យានដ្ឋានលំដាប់អន្តរជាតិ អេក្លាស អូតូ ចាប់ដៃធនាគារ ព្រីនស៍ ផ្តល់ជូនក្រេឌីតកាតឥតគិតថ្លៃសម្រាប់ម្ចាស់រថយន្ត

អ្នកទស្សនា
370
0/ AKlasseAuto Promotion
2022-05-aklasse-and-prince.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion  

…………………………………………………………………………………

កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះយានដ្ឋានអេក្លាស អូតូ ឯ.ក និងធនាគារ ព្រីនស៍ ម.ក បានចុះអនុស្សរណៈនៃការយោគយល់លើការសហការរួមគ្នា ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ជាពិសេសការផ្តល់ជូន “ក្រេឌីកាត”ឥតគិតថ្លៃ សម្រាប់ម្ចាស់រថយន្ត ដែលចុះឈ្មោះចូលជាសមាជិកលើសេវាថែទាំរថយន្តលំដាប់អន្តរជាតិនៅយានដ្ឋាន អេក្លាស អូតូ ។

អេក្លាស អូតូ (A​ klasse Auto) គឺជាយានដ្ឋានដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាប័ណ្ណបត្រស្តង់ដារអន្តរជាតិ ISO ក៏ដូចជាការទទួលស្គាល់ពីរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លើសេវាកម្មថែទាំនិងជួសជុលរថយន្តប្រកបដោយវិជ្ជាជីវៈខ្ពស់ ជាពិសេសមានជាងជំនាញ និងឧបករណ៍ទំនើបប ច្ចេកវិទ្យាចុងក្រោយបំផុត ។ នេះជាមូលហេតុធ្វើឲ្យយានដ្ឋានស្តង់ដារអន្តរជាតិមួយនេះ ផ្តល់ជូនសេវាកម្មឈានមុខគេសម្រាប់រថយន្តគ្រប់ប្រភេទ រាប់ចាប់ពីរថយន្តប្រភេទគ្រួសារដូចជា Toyota, Mazda, Ford រហូតដល់រថយន្តប្រណិតរួមមាន Lexus, BMW, Mercedes Benz, Rolls Royce ព្រមទាំងរថយន្តស្ព័រដូចជា McLaren និង Lamborghini ជាដើម ។

ក្នុងដែរ អេក្លាស អូតូ បានចាប់ដៃគ្នាសហការជាមួយធនាគារ ព្រីនស៍ (Prince Bank) ដែលជាធនាគារមានវិជ្ជាជីវៈ មានបណ្តាញទូរអេធីអឹមទូទាំងប្រទេសកម្ពុជា ជាមួយសេវាកម្មទំនាក់ទំនងអតិថិជន ២៤ ម៉ោង ដើម្បីផ្តល់ជូននៅកម្មវិធីពិសេសផ្តាច់មុខមិនធ្លាប់មានពីមុន ។

រាល់អតិថិជនអេក្លាស អូតូ ដែលបានចុះឈ្មោះប្រើប្រាស់កញ្ចប់សមាជិករយៈពេល ២ ឆ្នាំ លើការថែទាំរថយន្ត នឹងទទួលបានក្រេឌីតកាត ឬប័ណ្ណឥណ្ណទានដែលជាយីហោរួមគ្នា នៅពេលបើកគណនីធនាគារនៅធនាគារព្រីនស៍ សម្រាប់ការចំណាយផ្សេងៗរហូតដល់ ៥០០ ដុល្លារ ។ ក្នុងនោះដែរ អ្នកប្រើប្រាស់ក្រេឌីតកាតដែលជាយីហោរួមគ្នានេះ នឹងទទួលបានរង្វាន់ដោយស្វ័យប្រវត្តិនៅក្នុងគណនីធនាគាររបស់លោកអ្នក រួមទាំងការទទួលបានពិន្ទុលើការចំណាយ ដែលទូទាត់ជាមួយនឹងក្រេឌីតកាតនេះ ជាពិសេសអ្នកនឹងទទួលបានតម្លៃពិសេសរាល់ការទិញផលិតផលនិងគ្រឿងបន្លាស់ផ្សេងៗនៅអេក្លាស អូតូ ។

លោក Graeme Newport អភិបាលគ្រប់គ្រងនៃអេក្លាស អូតូ ឯ.ក បានមានប្រសាសន៍ថា "ភាពជាដៃគូជាមួយធនាគារ ព្រីនស៍ បានអនុញ្ញាតឱ្យអេក្លាស អូតូ ឯ.ក សម្រេចបាននូវភាពជោគជ័យលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងកម្មវិធីសេវាកម្មផ្តាច់មុខ និងសេវាថែទាំ ជាមួយប័ណ្ណឥណទានយីហោរួមគ្នានេះ” ។

ក្នុងនោះដែរ ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងរបស់ធនាគារ ព្រីនស៍ លោក ហ៊ន់ សុរចនា មានប្រសាសន៍ថា “យើងកំពុងព្យាយាម និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីក្លាយជាធនាគារឌីជីថលដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងចក្ខុវិស័យក្នុងការក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា។ ដើម្បីធ្វើដូច្នេះបាន យើងបានស្វែងរកផលិតផល និងសេវាកម្មដែលបំពេញតម្រូវការរបស់អតិថិជនរបស់យើង ក៏ដូចជាអតិថិជនសក្តានុពល ហើយថ្ងៃនេះ គឺជាឧទាហរណ៍មួយនៃរបៀបដែលយើងបានធ្វើការជាមួយដៃគូសហការ ដើម្បីបង្កើតផលិតផល និងសេវាកម្មដ៏មានតម្លៃ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ម្ចាស់រថយន្ត។ លោកបានបន្ថែមថា “យើងមានសេចក្តីរំភើបដូចគ្នាក្នុងការដាក់បង្ហាញប័ណ្ណឥណទានវីសារួមគ្នានេះជូនដល់អតិថិជនអេក្លាស អូតូ”។

គួរបញ្ជាក់ថា ម្ចាស់រថយន្តដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញមកកាន់អេក្លាស អូតូ ទាំង ៣ សាខា នៅថ្ងៃនេះ ដើម្បីសាកសួរ ឬចុះឈ្មោះប្រើប្រាស់កញ្ចប់សមាជិកផ្តាច់មុខនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង អេក្លាស អូតូ តាមរយៈ 099 30 20 30

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More