុលឆ្នាំ ២០៥០ ផងដែរ។ 

ប្រភព៖ La French LAB 

អត្ថបទ៖ Andra 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More